ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ជិះម៉ូតូចូល​ក្នុង​វត្តធ្វើសកម្ម​ភាពចម្លែក​​បង្ក​ការ​ភ្ញាក់​ផ្អើលដល់ព្រះសង្ឃនិង​សមត្ថកិច្ច​ទាំង​កណ្តាល​អធ្រាត្រ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចូលទៅ​ក្នុង​វត្តសន្សំកុសលដោយបាន​ធ្វើ​សកម្ម​ភាព​ដ៍​​​ចម្លែក​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដល់ព្រះសង្ឃ កូនសិស្ស​លោក​​​ រួមទាំង​សមត្ថកិច្ច​ចុះទៅពិនិត្យ​​ និង​សួរដេញ​ដោល​ទាំង​កណ្តា​ល​អធ្រាត្រ ។ ហេតុការណ៍នេះ​ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ ​ថ្ងៃទី​២១ តុលា ២០១៤ នៅ​ក្នុង​វត្តសន្សំកុសល ស្ថិតក្នុង​ភូមិសន្សំកុសល សង្កាត់បឹង​ទំពុន ខណ្ឌមាន​ជ័យ ។

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចូលទៅ​ក្នុង​វត្តសន្សំកុសលដោយបាន​ធ្វើ​សកម្ម​ភាព​ដ៍​​​ចម្លែក​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដល់ព្រះសង្ឃ កូនសិស្ស​លោក​​​ រួមទាំង​សមត្ថកិច្ច​ចុះទៅពិនិត្យ​​ និង​សួរដេញ​ដោល​ទាំង​កណ្តា​ល​អធ្រាត្រ ។ ហេតុការណ៍នេះ​ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង​១២​និង​៣០​នាទី​អធ្រាត្រ ​ថ្ងៃទី​២១ តុលា ២០១៤ នៅ​ក្នុង​វត្តសន្សំកុសល ស្ថិតក្នុង​ភូមិសន្សំកុសល សង្កាត់បឹង​ទំពុន ខណ្ឌមាន​ជ័យ ។

តាមរយៈកាតសម្គាល់ខ្លួន​​ បុរស​ខាង​លើនេះ​ ត្រូវ​បាន​គេស្គាល់ឈ្មោះ​នួន វណ្ណៈ ធ្វើការនៅ​ក្នុង​រដ្ឋសភា​​​នៅ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​​ហិរញ្ញវត្ថុ (អ.រ.ស) នាយកដ្ឋានពិធីការ​​ ដែលមាន​មុខតំណែក​ជាមន្រ្តី​ទំនាក់ទំនង​ទូទៅ​ ​។ បុរសខាង​លើ​មាន​ទីលំនៅ​ផ្ទះលេខ 9M ផ្លូវបេតុង ភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ​។

ប្រភពព័ត៌មាន​ពីព្រះសង្ឃ​គង់ក្នុង​វត្តសន្សំកុសល បាន​មាន​សង្ឃដីកាឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហតុ​គឺ​បុរស​ខាង​លើ​ បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម សេ១២៥​ ពណ៌ខ្មៅ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ ​AI-2920 បាន​ជិះចូល​មក​ក្នុង​វត្ត​ទាំង​កណ្តាល​អធ្រាត្រ ​ដោយ​សួរទៅ​កូនសិស្សលោក ថា​ចង់មក​និមន្ត​លោក​ស្រោច​​ទឹក​ឱ្យ​ និង​បាន​និយាយ​ថា ចង់​ឡើង​ទៅ​លើ​កុដ​ទី​៨ ។ ពេល​នោះ​កូនសិស្សលោក បាន​ចង្អុល​ប្រាប់ទៅ​កុដ​ទី​៨ តែបែរជា​បុរស​ម្នាក់​នោះ​ឡើង​ទៅ​លើ​កុដ​ទី២ ​​ហើយ​ក៏បាន​ចុះមក​ដីវិញ ។ បន្ទាប់មក​បុរស​ខាង​លើ​នេះ​ បាន​ទុក​ម៉ូតូ​ចោល​ទៅ​សម្ងំ​អង្គុយ​ឱបដៃ​នៅ​មុខ​ចេតិយ​ធំនៅ​ក្នុង​វត្ត​ទាំង​ស្ថាន​ភាព​ងងឹត​ស្លុប ដែល​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​សមត្ថកិច្ចចុះមក​ពិនិត្យ និង​ធ្វើ​សាក​សួរតែបុរស​ខាង​លើ មិន​បាន​និយាយ​អ្វីទាំង​អស់ ។

មួយសន្ទុុះក្រោយមក​ក្រុម​អ្នក​សារព័ត៌មាន​​ទៅ​ដល់​​បាន​បើក​ភ្លើង​ហ្វា ដើម្បីថតរូបបុរសខាងលើ​នោះ​ ស្រាប់​តែឃើញសុទ្ធតែសត្វមូស​រោម​ និង​ខាំបុរស​ខាង​លើ​ឡើង​ខ្មៅងងឹត តែបុរស​នោះ​ធ្វើ​ជា​មិន​ដឹង​គិតតែពីអង្គុយ​ឱបដៃ​គ្រវីក្បាល​តែប៉ុណ្ណោះ ។ អ្វី​ដែល​គួរឱ្យចម្លែក​ទៀត​នោះ​ គឺបុរស​ខាង​លើ​បាន​សួរ​ទៅ​ព្រះសង្ឈ និង​កូន​សិស្ស​លោក​​ថា «នៅ​ក្នុង​វត្តនេះ​ មាន​កន្លែង​ដេក​អត់ គាត់ចង់ដេក​មុខ​ព្រះអង្គធំ ព្រោះ​ដេ​ក​​មុខ​ព្រះ​អង្គធំ​លក់ស្រួល»  បុរស​ខាង​លើ​ក៏បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​ចង់ធ្វើ​បាប​មក​លើ​រូប​គាត់​។ ដោយសារសកម្ម​ភាពបុរស​ខាង​លើ​ មាន​ភាព​មិនច្បាស់​លាស់​នោះ ព្រះ​សង្ឈ​មិន​ហ៊ាន​អនុញ្ញាតឱ្យ​គេង​ស្នាក់អាស្រ័យ​ក្នុង​ព្រះ​វិហារ​នោះ​ទេ ។ ពេល​នោះ​ដែរ​ ក្រុម​អ្នក​សារព័ត៌មាន​បាន​សួរ​ទៅបុរស​ខាង​លើ​ថា​ «ពូទៅផ្ទះអត់​ខ្ញុំ​ជូន​ទៅ?»  រំពេច​នោះ​បុរស​ខាង​លើ​ ក៏បាន​ទាញ​ម៉ូតូឡើង​ជិះ​ចេញ​​ទៅ​យ៉ាង​លឿន​មិននិយាយអ្វីទាំងអស់​ ដោយបន្សល់​ទុកនៅ​តែចម្ងល់​ថា តើ​បុរស​រូបនេះ​មក​ក្នុង​វត្ត​ ធ្វើសកកម្ម​ភាព​យ៉ាង​ចម្លែក​ទាំង​កណ្តាល​អធ្រាត្រ​ក្នុង​គោល​បំណង​អ្វីពិតប្រាកដ​ ?