ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​រវល់​ទៅបោះបាយបិណ្ឌ ប្រើល្បិច​ហៅ​ប្អូន​ថ្លៃ​កោសខ្យល់ឱ្យ​ ចាប់នាងរំលោ.ភបានសម្រេច​

9 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ បុរស​​ជា​បងថ្លៃ​​​ម្នាក់ឆ្លៀត​ពេល​​ប្រពន្ធនិង​​អ្នក​នៅ​ក្នុង​ផ្ទះ​ទាំងអស់​​ទៅ​​បោះ​បាយបិណ្ឌ​នៅ​ឯ​​វត្ត ក៏​ប្រើ​ល្បិច​ហៅ​ប្អូន​ថ្លៃ​ឱ្យមក​កោសខ្យល់ឱ្យ លុះ​ឃើញ​ឱកាសក៏​ចាប់​នាង​​បម្រុង​រំលោ.ភ តែត្រូវ​នាង​ស្ទុះ​​ងើប​ចេញ​ចុះពីលើ​ផ្ទះ​រត់​​​ចុះ​ក្រោម តែ​ត្រូវ​បុរស​​នោះ​​តាម​ចាប់​​រហូត​បាន​សម្រេច ហើយ​ក្រោយ​មកត្រូវ​នារី​រង​គ្រោះ​​ប្រាប់​​​ម្តាយ​ និង​ប្រពន្ធ ​ប្តឹងឱ្យសមត្ថ​កិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ខេត្ត​បាត់ដំបង ៖ បុរស​​ជា​បងថ្លៃ​​​ម្នាក់ឆ្លៀត​ពេល​​ប្រពន្ធនិង​​អ្នក​នៅ​ក្នុង​ផ្ទះ​ទាំងអស់​​ទៅ​​បោះ​បាយបិណ្ឌ​នៅ​ឯ​​វត្ត ក៏​ប្រើ​ល្បិច​ហៅ​ប្អូន​ថ្លៃ​ឱ្យមក​កោសខ្យល់ឱ្យ លុះ​ឃើញ​ឱកាសក៏​ចាប់​នាង​​បម្រុង​រំលោភ តែត្រូវ​នាង​ស្ទុះ​​ងើប​ចេញ​ចុះពីលើ​ផ្ទះ​រត់​​​ចុះ​ក្រោម តែ​ត្រូវ​បុរស​​នោះ​​តាម​ចាប់​​រហូត​បាន​សម្រេច ហើយ​ក្រោយ​មកត្រូវ​នារី​រង​គ្រោះ​​ប្រាប់​​​ម្តាយ​ និង​ប្រពន្ធ ​ប្តឹងឱ្យសមត្ថ​កិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ​​កើតឡើង​កាលពីវេលា​ម៉ោង​៤ និង​៣០​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​​១៧ កញ្ញា ២០១៤ ​ស្ថិត​នៅ​ភូមិ​ដំណាក់សីលា ឃុំ​តា​គ្រៃ ស្រុក​​កំ​រៀង ខេត្តបាត់ដំបង ។

​ប្រភព​បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះដួង គី​ម​លី អាយុ​៣០​ឆ្នាំ មានទីលំនៅ​ក្នុង​ក្នុងភូមិកើតហេតុ​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ ​អាយុ​២៣​ឆ្នាំ ​។ 

ប្រភព​បន្ត​ថា នៅ​ពេល​ទៀប​ភ្លឺ ខណៈ​ដែល​ឪពុក​ម្តាយ បងប្អូន និង​ប្រពន្ធរបស់បុរស​ល្មោភកាម​នាំ​គ្នា​ទៅ​បោះ​បាយបិណ្ឌ​នៅ​វត្ត​អស់  លុះ​ឃើញ​​ស្ងាត់​បែប​នេះ ជា​ឱកាសល្អទើប​ជនសង្ស័យ​ ក៏​ធ្វើ​ជា​កើត​ខ្យល់ រួច​ហៅ​ប្អូនថ្លៃ​ឱ្យ​កោសខ្យល់​​ តែ​នាង​ប្រកែក​ថា​ ជាប់រវល់ ។ បន្ទាប់​ពី​ហៅ​ច្រើន​លើកច្រើន​សារ​ពេក នាង​ទ្រាំមិន​បាន​ក៏​ទៅ​កោសខ្យល់​ឱ្យ​នៅ​ក្នុង​បន្ទប់​ក្បែរ​គ្នា លុះ​ចូល​ទៅ​ដល់​មិន​ទាន់​ទាំង​កោសខ្យល់​ផង ជនសង្ស័យ​ក៏​ចាប់​ឱប​នាង ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព