រាជធានីភ្នំពេញ ៖ តារាភាពយន្តជើងចាស់ដែលដុះចេញពីសាលាវិចិត្រសិល្បៈអ្នកនាងចាន់ តារាទី នៅតែឈោងចាប់អាជីពសិល្បៈ ដូចកាលពីនៅក្មេងស្រស់ស្អាត ។ ជាមួយភាពជោគជ័យឈរក្នុងតំណែងតារាភាពយន្តល្បីក្នុងនាមមហាជនទទួលស្គាល់ និងធ្លាប់ជួបរឿងឈឺចាប់ពេលដាច់ដោចជាមួយស្វាមី និងរែកពន់បន្ទុកគ្រួសារតែឯង។ អ្នកស្រី ចាន់ តារាទី បានផ្ញើសាដល់យុវវ័យមានអាយុចន្លោះពី១៧ឆ្នាំដល់២០ឆ្នាំជាង គួរកុំប្រើពាក្យជាតិនេះ ឆាជីវិតចោល អត់រកអនាគតទាំងនៅក្មេងខ្ចី ទាំងមិនទាន់ស្គាល់ពីរសជាតិនៃជីវិតនោះ ។ គួរតែខំតស៊ូឈ្នះឧបសគ្គ ព្រោះគ្មានអ្នកណាមានក្តីសុខរហូតនោះទេ ដួលត្រូវងើបដើរ ។
អ្នក ស្រី ចាន់ តារាទី ដែលត្រូវប៉ាន់ខាងផ្នែកតួសម្តែងបែបម្តាយ លោកស្រី និងលោកជំទាវ ពេលឈានដល់វ័យជ្រេបន្តិចនេះ ហាក់មិនសូវសប្បាយចិត្តសោះនៅពេលដែលក្មួយៗ ឬមិត្តយុវវ័យដែលមានអាយុតិចនៅឡើយ បែរជាធុញធប់ និងភាពតាំងចិត្តតស៊ូរាល់កិច្ចការលំបាកនៅចំពោះមុខ។ អ្នកស្រីបានកើតនូវអារម្មណ៍បែបនេះឡើង ដោយសារតែអ្នកស្រីធ្លាប់ជោគជ័យសិល្បៈ និងជោគជ័យក្នុងជីវិតគ្រួសារប្តីប្រពន្ធកូន ។ ប៉ុន្តែក្នុងពេលស្ថានភាពគ្រួសារជួបរឿងខ្វែងគំនិតគ្នារហូតឈានដល់ការបែកបាក់ក្រោមបន្ទាត់តុលាការចេញសាលក្រម ។ ពេលនោះអ្នកស្រី ត្រូវប្រឈមមុខនិងបន្ទុកមើលខុសត្រូវជាមួយកូនប្រុសស្រីរបស់អ្នកស្រី ដោយភាពរឹងមាំបំផុត ដោយទាំងអារម្មណ៍ជានារីមេម៉ាយ ត្រូវគ្របដណ្តប់ទាំងភាពឈឺចាប់ រហូតធ្លាក់ខ្លួនឈឺ ហើយបានប្រឹងបំពេញការងារទាំងឈឺទាំងជាកំដរភាពឈឺចាប់ ញញឹមតទៅទៀត ព្រោះតែនឹកឃើញជីវិតស្រស់បំព្រងរបស់កូនៗដែល ត្រូវការអ្នកមើលថែរ រកអនាគតជូន ទើបមិនត្រូវអង្គុយឱបទុក្ខរហូតបាន។
អ្នកស្រី ចាន់ តារាទី បានលើកឡើងថា « នៅឆ្នាំ២០០១ អ្នកស្រីបានទទួលបរាជ័យក្នុងជីវិត ស្របពេលដែលទទួលជោគជ័យក្នុងជីវិតមាន ហើយតាមរយៈសិល្បៈមហាជនទទួលស្គាល់ ។ បរាជ័យនោះ គឺនៅក្នុងក្រុមគ្រួសារ ដោយពេលនោះ អ្នកស្រីបានប្រឹងដោះស្រាយ ពេលនោះអ្នកស្រីដឹងថា បុណ្យ និងបាបពិតជាមាន ។ គ្រាមានរឿងនៅក្នុងគ្រួសារពិបាកខ្លាំងណាស់ ពេលនោះខំអុកធូបបន់ធ្វើយ៉ាងណាឲ្យផុតពីទុក្ខដែលជួបនេះ ព្រោះត្រូវការពង្រឹងគោលជំហរមើលកូនៗ ចិញ្ចឹមកូន បើដួលពិតជាអាណិតកូន តែចិត្តនោះពិបាកធ្វើណាស់ ។ ពេលនោះហើយបងបានលួងចិត្តខ្លួនឯងតាមរយៈ សិល្បៈដឹងថា យើងជាមនុស្សមហាជនស្គាល់ស្រលាញ់ ក៏ចាប់យកចំណុចនេះមកគិត ហើយប្រឹងទៀត ដើម្បីមហាជន និងកូនៗ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ