ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំ​អាវុធ​ហត្ថខណ្ឌ​ដូនពេញ​ក្របួចជន​សង្ស័យឆក់​ខ្សែ.​ក បាន​ម្នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ យុវជន​ស្ទាវ​ម្នាក់​ត្រូវ​កម្លាំង​អាវុធ​ហត្ថខណ្ឌ​ដូន​ពេញ​ក្របួច​បាន​នៅ​ចំណុច​មហា​វិថី​ព្រះ​នរោ​ត្តម​កែងផ្លូវ​លេខ១៣​០​ ស្ថិត​ក្នុង​សង្កាត់​​ផ្សារចាស់ ​ ខណ្ឌ​ដូន​ពេញ កាល​ពីវេលា​ម៉ោង​​ ១និង១០នាទី​ ថ្ងៃទី​២៩​ ខែសីហា​ ​ ឆ្នាំ២០១៤ ​ក្រោយ​ពីជិះ​ម៉ូតូ​ម្នាក់​ឯង​ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​រួច​ព្យា​យាម

រាជ​ធានី​ភ្នំពេញ ​៖ យុវជន​ស្ទាវ​ម្នាក់​ត្រូវ​កម្លាំង​អាវុធ​ហត្ថខណ្ឌ​ដូន​ពេញ​ក្របួច​បាន​នៅ​ចំណុច​មហា​វិថី​ព្រះ​នរោ​ត្តម​កែងផ្លូវ​លេខ១៣​០​ ស្ថិត​ក្នុង​សង្កាត់​​ផ្សារចាស់ ​ ខណ្ឌ​ដូន​ពេញ កាល​ពីវេលា​ម៉ោង​​ ១និង១០នាទី​ ថ្ងៃទី​២៩​ ខែសីហា​ ​ ឆ្នាំ២០១៤ ​ក្រោយ​ពីជិះ​ម៉ូតូ​ម្នាក់​ឯង​ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​រួច​ព្យា​យាម​គេចខ្លួន ។

មន្ត្រីអាវុធ​ហត្ថខណ្ឌដូន​ពេញ​បានឲ្យដឹង​ថា ជន​សង្ស័យ​ដែល​ឆក់​ខ្សែ.​ក​ ប៉ះ​ចំថ្ងៃ​ស៊យ​ហើយ​ត្រូវ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​មាន​ឈ្មោះ ​ផល ​ សកណា ​ហៅជ្រូក​ ភេទប្រុស ​អាយុ២២ឆ្នាំ មុខ​របររ​ត់ម៉ូ​តូឌុប​ ស្នាក់​នៅផ្ទះ​ជួល ផ្លូវជាតិ​លេខ៥​ ភូមិផ្សារតូច​ សង្កាត់​ទួលសង្កែ ​ខណ្ឌ​ឫស្សីកែវ ។ យោង​តាមបណ្តឹង​ជនរង​គ្រោះ ឈ្មោះវុាំង​ គឹមអឿន ភេទស្រី ​អាយុ៣០ឆ្នាំ​ មុខរបរ​លក់នំបុ័ង​ ស្នាក់​នៅផ្ទះ​លេខ២២បេ ​ផ្លូវណតប្រីត ​សង្កាត់​ទឹកថ្លា ​ ខណ្ឌសែន​សុខបានឲ្យស​មត្ថកិច្ចឲ្យដឹង​ថា  នៅវេលា​ម៉ោង​ខាង​លើស្ត្រី​រងគ្រោះ​បាន​ដើរ​មក​ដល់​មហា​វិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ១៣០​ ស្ថិត​ក្នុង​សង្កាត់​ផ្សារចាស់ ​ខណ្ឌដូន​ ​ពេញ ស្រាប់​តែមាន​យុវជន​ស្ទាវ​ម្នាក់​ជិះម៉ូតូ​មក​អែប​​ហើយ​ធ្វើសកម្មភាព​ឆក់​យក​ខ្សែ.ក​ពីក្នុង​អាវ​បាន​សម្រេច​រួចបើក​ម៉ូតូ​គេច​ខ្លួន​ស្រប​ពេល​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ដើម្បី​ឲ្យសមត្ថ​កិច្ចជួយ​អន្តរាគមន៍​ដេញ​ចាប់​ជនសង្ស័យ ។

មន្ត្រីអាវុធហ​ត្ថខណ្ឌដូន​ពេញបាននិយា​យថា ​ ខណះ​ពេលកម្លាំង​អាវុធហត្ថ​ជិះម៉ូ​តូល្បាត​ដល់​ចំណុច​កើត​ហេតុ​ខាង​លើប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ជិះ​ម៉ូ​តូស្មាស​បើកគេច​ខ្លួន​ក៏ប្រដេញ​តាម​ពីក្រោយ ធ្វើឲ្យ​ជន​សង្ស័​យ​ភ័យ​បាន​ផ្តួល​ម៉ូតូ​នៅ​​កែងផ្លូវ​លេខ១៣០​និង១៩​ ​រត់ចូល​ផ្ទះ​ហ្គេម​ហើយ​រត់ពួន​ក្នុង​បន្ទប់​ទឹក​ចំណែក​ខ្សែ.ក​ របស់​​ជនរងគ្រោះបោះ​ចោល​ក្នុងលូ ។បច្ចុប្បន្នជន​សង្ស័យ​និងវត្ថុតាង​មានខ្សែ.ក​ ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ដែល​​ជាម៉ូតូ​របស់​ជន​សង្ស័យ​ជិះ​ធ្វើសកម្មភាព​បាន​ដក​ហូត​បញ្ជូន​ទៅ​បញ្ជាការ​ដ្ឋានកង​រាជអាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ។