ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុនផ្តល់​ជំនួយ​ឥត​សំណង ១៤១.២៣២ ដុល្លារ សម្រាប់​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា និង​ទារក នៅ​ខេត្តកំពង់ចាម

9 ឆ្នាំ មុន

រដ្ឋាភិ​បាល​ជប៉ុន បាន​ផ្តល់​ជំនួយ​ឥត​សំណង​នូវ​ថវិកា​ចំនួន១៤១.២៣២ ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា និង​ទារក នៅ​ខេត្ត​កំពង់ចា​ម​។

រដ្ឋាភិ​បាល​ជប៉ុន បាន​ផ្តល់​ជំនួយ​ឥត​សំណង​នូវ​ថវិកា​ចំនួន១៤១.២៣២ ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា និង​ទារក នៅ​ខេត្ត​កំពង់ចា​ម​។

ពិធី​ចុះហត្ថលេខា​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​នោះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០​ តុលា​ ឆ្នាំ​២០១៤​ នៅ​សាល​ប្រជុំ​ធំ​ស្ថាន​ទូ​ជប៉ុន​។ ក្រោម​​គ្រោងការ​នៃ​ជំនួយ ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន រដ្ឋាភិបាល​ជប៉ុននឹង​ផ្តល់​ទឹកប្រាក់​សរុប​ចំនួន ១៤១​.២​៣​២​ ដុល្លារ​អា​មេ​រិ​កដល់​អង្គការ​មូលនិធិ​ជប៉ុន ភី​-​អេ​ជ​-​ជេ​(PHJ) សម្រាប់​គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា​និង​ទារក​នៅ​ខេត្តកំពង់ចាម​។

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​​ខិតខំ​ប្រឹងប្រែង​យា់ង​ខ្លាំង​ ដើម្បី​កែ​លំអ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព សុខភាព មាតា និង​ទារក ដោយ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស​វត្ស​​ក្នុង​វិស័យ​សុខភាព មាតា​និង​ទារក​។ ទោះជា​យ៉ាងណា​ក៏​ដោយ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ដែល​នៅ​ជុំវិញ​នេះ​អត្រា​មរណភាព​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំរិត​ខ្ពស់​ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព