ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​សិស្ស​វិទ្យាល័យ​ហ៊ុន សែន តា​ខ្មៅ និង​វិទ្យាល័យ​ហ៊ុន សែន​សេរីភាព ជាប់​ជម្រើស​នៅ​កម្ពុជា​ត្រៀម​ទៅ​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​៦​ហើយ​សម្រាប់​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ក្រោម​ប្រធានបទ​«​ក្តី​សុបិន​របស់ខ្ញុំ​» ដោយ​មាន​សិស្ស​តាម​វិទ្យាល័យ​ជា​ច្រើន​រូប​ចូលរួម ។ មហោស្រព​នេះ​រៀបចំ​ដោយ​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៤ នៅ​សាល​អង្គរ​គី​ហ្សុ​៊​ណា​នៃ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​៦​ហើយ​សម្រាប់​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ក្រោម​ប្រធានបទ​«​ក្តី​សុបិន​របស់ខ្ញុំ​» ដោយ​មាន​សិស្ស​តាម​វិទ្យាល័យ​ជា​ច្រើន​រូប​ចូលរួម ។ មហោស្រព​នេះ​រៀបចំ​ដោយ​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៤ នៅ​សាល​អង្គរ​គី​ហ្សុ​៊​ណា​នៃ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ក្នុងរាជធានី​ភ្នំពេញ ។

លោក​កា​យ៉ូ​ស៊ិ គូ​រ៉ូ​មី​យ៉ា ទីប្រឹក្សា​ប្រចាំ ស្ថានទូត​ជប៉ុន បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ដោយ​មាន​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្ថានទូត​ជប៉ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ធ្វើ​ឱ្យ​មហោស្រព​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ។ ស្ថានទូត​ជប៉ុន​បាន​រៀបចំ​មហោស្រព​នេះ​តាំងពី​ឆ្នាំ​២០០៩ ដោយ​ឈរ​លើ​ទស្សនៈ​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី​របស់​សិស្ស ក៏​ដូច​ជា​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង ចំណោម​សិស្ស​នៅ​តំបន់​អាស៊ី​តាម​រយៈ​ការ​ផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី ។ កម្មវិធី​ជ្រើសរើស នេះ​ប្រធានបទ ផ្សេង​គ្នា​ពី​ការ​ប្រឡងមុន​ៗ​ដែល​មាន​ដូច​ជា​«​ការ​អប់រំ​» «​ជីវិត​សម្រាប់​អ្នក​» និង​«​ការ​រំលោភ​បំពាន​នៅ​ក្នុង​សាលា​» ជាដើម ។ ចំពោះ​ប្រធានបទ​«​ក្តី​សុបិន​របស់ខ្ញុំ​» ជឿជាក់​ថា​ទាំងអស់​គ្នា​អាច​មាន​ល​ទ្ឋ​ភាព​ធំធេង​សម្រាប់​សម្រេច​បំណង​នៅ​ក្នុង​អនាគត ហើយ​អ្នក​ក៏​មិន​អាច​មាន​មហិច្ឆតា​ខ្ពស់​ពេក​ចំពោះ​ក្តី​សុបិន​នេះ​»​។

លោក​ទីប្រឹក្សា​ស្ថានទូត​ឱ្យ​ដឹង​ថា សិស្ស​ដែល​ផលិត​ស្នាដៃ​ជាប់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​អំឡុង ខែ​វិ​ចិ្ឆ​កា ចូលរួម​ក្រោម​ប្រធានបទ​«JENSYS 20»  ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន ។ ពួក​គេ​នឹង​ចូលរួម​វគ្គ​ប្រឡង​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​មី​ណា​មី​អាវ៉ា​ជី ខេត្ត​យូ​ហ្គោ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ជាមួយ​សិស្ស​មក​ពី​ប្រទេស​ឡាវ ភូមា ថៃ វៀតណាម ចិន តៃវ៉ាន់ ម៉ា​ឡេ​ស៊ី ម៉ុង​ហ្គោ​លី និង​ជប៉ុន​។

ខ្សែភាពយន្ត​រយៈពេល​៣​នាទី​ចំនួន​២៤​រឿង របស់​សិស្ស​មក​ពី​១០​វិទ្យាល័យ​នៅ​ក្នុង និង​ជុំវិញ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​មហោស្រព​នៅ​រាជធានី​ភ្នំពេញ ។ ក្នុង​ចំណោម​២៤​រឿង​នោះ ខ្សែភាពយន្ត​ចំនួន​១៦​រឿង​ជ្រើសរើស​ដើម្បី​បង្ហាញ​ជូន​នៅ​ក្នុង​កម្មវិធី​ប្រឡង ។ ឆ្លងកាត់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ សិស្ស​វិទ្យាល័យ​ហ៊ុន សែន សេរីភាព​៣​រូប និង​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ​៣​រូប ទទួល​បាន​ជោគជ័យ ហើយ​ត្រៀមខ្លួន​ទៅ​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន ៕