ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សុខា​ភិបាល​ និងមូលនិធិ GE ចុះហត្ថលេខា​លើ​គម្រោង​ និងប្រគល់​ឧបករណ៍​វេជ្ជសាស្ត្រ​ និងសម្ភារពេទ្យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល ​និង​មូលនិធិ​ GE ​បាន​​ចុះហត្ថលេខា​​លើ​គម្រោង ​«​កម្មវិធី​​អនាម័យ​​ទឹក​ស្អាត​​នៅ​តាម​មន្ទីរពេទ្យ​បង្អែ​ក​ក្នុង​​ព្រះរាជាណាចក្រ​​កម្ពុជា​» និង​ប្រគល់​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​ប្រគល់​សម្ភា​រ​បរិក្ខារ​ពេទ្យ​សម្រាប់​អគារ​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​​ប្រព័ន្ធ​ប្រសាទមន្ទីរពេទ្យ​កាល់​ម៉ែត ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​កញ្ញា ​២០១៤ នេះ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្រោម​អធិបតីភាព​លោក​​វេជ្ជបណ្ឌិត​ម៉​ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិ​បាល ។

នា​ឱកាសនោះ ក៏​​​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ​Sean Callahhan តំណាង​​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​នៅ​កម្ពុជា,  លោក​Jonh G RICE អនុប្រធាន​ជានា​យក​ប្រតិបត្តិ​ផ្នែក​ប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​ជា​សាកល ​និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ GE, លោក David Barash នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល​របស់​មូល​និ​ធី ​GE និង​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ។

លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថា ​ មន្ទីរពេទ្យ​កាល់​ម៉ែ​តថ្ងៃនេះ​ មាន​សេចក្តី​រីករាយ​យ៉ា​ង​ក្រៃ​លែង​ដោយ​បាន​ទទួល​ឧបករណ៍​វេជ្ជសាស្ត្រ​ និង​បរិក្ខា​រពេទ្យ​គិត​ជា​ទឹកប្រាក់​ចំនួន​១០០៨៨៩៤,៣៤ដុល្លារ (​មួយ​លាន​ប្រាំបី​ពាន់​ប្រាំបី​រយ​កៅសិប​បួន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​សាមសិប​បួន​សេន​) ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​មូល​និ​ធី​GE សម្រាប់​អគារ​មជ្ឈ​មណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​មន្ទីរពេទ្យ​កាល់​ម៉ែត ​។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព