ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​បរទេស​ចង់​នៅ​ស្រុក​ខ្មែរ តែ​ទូច ស្រី​លក្ខណ៍ ចង់ទៅ​នៅ​ស្រុក​ប្តី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្រាលកូន​បាន​រយៈពេល​១​ខែ​កន្លះ អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្ហាញមុខ​នៅ​ក្នុង​ពិភព​សិល្បៈ​វិញ​ហើយ មិន​ហ៊ាន​ដំអក់​នៅផ្ទះ​យូរ​ទេ ព្រោះ​ខ្លាច​មហាជន​ភ្លេចមុខ ។ ជាក់ស្តែង​ទូច ស្រី​លក្ខណ៍ បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់ «​តន្ត្រី​ថ្ងៃអាទិត្យ​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៤ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្រាលកូន​បាន​រយៈពេល​១​ខែ​កន្លះ អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្ហាញមុខ​នៅ​ក្នុង​ពិភព​សិល្បៈ​វិញ​ហើយ មិន​ហ៊ាន​ដំអក់​នៅផ្ទះ​យូរ​ទេ ព្រោះ​ខ្លាច​មហាជន​ភ្លេចមុខ ។ ជាក់ស្តែង​ទូច ស្រី​លក្ខណ៍ បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់ «​តន្ត្រី​ថ្ងៃអាទិត្យ​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ថ្ងៃ​ទី​៥ តុលា ២០១៤ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នៅ​ខាងក្រោយ​ឆាក «​តន្ត្រី​ថ្ងៃអាទិត្យ​» អ្នក​នាង​ទូច ស្រី​លក្ខណ៍ រៀបរាប់​ពី​ការ​បាត់​មុខ​នាង​ពី​ពិភព​សិល្បៈ​រយៈពេល​៤​ខែ​កន្លង​មក​ថា នាង​បាន​ទៅ​ប្រទេស​ថៃ​ជាមួយ​ស្វាមី និង​បងប្អូន​ដើម្បី​ត្រៀម​សម្រាលកូន ។ កូនប្រុស​របស់​នាង​មិន​បាន​កើត​បែប​ធម្មជាតិ​ទេ គឺ​កើតមក​ដោយ​ការ​វះកាត់ ព្រោះ​ថ្លោស​ពេក​មាន​ទម្ងន់​ដល់​ទៅ​៤,២​គីឡូក្រាម និង​មក​ទល់​ពេល​នេះ​រយៈពេល​ជាង​១​ខែ​ឡើង​ទម្ងន់​ដល់​ជិត​៦​គីឡូក្រាម​ឯណោះ ។ កូនប្រុស​របស់​ស្រី​លក្ខណ៍​ឈ្មោះ «​មា​៉​ក់ ណេ​ម មហា​រិ​ទ្ធិ យ៉ែ​ម​ក្វា​ន មែន​» ហៅ​«​មហា​រិ​ទ្ធិ​» ។

ចូលរួម​សម្តែង​ឱ្យ​កម្មវិធី​តន្ត្រី​ទូរទស្សន៍​លើក​ដំបូង ក្រោយ​ពី​សម្រាលកូន​ដោយ​មិន​ខ្លាច​ទាស់សរសៃ​ខ្ចី​បែប​នេះ ស្រី​លក្ខណ៍ អះអាង​ថា មក​ពី​នាង​ដឹងខ្លួន​ថា នាង​មាន​សុខភាព​ល្អ​រឹង​មាំ ។ ទោះជា​យ៉ាងណា​ក្តី​នាង​មិន​សម្តែង​ញឹកញាប់​ដូច​ពេល​មិន​ទាន់​មានកូន​ទេ ដោយសារ​កូន​នៅ​តូច​ត្រូវការ​ទឹកដោះ​ដំបូង​ពី​មាតា ។ ដូច្នេះ​ហើយ ស្រី​លក្ខណ៍​ចំណាយពេល​៥០%​សម្រាប់​ការងារ​សិល្បៈ និង​៥០%​នៅផ្ទះ​មើលថែ​កូន និង​បំពេញ​តួនាទី​ជា​ភរិយា ។

ចំពោះ​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ស្រី​លក្ខណ៍​នៅ​តែ​បន្ត តែ​ពេល​នេះ​នាង​អត់​ទាន់​ហា​៊​ន​ទទួល​ទេ ព្រោះ​បង្ហាញ​ម៉ូ​ដ​ត្រូវ​ប្រើ​ស្បែកជើង​កែង​ខ្ពស់ និង​អែនអន​រាង​កាយ ដូច្នេះ​រង់ចាំ​ឱ្យ​រឹង​ដៃជើង​ជាង​នេះ​សិន ។ តារា​ដែល​ចូល​រោងការ​ក្នុង​ឆ្នាំ​២០១១ ទូច ស្រី​លក្ខណ៍ រំឭក​ថា បន្ទាប់​ពី​រៀប​ការ​រួច ថ្មី​ៗ​ស្វាមី​ចង់ឱ្យ​នាង​ចេញ​ទៅ​រស់នៅ​ប្រទេស​របស់​លោក គឺ​ប្រទេស​ន័​រវេ​ស តែ​ពេល​នោះ​នាង​មិន​ចង់ទៅ​ទេ ។ ឥឡូវ ស្រី​លក្ខណ៍ ប្តូរ​ចិត្ត​ចង់ទៅ​រស់នៅ​ទីនោះ បែរជា​ប្តី​ចង់​រស់នៅ​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​វា​មិន​មាន​បញ្ហា​អ្វី​ទេ ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ និយាយ​ថា «​ប្តី​ខ្ញុំ​បាន​សួរ​ថា​ចង់​ចូល​សិល្បៈ​បន្ត​ទៀត​ទេ ពេល​មានកូន ។ ពេល​នោះ​ខ្ញុំ​គិត​ថា បើ​ប្រាប់​ថា ចង់​ពេញទំហឹង​ច្បាស់​ជា​គាត់​មិនសូវ​សប្បាយចិត្ត ។ ពេល​នោះ​ខ្ញុំ​ប្រាប់​ថា គ្រាន់តែ​ចង់​បង្ហាញមុខ​ឱ្យ​ទស្សនិកជន​បានឃើញ​តាម​ការ​នឹករលឹក​អ្នកគាំទ្រ​ទើប​អាច​មាន​សិទ្ធិ​មក​ឡើង​សម្តែង​បាន ព្រោះតែ​គាត់​ចង់ឱ្យ​មាតា​នៅ​ក្បែរ​កូន​តូច​ច្រើន​ជាង​នៅ​ឆ្ងាយ​ពី​កូន​» ៕