ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាង ស្រីណូ ប្រកាស​វិល​ចូល​សិល្បៈ​ជា​ថ្មី ក្រោយ​បាត់​មុខ​ជាង​៤​ឆ្នាំ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ស្រី​ដែល​មាន​សម្រស់​លេចធ្លោ និង​សម្បូរ​ដោយ​រឿងអាស្រូវ នាង វ៉ាង ស្រី​ណូ បាន​ប្រកាស​វិល​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខកខាន និង​បាត់​វត្តមាន​ពី​សិល្បៈ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ ក្រោម​រលក​ព័ត៌មាន​ដ៏​ចាក់​ស្រះ​។

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ស្រី​ដែល​មាន​សម្រស់​លេចធ្លោ និង​សម្បូរ​ដោយ​រឿងអាស្រូវ នាង វ៉ាង ស្រី​ណូ បាន​ប្រកាស​វិល​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខកខាន និង​បាត់​វត្តមាន​ពី​សិល្បៈ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ ក្រោម​រលក​ព័ត៌មាន​ដ៏​ចាក់​ស្រះ​។

វ៉ាង ស្រី​ណូ បាន​បាត់​វត្តមាន​ពី​ការ​អាជីព​សម្តែង​តាំងពី​អំឡុង​ឆ្នាំ​២០១០ បន្ទាប់​ពី​តារា​រូប​នេះ ​បាន​ទទួល​រង​នូវ​ព្យុះ​ភ្លៀង​ព័ត៌មាន​ដ៏​រសើប​ជា​ច្រើន ខណៈ​ពេល​ដែល​តារា​រូប​នេះ ហាក់​ប្រកាន់ខ្លួន​ឆ្មើង​មិន​ស្វាគមន៍​កាមេរ៉ា​របស់​អ្នក​សារព័ត៌មាន​ផង​នោះ​។ ក្នុង​ជីវិត​ជា​អ្នកសិល្បៈ វ៉ាង ស្រី​ណូ បាន​ឆ្លងកាត់​នូវ​ព័ត៌មាន​មិន​ល្អជា​ច្រើន ដែល​នាង​បាន​ពុះពារ​លាង​សម្អាត ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ លុះដល់​នាង​បោះ​មួយ​ជំហាន​ថយ​ពី​សិល្បៈ​ទៅ​ហើយ នាង​នៅ​តែ​បន្ត​តាម​ព្យាបាទ​ដោយ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ទៀត ដូច​ជា ការ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​មន្ត្រី​ធំ ការ​សម្ងំ​លាក់​មុខ​ដោយសារ​មាន​ផ្ទៃពោះ និង​ចុង​ក្រោយ​ការ​កើត​មហារីក​។

ទោះជា​យ៉ាងណា មួយ​រយៈ​ចុង​ក្រោយ​នេះ វ៉ាង ស្រី​ណូ ហាក់​សម្តែង​កាយវិកា​បន្ទាបខ្លួន​ឡើង​វិញ និង​ទទួល​រាក់ទាក់​ពី​អ្នក​សារព័ត៌មាន និង​ហ៊ាន​ចេញ​មុខ​បកស្រាយ​នូវ​បញ្ហា​នានា ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​ច​ចាម​អារ៉ាម​ពី​ជីវិត​ឯកជន​របស់​នាង ដើម្បី​ជា​ការ​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ទាំងឡាយ​កុំ​ឲ្យ​វា​ក្លាយទៅជា​ជំងឺមហារីក​កាន់តែ​ធំ​។

ដោយឡែក​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ឡើង​វិញ​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ វ៉ាង ស្រីណូ បាន​ប្រកាស​ជា​សាធារណៈ​តាម Facebook Page របស់​ខ្លួន​ប្រាប់​ពី​ការ​វិល​មក​កាន់​សង្វៀន​សម្តែង​ជា​ថ្មី​ឡើង​វិញ ខណៈ​ពេល​ដែល​ទស្ស​និក​មួយ​ចំនួន​តែងតែ​យល់​ឃើញ​ថា នាង​ទំនងជា​នឹង​មិន​មក​ប្រឡូកប្រឡាក់​ក្នុង​សិ​ល្បៈ​ជា​ថ្មី​ឡើង​វិញ​ឡើយ ដោយសារ​តែ​នាង​កំពុង​តែ​សោយសុខ​ក្នុង​គំនរ​ទ្រព្យសម្បត្តិ​ទៅ​ហើយ​នោះ​។

ក្នុង​គណនេយ្យ​ហ្វេ​ស វ៉ាង ស្រី​ណូ បាន​ស​សេរ​ថា ជំរាបសួរ​ដល់​បណ្តា​ហ្វ្រេ​ន​របស់​នាង​ខ្ញុំ ជាពិសេស​គឺ​បង​បង​ផលិតករ​ឲ្យ​បានដឹង​ថា នាង​ខ្ញុំ ស្រី​ណូ បាន​បង្ហាញខ្លួន​នៅ​លើ​វិ​ថី​ចាស់​ដែល​នាង​ខ្ញុំ​បាន​សម្រាក​ជា​យូរហើយ​ គិត​ចាប់ពី​ឆ្នាំ​២០១០ ​មក​ទល់​ពេល​នេះ ហើយ​មិនយូរ​ទេ គឺ​នាង​ខ្ញុំ​កំពុង​ពិចារណា​នូវ​ខ្សែ​រឿង​ភាគ​របស់ CTN ដែល​លទ្ធ​ផល​​នឹង​វិជ្ជមាន​​នៅ​ពេល​ខាង​មុខ​នេះ នឹង​មានការ​រៀបចំ​ធ្វើ​សន្និសីទកាសែត និងសែន​ក្រុង​ពាលី​ផង​ដែរ​។ នាង​ខ្ញុំ​ក៏​សង្ឃឹមថា ​បងប្អូន​នឹង​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ ដែល​ខ្សែ​រឿង​របស់ CTN ខាង​មុខ​នេះ និង​ធ្វើ​ឲ្យ​បងប្អូន​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ហើយនឹង​ចាប់ផ្តើម​ការ​ថត​នៅ​ដើម​ខែមករា ​២០១៥ ​នេះ​ហើយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព