ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទំនាស់​ដីធ្លី​ដាក់​ញត្តិ​ជូន​សហគមន៍​អន្តរជាតិ​ បើ​ទោះជា​គ្មាន​ច្បាប់​អនុញ្ញាត​ពីសាលា​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​គ្មាន​ច្បាប់​អនុញ្ញាត​​​ពីសា​លា​រាជធានី​ភ្នំពេញ​ក៏​ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០​នាក់ ​មក​ពី​សហ​គមន៍​​បឹង​​កក់ សហគ​មន៍​ថ្មគោល សហគមន៍​បុរី​កីឡា ​និង​អតីតអ្នក​​បឹង​កក់​បាន​នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​ធនាគារពិភពលោក សហគមន៍​អឺរ៉ុ​ប​​ ដើម្បី​ដាក់​គំនាប​​ឲ្យ​ផ្តាច់ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​​៧០​នាក់​មក​ពី​សហគមន៍​បឹង​កក់ អតីត​អ្នក​បឹង​កក់ សហគមន៍​ថ្មគោល ​និង​សហគមន៍​បុរី​កីឡា​ បាន​នាំ​គ្នា​ឈរ​មុខ​ធនាគារពិភពលោក​និង​សហគមន៍​អឺ​រ៉ុ​ប​ដែល​មាន​ទីតាំង​លើ​​កំណាត់​មហាវិថី​ព្រះ​នរោត្តម ​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ ដោយ​មាន​កាន់​បដា​ពាក្យស្លោក​ជា​ច្រើន ។ នៅ​ក្នុង​​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដែល​គ្មាន​ការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​របស់​សហគមន៍​ដីធ្លី​ដឹកនាំ​ដោយ​សកម្មជន​មុខ​ដដែល​ៗ​អ្នកស្រី​ទេព វ​ន្នី អ្នកស្រី​យ៉ោ​ម បុប្ផា​ និង​សកម្មជន​ផ្សេង​ៗ​ទៀត​ បាន​ឈរ​ស្រែក​តាម​ក្បាល​មេក្រូ​នៅ​មុខ​ធនាគារពិភពលោក​និង​សហគមន៍​អឺ​រ៉ុ​ប​ដោយ​ទាមទារ​សុំ​ឲ្យ​ផ្តាច់ជំនួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដោយសារ​សហគមន៍​អឺ​រ៉ុ​ប​មិន​បាន​គោរព​តាម​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ និង​ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​ដីធ្លី​នៅ​កម្ពុជា ។

ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​តំណាង​ធនាគារពិភពលោក​ និង​សហគមន៍​អឺ​រ៉ុ​ប បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ជម្លោះដីធ្លី​ ហើយ​បាន​ប្រាប់​ថាពួក​គាត់​នឹង​យក​ញត្តិ​នោះ​ប្រគល់​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ តែ​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​គាត់​មិន​អាច​ដឹង​ឡើយ ។