ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​២នាក់​​ អារ​.​ក​សម្លា.ប់​ថៅកែ​ស្រី​ទម្លាក់​អណ្តូងទឹ​កប្លន់​យក​លុយ និង​ម៉ូតូ​១​គ្រឿងចាប់​​ខ្លួន​បាន​ហើយ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ជនសង្ស័យ​​២នាក់ ដែល​​ជាប់​ពាក់​ព័ន្ធ​​អារ​.​ក​សម្លា.ប់​ថៅកែ​ស្រី​​​ រួច​​យក​សព​​ទម្លាក់ចូល​​ក្នុង​​អណ្តូងទឹក ​ប្លន់​យក​លុយនិង​ម៉ូតូ​១​គ្រឿង ត្រូវបាន​កម្លាំង​​កង​រាជអាវុធហត្ថ​​ខេត្ត​​ ចាប់​​ខ្លួន​បាន​ហើយ កាល​ពី​​ថ្ងៃទី​​១៥ កញ្ញា​​ នៅ​ស្រុក​​ពញាក្រែក ខេត្ត​ត្បូង​​ឃ្មុំ​​ ខណៈ​​ជន​​ទាំង​២នាក់ រត់​​ទៅ​​សម្ងំ​​លាក់​​ខ្លួន​​នៅ​​ទី​នោះ​​ ។

ខេត្ត​កំពង់​ចាម ៖ ជនសង្ស័យ​​២នាក់ ដែល​​ជាប់​ពាក់​ព័ន្ធ​​អារ​.​ក​សម្លាប់​ថៅកែ​ស្រី​​​ រួច​​យក​សព​​ទម្លាក់ចូល​​ក្នុង​​អណ្តូងទឹក ​ប្លន់​យក​លុយនិង​ម៉ូតូ​១​គ្រឿង ត្រូវបាន​កម្លាំង​​កង​រាជអាវុធហត្ថ​​ខេត្ត​​ ចាប់​​ខ្លួន​បាន​ហើយ កាល​ពី​​ថ្ងៃទី​​១៥ កញ្ញា​​ នៅ​ស្រុក​​ពញាក្រែក ខេត្ត​ត្បូង​​ឃ្មុំ​​ ខណៈ​​ជន​​ទាំង​២នាក់ រត់​​ទៅ​​សម្ងំ​​លាក់​​ខ្លួន​​នៅ​​ទី​នោះ​​ ។

ឃាតករទាំង​២នាក់​​ ម្នាក់​ឈ្មោះ ឃន ឆាយ ភេទប្រុស អាយុ​២០​​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​ស្តើង​​ជ័យ ស្រុក​ជើង​ព្រៃ​​ និង​ម្នាក់​ទៀត​​ឈ្មោះ ម៉ាន រ៉ ភេទប្រុស អាយុ​១៩​​ឆ្នាំ រស់​នៅ​ភូមិ​ត្របឹង ឃុំ​ស្តើ​ង​ជ័យ ស្រុក​ជើង​ព្រៃ បច្ចុប្បន្ន​​ជន​ទាំង​​២​​ ត្រូវ​អាវុធហត្ថ​​ឃុំ​ខ្លួននៅ​ទី​បញ្ជាការ​​កង​រាជអាវុធ​ហត្ថ​ខេត្ត ។

ក្រោយ​ពី​ឃាត់​ខ្លួន កម្លាំងសមត្ថកិច្ច​ដកហូត​បាន​ម៉ូតូម៉ាក​​គុប និង​​ចិញ្ចៀន​ពេជ្រ​​មួយ​វង់​របស់​ជន​រងគ្រោះ​​ ប្រគល់​ឱ្យ​សាច់​ញាតិ​​ជន​រងគ្រោះ​​វិញ ចំណែក​​លុយ​​ដែល​​ប្លន់​បាន​​នោះ​​ ជន​សង្ស័យ​​យក​​ទៅ​​ទិញ​​ម៉ូតូ​ម៉ាក​​ឃ្លីក​​មួយ​គ្រឿង ។

គួរ​រំលឹក​ថា ថៅកែ​ស្រី​ម្នាក់ ឈ្មោះ​ថៃ ហួយ អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្មក​ររបស់​ខ្លួន​ចំនួន​២​នាក់​ព្រួត​វាយ និង​អារ​.​ក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ រួច​សែង​ទៅ​ទម្លាក់​ចូល​ក្នុង​អណ្តូងទឹក​ជម្រៅ​៨​ម៉ែត្រ និង​យក​ស័ង្កសី​គ្រប​បំបិទ​ភស្តុ​តាង​មិន​ឲ្យ​អ្នក​ណា​ដឹង​នោះ​ទេ ដើម្បី​ប្លន់​យក​លុយ​ចំនួន​១.៥០០​ដុល្លារ និង​ម៉ូតូ​គុប​១​គ្រឿង ។

សព​ត្រូវ​បាន​គេ ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ ទី​១៤ កញ្ញា ២០១៤ ក្នុង​ចំការ​ស្វាយចន្ទី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ស្រម៉ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦ ប្រហែល​ជាង​៤​គីឡូម៉ែត្រ ៕​

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែតកោះសន្តិភាព​