ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុល ដា​វី និង សុខ រក្សា លួច​ប្រើ​ភាសា​ប្តី​ប្រពន្ធ​ពេញមាត់​ជាមួយ​គ្នា​ក្រោយខ្នង​មហាជន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ តារា​សម្តែង​មាន​ដើមទ្រូង​មូលក្លំ​នាង កុ​ល ដា​វី និង​តារាចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម​ទើបតែ​កា្ល​យ​ជាតា​រា​ប្រចាំ​ផលិត​កម្ម​សាន់​ដេ សុខ រក្សា កាន់តែ​បើកចំហរ​រឿង​ស្និទ្ធស្នាល​ក្នុង​ផ្លូវ​ស្នេហា​ជាមួយ គ្នា​រៀង​ពេញ​មុខមាត់​ជាង​មុន​បន្តិច ។ ខុស​ពី​មុន​ឲ្យ​តែ​មានកម្ម​វិធី​ធំ​ៗ​របស់​សិល្បៈ​ពួក​គេ​បាន​បំបែក​គ្នា​នៅ​ឆ្ងាយ​ៗ តែ​ឥឡូវ​គៀក តែ​ម្តង ។ ទីណា​មាន សុខ រក្សា ទីនោះ មាន​កុ​ល ដា​វី រហូត​ពេល​ខ្លះ​តារា​មាន​ស្នេហា​មួយគូ​នេះ ក៏​

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ តារា​សម្តែង​មាន​ដើមទ្រូង​មូលក្លំ​នាង កុ​ល ដា​វី និង​តារាចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម​ទើបតែ​កា្ល​យ​ជាតា​រា​ប្រចាំ​ផលិត​កម្ម​សាន់​ដេ សុខ រក្សា កាន់តែ​បើកចំហរ​រឿង​ស្និទ្ធស្នាល​ក្នុង​ផ្លូវ​ស្នេហា​ជាមួយ គ្នា​រៀង​ពេញ​មុខមាត់​ជាង​មុន​បន្តិច ។  ខុស​ពី​មុន​ឲ្យ​តែ​មានកម្ម​វិធី​ធំ​ៗ​របស់​សិល្បៈ​ពួក​គេ​បាន​បំបែក​គ្នា​នៅ​ឆ្ងាយ​ៗ តែ​ឥឡូវ​គៀក តែ​ម្តង ។ ទីណា​មាន សុខ រក្សា ទីនោះ មាន​កុ​ល ដា​វី រហូត​ពេល​ខ្លះ​តារា​មាន​ស្នេហា​មួយគូ​នេះ ក៏​ហ៊ាន​ព្រលយ​ពាក្យ​ប្តី​ប្រពន្ធ​ពេញមាត់​ទៀត​ផង នៅ​ពីក្រោយ​ខ្នង​មហាជន ដោយ​មិន​ទាន់​រៀប​ការ​ធ្វើ​ចំណងស្នេហា​នេះ កាន់តែ​វិច​ត្របាញ់​ជ្រៅ​ទៅ​ៗ ។

កុ​ល ដា​វី និង លោក សុខ រក្សា បាន​បង្កើត​ចំណងស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ដោយ​បន្សល់​នូវ​បណ្តា​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជា​ច្រើន ។  ដំណាក់កាល​ក្លាយជា​គូស្នេហ៍​នេះ បាន​កើតឡើង​នៅ​ពេល​ពួក​គេ​បាន​រួម​ដំណើរ​សម្តែង​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​កន្លង​មក ដោយ​បាន​ចង​បាច់​នូវ​ភាព​ផ្អែមល្ហែម​ច្រើន​ស​ន្ឋឹ​ក​នៅ​ទីនោះ រហូត​ឈាន​ដល់​ស្រុក​ខ្មែរ ។ លើស​ពី​នេះ ពួក​គេ​ថែម​ទាំង​បោះទុន​ប្រាក់​រាប់​សិប​ដុល្លារ​បើក​ជំនួញ ដោយ​មានការ​សួរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក គ្រប់​ចំណុច​មាន​កាយវិការ​បែប​នេះ មិន​ខុស​ពី​ជីវិត​ប្តី​ប្រពន្ធ​នៅ​ក្រោម​ដំបូល​ជាមួយ​គ្នា​នោះ​ឡើយ ។  ក្នុង​សង្គម​សិល្បៈ អ្នក​ណា​ៗ​ក៏​ដឹង​ថា កុ​ល ដា​វី និង សុខ រក្សា  ម្នាក់​ៗ​ដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែ​ទៅ​ដល់​ណា​ឃើញ​ពួក គេ​មា វត្ត មាន​ទាំង​គូ​តែ​ម្តង ។  សូ​ម្បី​តែ​គ្រប់​ចំណុច​ណា ដែល​ត្រូវ​សម្រេចចិត្ត​រួម​គ្នា​ក៏​ពួក​គេ​ដំអក់​មិន​យល់ព្រម​តែឯង​បាន​នោះ​ទេ ត្រូវ​សួរ​គ្នា ហោច​ណាស់​បាន​ទាំង​២​សំឡេង ទើប​អស់ចិត្ត​គួរ​ឲ្យ​ច្រណែន​។ បើ​និយាយ​ពី សុខ រក្សា  វិញ ម៉ាត់ ណា​ក៏​ចាំ​សួរ​ប្រពន្ធ​ខ្ញុំ​សិន ឲ្យ​តែ​មាន​គេ​ទាក់ទង​រឿង​ការងារ មុខ​ជំនួញ ដូច​ជា​ជួល​វង់ភ្លេង​សម័យ  ឬ​ឆាក​តន្ត្រី ក្នុង​ពិធីជប់លៀង​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​បន្ថែម​ពីលើ​មុខរបរ​ជា​ម្ចាស់​ភោជនីយដ្ឋាន​។

ចំពោះ​មូលហេតុ​ដែល​គេ​ដាក់​មន្ទិល​សង្ស័យ​រវាង​តារា​ដែល​មហាជន​ស្គាល់​នេះ ត្រូវ​បាន​ស្រី​ស្អាត កុ​ល ដា​វី ច្រានចោល ដោយ​នាង​បាន​អះអាង​ថា «​មិន​ទាន់​ដល់​ថ្នាក់​ស្ទុះ​ទៅ​ដេក​ផ្ទះ​ជាមួយ សុខ រក្សា នៅឡើយ​ទេ  ម្នាក់​ៗ​នៅផ្ទះ​ផ្សេង​ៗ​គ្នា​នៅឡើយ​ទេ ។  នាង​ទៅ​ដេក​ផ្ទះ​គេ​ម្តេច​នឹង​កើត បើ​មិន​ទាន់​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​ផង​នោះ​។  សភាព​ខាងក្រៅ​យើង​ទាំង​ពីរ​នាក់​មើលទៅ​ដូច​ប្តី​ប្រពន្ធ​ទើប​រៀប​ការ តែបើ​មិន​ចូល​កៀក​គ្នា​ម្តេច មិន​បាន បើ​ម្ខាង​ជា​គូ​ស្នេហា​សង្សារ​គ្នា មានមុខរ​បរមុខ​ជំនួញ​ជាមួយ​គ្នា បើ​មិន​សួរនាំ​គ្នា​ម្តេច​បាន ព្រោះ​សុទ្ធតែ​ជា​គំនិត​កើត​ចេញពី​យោបល់​គិត​ពី​ចិត្ត​រៀង​ៗ​ខ្លួន​យ៉ាង​លំបាក​នោះ​» ។  

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព