ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ជប៉ុន​មួយ​រូបចំណាយពេល​៤៥​ឆ្នាំ ដើម្បី​ជួយ​ដល់​ប្រ​ទស​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃទី​២២ ​តុលា ​​២០១៤ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​​​កម្ពុជា​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ប្រគល់​ប័ណ្ណ​ស​សើរដល់​លោក កាន់​ សា​គី ដែល​បាន​ចំណាយពេល​ស្ទើរតែ​មួយ​ជីវិត​ទៅ​ហើយ មក​លើទឹកដី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ​គឺ​អស់​រយៈពេល ប្រមាណ​​ជា៤៥​ឆ្នាំ សម្រេច​បាន​នូវ​សមិទ្ធិ​ផលជា​ច្រើននៅ​ប្រទេស​កម្ពុជា រួម​មានការ​ជួសជុល​ និងការ​ស្ដារ​ឡើង​វិញ​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា ។

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បាន​ថ្លែង​ថា​ ការ​ប្រគល់​ជូន​នេះ​ គឺជា​ការ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​ជប៉ុនចំពោះការ​ខិតខំ​ប្រឹងប្រែងរបស់លោក កាន់​ សា​គី ​ក្នុង​រយៈពេល​៤៥​ឆ្នាំ​កន្លង​មកនេះ លោក​​សម្រេច​បាន​នូវ​សមិទ្ធិ​ផលជា​ច្រើននៅ​ប្រទេស​កម្ពុជា រួម​មានការ​ជួសជុល ​និងការ​ស្ដារ​ឡើង​វិញ​នូវហេដ្ឋារចនាសម្ព័ន្ធក្នុង​ប្រទេសកម្ពុជា ដូច​ជា ការ​ជួសជុល​ផ្លូវថ្នល់ ការ​កសាង​ទំនប់​ទឹក និង​ការផ្ដល់​ឱកាស​សិក្សា​ដល់​កុមារ​កម្ពុជា ដែល​មាន​ជីវភាព​ក្រីក្រពុំ​មានឱកាសបានសិក្សា​រៀនសូត្រ ក្រោយ​ពី​លោក​បាន​លា​ចេញពី​តំណែង​ជា​អាជីវករ ព្រមទាំង​ការ​ចូលរួមចំណែកវ​ឌ្ឍ​នា​ភាព​នានានៃ​ទំនាក់ទំនងកម្ពុជា​-​ជប៉ុន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព