ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​សើច​យក​ដុល្លារ​ខ្មោច​ដាក់​លើ​ប៉ៅ​អ៊ី​ឱ្យ​ជន​អនា​ថា​យក​ទៅ​ទិញ​ម៉ូតូ​ត្រូវ​ចាប់​ខ្លួន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​ជនអនាថា​ចុះ​ចោលផ្ទះ​សម្បែង​ត្រូវ​បាន​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លង​មក នៅ​ពេល​យក​ប្រាក់​ដុល្លារ​ខ្មោច​ទៅ​ទិញ​ម៉ូតូ​។ យុវជន​នោះ​ឈ្មោះ ឡិន តែម អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​.​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ក្បាលខ្ទិះ ឃុំ​បោះ​ស្បូវ ស្រុក​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ភ្លើងស្តុប​បូកគោ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ការ​ឃាត់ខ្លួន​យុវជន​ខាងលើ​នោះ​ត្រូវ​បាន​លោក​អនុសេនីយ៍ទោ រស់ ស៊ី​ណា ប្រធាន​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត បាន​ឃាត់ខ្លួន​យុវជន​ឈ្មោះ ឡិន តែម នៅ​ផ្លូវ​លេខ​២៣២​កែង​ផ្លូវ​លេខ​៩៣ និង​ដកហូត​ប្រាក់​ដុល្លារ​ខ្មោច​មួយ​ថង់​ចំនួន​៧.៥០០​ដុល្លារ ។ លោក រស់ ស៊ី​ណា បាន​បន្ត​ថា បានជា​មានការ​ឃាត់ខ្លួន​យុវជន​រូប​នោះ គឺ​យោង​លើ​បណ្តឹង​ប្រជាពលរដ្ឋ​តាម​ទូរស័ព្ទ​ថា ជន​ស​ង្ស​យ័​បាន​ដើរ​ចូល​ក្រុមហ៊ុន​(OMC) ដែល​មាន​អាសយដ្ឋាន​ជិត​ផ្លូវ​កាច់ជ្រុង​ភ្លើងស្តុប​អតីត​ពេទ្យ​ចិន ដោយ​បាន​សួរ​រក​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក​និក ពណ៌​ផ្កាឈូក​លាយ​ក្រហម សេ​៊​រី​២០១៣ ដែល​មាន​តម្លៃ​១.៣៩០​ដុល្លារ ។

ពេល​យុវជន​នោះ​មើល​ម៉ូតូ​ត្រូវ​ហើយ គេ​បាន​ដក​ប្រាក់​ពី​ស្បោង​យួរ​មួយ​រាប់​ឲ្យ​ក្រុមហ៊ុន ពេល​ពិនិត្យ​ទៅ​ឃើញ​ថា ប្រាក់​ទាំង​អស់នោះ​សុទ្ធតែ​ជា​ក្រដាស​ដុល្លារ​ខ្មោច ទើប​ក្រុមហ៊ុន​មិន​លក់​ម៉ូតូ​ឲ្យ​ហើយ​ប្រគល់​ប្រាក់​ក្លែងក្លាយ​នោះ​ឲ្យ​ជនសង្ស័យ​វិញ ថែម​ទាំង​ដេញ​ឲ្យ​ចេញពី​ក្រុមហ៊ុន​ទៀត​ផង ។ ពេល​យុវជន​នោះ​ចេញ​ផុត​បាន​បន្តិច​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ប៉ាត សំណាត នាយ​ប៉ុស្តិ៍​ក្របួច​ភ្លាម ។ នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍ យុវជន​ឈ្មោះ​ឡិន តែម បាន​សារភាព​ថា ប្រាក់​ដុល្លារ​ខ្មោច​ទាំងនោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ទុក​នៅ​លើ​ប៉ៅ​អ៊ី​របស់​ខ្លួន ហើយ​ពេល​ខ្លួន​ភ្ញាក់​ពី​ដំណេក​ស្មាន​តែ​លុយ​មែនទែន​ក៏​បាន​យក​ទៅ​ទិញ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ថា​បាន​ចរាចរ​ដុល្លារ​ក្លែងក្លាយ ៕