ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ​សោះ​ថា iPhone 6 ​ថ្លៃ​ជាង​កំ​ពូ​ល​រថយន្ត​ស្ព័​រ​Ferrari 250 GTO ខ្ទង់លាន​ដុល្លារ

9 ឆ្នាំ មុន

បើ​គ្រាន់តែ​ស្រមើល​ស្រមៃ​ពី​តម្លៃ​ថ្លៃ​បំផុត​របស់​ទូរស័ព្ទ​iPhone 6​ក៏​លោក​អ្នក​មិន​នឹក​ស្មាន​ដល់​ថា​វា​ថ្លៃ​រហូត​ដល់​ទៅ​ជាង​២,៧​លាន​ដុល្លារ​នោះ​ដែរ ប៉ុន្តែ​ភាព​អស្ចារ្យ​ដ៏​មិន​គួរ​ឱ្យ​ជឿ​បាន​កើតឡើង​រួច​មក​ហើយ​រវាង​Ferrari 250 GTO Berlinette ដែល​មាន​តម្លៃ​កប់​ពពក​ក្នុង​ការ​លក់​ដេញថ្លៃ​ដែល​មិន​ធ្លាប់​មាន​និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​Apple ។

គួរ​បញ្ជាក់​ថា iPhone 6 ដ៏​ប្រណីត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​Alexander Amosu របស់​ចក្រភព​អង់គ្លេស ។ តាម​ការ​តុបតែង​លម្អ​ដោយ​គ្រឿងអលង្ការ​មាន​តម្លៃ​ដើម្បី​បង្កើន​សោភ័ណ​ភាព​ដ៏​ល្អ​ឯក​នោះ​បាន​ធ្វើ​ឱ្យ​iPhone 6​នោះ​មាន​តម្លៃ​រហូត​ដល់​ទៅ​២,៧​លាន​ដុល្លារ​ដែល​ប្រហាក់ប្រហែល​ទៅ​នឹង​តម្លៃ​ហាងឆេង​កំពូល​រថយន្ត​ស្ព័​រ​ទំនើប​ៗ​និង​មាន​កិត្តិនាម​ល្បី​ៗ​លើ​ពិភពលោក​ដូច​ជា LaFerrari,Porsche 918 Spyder និង​Mclaren P1 ។ រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​ទូរស័ព្ទ​ស្មា​ត​ណាមួយ​មាន​តម្លៃ​ថ្លៃ​ជាង​iPhone 6​របស់​ក្រុមហ៊ុន​Apple ដែល​រចនា​ឡើង​ដោយ​ស្រោប​ពី​ប្លា​ទី​ន​និង​ពេជ្រ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​ខាងលើ​ឡើយ ។

បរិមាណ​ទឹកប្រាក់​នៃ​ការ​ចំណាយ​ក្នុង​ការ​ផលិត​វា​ឡើង​គឺ​ផ្ដោត​ទៅ​លើ​ទូរស័ព្ទ​ដែល​ធ្វើ​ពី​ប្លា​ទី​ន​និង​ត្បូង​មរកត​ដែល​ត្រូវ​បាន​កាត់​បញ្ចុះ​ឬ​ដាំ​ពេជ្រ​នៅ​លើ​តួ​ផ្នែក​ខាងក្រោយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ទូរស័ព្ទ​ផលិត​ពី​មាស​និង​ដាំ​ត្បូង​មរកត​ដ៏​ប្រណីត​នេះ​មាន​តាម​តម្លៃ​ខណៈ​ដែល​តម្លៃ​លំដាប់​កំពូល​គឺ​៤៨,៥​លាន​ដុល្លារ​ដែល​ថ្លៃ​ជាង​រថយន្ត​ស្ព័​រ​Ferrari 250 GTO Berlinetta សេ​៊​រី​១៩៦២ ដែល​ទើបតែ​ជា​លំដាប់​កំពូល​ថ្លៃ​បំផុត​ក្នុង​ការ​ដេញថ្លៃ​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កាលពី​ពេល​ថ្មី​ៗ​នេះ ។ ម្យ៉ាងទៀត​Ferrari 250 GTO គឺជា​អ្នក​ជំនួស​តំណែង​Mercedesr-Benz W196R  Formula 1​ស៊េរី​១៩៥៤ ដែល​បាន​ទិញ​ពី​អង់គ្លេស​ក្នុង​តម្លៃ​៣០​លាន​ដុល្លារ ៕