ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ស្រីពេជ្រ ថា​ ៖ បុរស​មិន​អាច​យក​លុយទិញ​ទឹកចិត្ត​របស់​នាង​បាន​ទេ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ហេង ស្រី​ពេជ្រ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ដោយសារ​តែ​នាង​ជួប​វិបត្តិ​េ​ស្ន​ហា​ជាមួយ​បុរស​អាណិកជន​នៅ​អា​មេ​រិ​ក ធ្វើ​ឱ្យ​នាង​ខូចចិត្ត​រហូត​ចង់​ផ្តាច់ជីវិត​ខ្លួនឯង​ទៀត​ផង ។ បន្ទាប់​ពី​យល់​ពី​តម្លៃ​នៃ​ជីវិត ហេង ស្រី​ពេជ្រ ព្យាយាម​រស់នៅ​តទៅ​ទៀត ។ ស្រី​ពេជ្រ​កាត់ចិត្ត​រឿង​សង្សារ​ចាស់​រៀប​ការ​គូ​ថ្មី ដោយ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដើម្បី​បន្លប់​ទុក្ខ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ហេង ស្រី​ពេជ្រ បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ដោយសារ​តែ​នាង​ជួប​វិបត្តិ​េ​ស្ន​ហា​ជាមួយ​បុរស​អាណិកជន​នៅ​អា​មេ​រិ​ក ធ្វើ​ឱ្យ​នាង​ខូចចិត្ត​រហូត​ចង់​ផ្តាច់ជីវិត​ខ្លួនឯង​ទៀត​ផង ។ បន្ទាប់​ពី​យល់​ពី​តម្លៃ​នៃ​ជីវិត ហេង ស្រី​ពេជ្រ ព្យាយាម​រស់នៅ​តទៅ​ទៀត ។ ស្រី​ពេជ្រ​កាត់ចិត្ត​រឿង​សង្សារ​ចាស់​រៀប​ការ​គូ​ថ្មី ដោយ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ដើម្បី​បន្លប់​ទុក្ខ ។
ដោយសារ​តែ​មនុស្ស​គ្រប់​រូប​ចៀស​មិន​ផុត​ពី​រឿង​មាន​គូគាប់ ស្រី​ពេជ្រ​បាន​ប្រកាស​ថា បើសិនជា​នាង​រើស​គូគាប់ នាង​ដាច់ខាត​មិន​យក​ខ្លួន​ឱ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្តី​គេ​ជា​ដាច់ខាត ទោះជា​មានទ្រព្យ​ទាញ​ទឹកចិត្ត​នាង​ក៏​ដោយ ។

តារា​សម្តែង​ហេង ស្រី​ពេជ្រ បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ច្រើន​គួរសម ជា​តួអង្គ​បងស្រី ; លោក​ជំទាវ​; លោកស្រី និង​តួអង្គ​ជា​អ្នកមាន​ហឺ​ុ​ហា ។ ទោះបីជា​ការងារ​សិល្បៈ​លូតលាស់ ប៉ុន្តែ​បើ​និយាយ​ពី​ស្នេហា​វិញ ស្រី​ពេជ្រ ធ្លាប់​ជូរ​ចត់ រហូត​ចង់​ផ្តាច់ជីវិត​ទៀត​ផង បើ​កុំ​តែ​បងប្អូន​ជួយ​ទាន់ ម្ល៉េះ​សម​គ្មាន​មុខ​នាង​ក្នុង​វិស័យ​សិល្បៈ​ពេល​នេះ​ឡើយ ។

ក្នុង​ឱកាស​ថត​ខា​រា​៉​អូ​ខេ​ឱ្យ​ផលិតកម្ម​សាន់​ដេ កាលពី​ថ្ងៃ​ទី​២១ តុលា ២០១៤ កញ្ញា​ស្រី​ពេជ្រ​រំឭក​ថា នាង​ធ្លាប់​ខូចចិត្ត​ប៊ិះ​អស់​ជីវិត​ពេល​លង់​ស្នេហ៍​ជាមួយ​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ជា​អ្នកជំនួញ តែ​គេ​បែកចិត្ត​រៀប​ការ​គូ​ថ្មី ។ ទោះជា​យ៉ាងណា​ក៏​ដោយ ស្នេហា​ចាស់​នោះ​នាង​លែង​គិតគូរ​ខ្វល់ខ្វាយ​ទៀត​ហើយ ។ ដោយសារ​ខូចចិត្ត​រឿង​ស្នេហា​នោះ ស្រី​ពេជ្រ ដើរ​ផឹកស៊ី​មិន​គិត​ពី​រឿង​រក្សា​សុខភាព និង​រូបរាង​ខ្លួនឯង​ទេ ។ អី​ុ​ចឹ​ង​ហើយ​ធ្វើ​ឱ្យ​នារី​វ័យក្មេង​ដែល​មាន​រូបរាង​តូច​ច្រឡឹង​ម្នាក់​នេះ ប្រែប្រួល​ជា​ធាត់​ឡើង​ទម្ងន់​ច្រើន ។ នាង​ប្រឡូក​សិល្បៈ​ឡើង​វិញ​ជិត​២​ឆ្នាំ​នេះ ព្យាយាម​សម្រក​រាង តែ​នៅ​តែ​មាន​សាច់​ទ្រលុក ។

មេរៀន​បរាជ័យ​លើក​ទី​១ ធ្វើ​ឱ្យ​ស្រី​ពេជ្រ​ចេះ​ថ្លឹងថ្លែង ពិចារណា ដែល​អាច​ជា​ទុន​បំភ្លឺ​ជីវិត​បាន​ប្រសើរ​ឡើង ។ ដូច្នេះ​ហើយ​ចំពោះ​គូ​អនាគត​ដែល​នាង​ត្រូវ​រើស​នោះ ស្រី​ពេជ្រ ថា​សំខាន់​ត្រូវ​មានចំណេះ​ជា​គោល មិន​មាន​អាយុ​លើស​នាង​ច្រើន​ពេក មាន​កម្រិតជីវភាព​មធ្យម​។ លើស​ពី​នេះ​នាង​និយាយ​ថា «​បើជា​ពោះម៉ាយ​ត្រូវ​តែ​មាន​លិខិត​ស្នាម​ចេញពី​អាជ្ញាធរ​ដឹង​ឮ បើសិនជា​ប៉ះ​ចំ​ប្តី​គេ​មិន​ទាន់​ស្រាយចំណង​ដាច់ស្រេច​មិន​យក​ខ្លួន​ក្បែរ​ឡើយ ទោះជា​បុរស​នោះ​មាន​លុយ​ដូរ​ចិត្ត​នាង​ខ្ញុំ​ក៏​ដោយ​ក៏​នាង​ខ្ញុំ​មិន​ស្រមៃ​ចង់បាន​ឡើយ​» ។

អ្វី​ដែល​ស្រី​ពេជ្រ​រីករាយ គឺ​ពេល​នេះ​អាជីព​សិល្បៈ ទោះជា​មិន​បាន​តំណែង​ជា​តួអង្គ​សំខាន់ តែ​ជា​តួអង្គ​ថ្លៃថ្នូរ​ក្នុង​សង្គម ។ ស្រី​ពេជ្រ ឧស្សាហ៍​ឆក់​ឱកាស​បាន​ថត​ចម្រៀង​កាយវិការ​ឱ្យ​ផលិតកម្ម​នៅ​ក្នុងស្រុក មិនសូវ​រំលង​ឡើយ ដូច​ជា​ផលិតកម្ម​ហង្ស​មាស ថោ​ន និង​ផលិតកម្ម​សាន់​ដេ​ជាដើម ។ ប្រការ​ដែល​គេ​ចូល​ចិត្ត​ហៅ​ស្រី​ពេជ្រ​ចូលរួម​សម្តែង មក​ពី​នាង​ព្យាយាម គោរព​ពេលវេលា មិន​ដែល​ទៅ​ធ្វើការ​យឺតយ៉ាវ មិនសូវ​តវា​៉​ពី​តម្លៃ​សម្តែង និង​មិន​ចូល​ចិត្ត​កាច់ឫក​កាច់រាង​ទេ ។ កញ្ញា​ហេង ស្រី​ពេជ្រ ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នៅ​ឆ្នាំ​២០០៤ តែ​ផ្អាក​វិញ​ព្រោះតែ​មាន​ចំណងស្នេហា​ជាមួយ​អ្នក​អា​មេ​រិ​ក ។ ស្រី​ពេជ្រ ជា​អ្នក​ខេត្តកំពង់ឆ្នាំង បាន​ចាប់​អាជីព​ជា​អ្នកចម្រៀង​តាម​រោងការ​មុន​ពេល​ចាប់​អាជីព​ជា​អ្នក​សម្តែង ៕           ​