ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​ចោរ​លួចកាច់សោ.ក ​ម៉ូតូ​ក្នុង​វត្ត​ក្រោយ​ធ្វើ​សកម្ម​ភាព​​រួច​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌកំរិត​ស្រាល បាន​សហការ​ជា​មួយ​កម្លាំង​ការិ​យា​ល័យ​ចរាចរ​ណ៍​ផ្លូវគោក នៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្តម​ណ្ឌល​គិរី ធ្វើ​ការ​ស្ទាក់​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​រួមនឹង​ម៉ូតូ​មួយ​គ្រឿង ​បន្ទាប់​ពីជន​សង្ស័យរូប​នោះ​បាន ​ធ្វើសកម្ម​ភាពកាច់​សោ. ក ម៉ូតូ C125 មួយ គ្រឿង ក្នុង វត្ត សែន

ខេត្ត​មណ្ឌល​គិរី ៖ កម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌកំរិត​ស្រាល បាន​សហការ​ជា​មួយ​កម្លាំង​ការិ​យា​ល័យ​ចរាចរ​ណ៍​ផ្លូវគោក នៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្តម​ណ្ឌល​គិរី ធ្វើ​ការ​ស្ទាក់​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​រួមនឹង​ម៉ូតូ​មួយ​គ្រឿង ​បន្ទាប់​ពីជន​សង្ស័យរូប​នោះ​បាន ​ធ្វើសកម្ម​ភាពកាច់​សោ. ក ម៉ូតូ  C125 មួយគ្រឿង ក្នុងវត្តសែន មនោ​រ​ម្យរួច​​គេចខ្លួន​  ។  ប្រតិបត្តិ​ការខាង​លើបាន​ធ្វើឡើង​ កាល​ពីវេលា​ម៉ោង៧​និង២០​ព្រឹក ​ថ្ងៃទី១៦ ​កញ្ញា ២០១៤​ ត្រង់​ចំណុច​ដើម​ស្រល់ ​ស្ថិតក្នុង​ភូមិអូរ​ស្ពាន ​សង្កាត់​ស្ពាន​មាន​ជ័យ ​ក្រុងសែន​មនោរម្យ​ ។

នៅ​ចំពោះ​មុខសមត្ថ​​កិច្ចជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃទី១៥ ​កញ្ញា ​២០១៤នេះ ​គេបានធ្វើដំ​ណើរ​ពីស្រុក ស្នួ​ល ខេត្ត​ក្រចេះ​ តាម​រថយន្ត​តាក់​ស៊ី​ មក​ខេត្ត​មណ្ឌល​គិរី​បំណង​មក​លួច​ម៉ូតូ និង​បាន​សម្រាក​នៅ​ផ្ទះ​សំ​ណាក់​ លុះ​ដល់​វេលា ​ម៉ោង៤​ទៀប​ភ្លឺ ​ថ្ងៃទី១៦ ​កញ្ញា គេ​បាន​ចូល​ទៅក្នុង​វត្ត​សែន​មនោរម្យ​ធ្វើ​សកម្មភាព​កាច់​សោ.ក​ ម៉ូតូ ហុង​ដា​ឌ្រីម C125​ មួយ​គ្រឿងបាន​សម្រេច​រួច​ធ្វើការគេច​ខ្លួន​​តែម្តង​។ ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​ពីក្រុង​សែនមនោរ​ម្យ ឆ្ពោះ​ទៅស្រុក​ស្នួលនៅ​ពេល យ​ប់គឺស្ងាត់​ពេក ជន​សង្ស័យ​មាន​អារម្មណ៍​ខ្លាច​សត្វ​កាច​សាហាវ​ ក៏បាន​សម្រេច​ចិត្តចូល​ទៅពួន​ក្នុងព្រៃ​ធ្វើកា​រដោះ​ដូរស្លាក​ លេខ​ម៉ូតូ លុះ​ព្រឹក​ឡើង​ជន​សង្ស័យ​បាន​ជិះម៉ូតូ​ចេញ​ពីក្នុង​ព្រៃ ​ក៏ត្រូវ​សមត្ថកិច្ច​ក្របួចជាប់​តែម្ដង  ។

សមត្ថកិច្ច​បានឲ្យដឹ​ងថា ជន​សង្ស័យ​ឈ្មោះ ​ជាតិ​ ជៀន ​ភេទប្រុស ​អាយុ១៨​ឆ្នាំ ទីលំ​នៅ​បច្ចុប្បន្ន​នៅ​ភូមិ​កាំ​ឡែក​ ឃុំកាំ​ឡែក ​ស្រុក​ស្នួល​ ខេត្តក្រចេះ ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូ​ងខេត្ត ​ដើម្បីចាត់​វិធានការ​តាមច្បាប់​ ។ ចំណែ​កម៉ូតូ ​ សមត្ថ​កិច្ចបាន​​ប្រគល់ទៅ​ឲ្យ ម្ចាស់​ដើម​វិញ ។