ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ន​ចេ​លី​ណា ជោ​លី សម្តែង​ឈុត​ស្នេហា​រោលរាល​ជាមួយ​ប្រេត ភី​ត ជា​ចំណងដៃ​ចុង​ក្រោយ​ជូន​ទស្សនិកជន​មុន​ពេល​លាចាក​អាជីព

9 ឆ្នាំ មុន

គូស្នេហ៍​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត ត្រៀម​ថត​ឈុត​ឆាក​ស្នេហា​រោលរាល​លើ​គ្រែ​ជាមួយ​គ្នា ក្នុង​ខ្សែភាពយន្ត​រឿង «By the Sea» ។ ខ្សែភាពយន្ត​នេះ​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​រឿង​របស់​នាង​អេ​ន​ចេ​លី​ណា ជោ​លី ផ្ទាល់ ។

យោង​តាម​ទស្សនាវដ្តី​អា​មេ​រិ​ក US Weekly ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គូស្នេហ៍​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត តែងតែ​សម្តែង​ឈុត​ឆាក​ស្នេហា​លើ​គ្រែ​ជាមួយ​គ្នា​ក្នុង​ខ្សែភាពយន្ត ដូច្នេះ​សម្រាប់​រឿងលើក​ក្រោយ​នេះ​ជា​ចំណងដៃ​ពិសេស​មួយទៀត​សម្រាប់​ទស្សនិកជន ។ ឈុត​ឆាក​ស្នេហា​ស្រើបស្រាល​របស់​អេ​ន​ចេ​លី​ណា ជោ​លី និង​ប្រេត ភី​ត យ៉ាងណា​នោះ​ទស្សនិកជន​នឹង​បានឃើញ​ច្បាស់​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង By the Sea ។
នាង​អេ​ន​ចេ​លី​ណា ជោ​លី និយាយ​ប្រាប់​សារព័ត៌មាន BBC ថា នាង​នឹង​លាចាក​អាជីព​បន្ទាប់​ពី​ផលិត និង​សម្តែង​ក្នុង​ខ្សែភាពយន្ត រឿង «By the Sea» ដើម្បី​ចំណាយ​ពេលវេលា​កក់ក្តៅ​ជាមួយ​ក្រុម​គ្រួសារ ។

By the Sea នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​ក្រោយ​ហើយ​ប្រេត ភី​ត និង​អេ​ន​ចេ​លី​ណា ជោ​លី ជឿជាក់​ថា នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ៕