ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋកិច្ច​បន្ត​បង្ក្រាប​ឈើប្រណីត​ប្រគល់​ឲ្យ​មេព្រៃ

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន​ជាង​១​រយ​កំណាត់ ​បរិមាណ​ជិត​១០​មែ​ត្រ​គូប មានតម្លៃ​ជា​ច្រើន​ម៉ឺន​ដុល្លារ ដែល​ដឹក​ជញ្ជូន​ខុសច្បាប់​តាម​រថយន្ត​​ធុន​បា​ឡែ​ន និង​តាម​ទូក​គឺ​ត្រូវប៉ូលិស​ការិយាល័យ​សេដ្ឋកិច្ច​ចុះ​​បង្ក្រាប​បានជា​បន្តបន្ទាប់ និង​ប្រគល់​ទៅ​ឲ្យ​មេព្រៃ​ចាត់ការ​បន្ត​។

ខេត្តក្រចេះ​ ៖ ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន​ជាង​១​រយ​កំណាត់​ បរិមាណ​ជិត​១០​មែ​ត្រ​គូប មានតម្លៃ​ជា​ច្រើន​ម៉ឺន​ដុល្លារ ដែល​ដឹក​ជញ្ជូន​ខុសច្បាប់​តាម​រថយន្ត​​ធុន​បា​ឡែ​ន និង​តាម​ទូក​គឺ​ត្រូវប៉ូលិស​ការិយាល័យ​សេដ្ឋកិច្ច​ចុះ​​បង្ក្រាប​បានជា​បន្តបន្ទាប់ និង​ប្រគល់​ទៅ​ឲ្យ​មេព្រៃ​ចាត់ការ​បន្ត​។

សកម្មភាព​នៃ​ការ​ចាប់​​បង្ក្រាប​ឈើ​ខុសច្បាប់​ពី​សំណាក់​នគរបាល​ខេត្ត រួច​ប្រគល់ទៅ​ឲ្យ​មេព្រៃ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​នេះ គឺ​ត្រូវ​គេ​និយាយ​ថា វា​មិនមែន​ជា​រឿង​ថ្មី​នោះ ទេ​ដែល​វា​ស្ទើ​រទៅ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​។ ទន្ទឹម​នឹង​ស្ថានភាព​ការ​ដឹក​ជញ្ជូន​ឈើ​ក្នុងដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ គឺ​កំពុង​តែ​កើត​មាន​យ៉ាង​ពេញ​ប​ន្ទុក​ក្នុង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​រួច​មក​នោះ​គឺ​សកម្មភាព​នៃ​ការ​ចុះ​ចាប់​បង្ក្រាប​របស់នគរបាលទៅ​លើ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ក៏​បាន​​ធ្វើ​ឡើងជា​បន្តបន្ទាប់ ​និងបាន​នាំ​វត្ថុ​តាង​មកប្រគល់​បន្ត​ឲ្យ​មេព្រៃ​ជំនាញ​។ ចំណែកឯ​មេព្រៃ​ខេត្តក្រចេះ បាន​ត្រឹមតែ​និយាយ​ថា គេគ្មាន​កម្លាំង​គ្រប់​គ្រាន់​​ដើម្បី​ឃ្លាំមើល​បង្ក្រាប​និង​ទប់ស្កាត់​។

យ៉ាង​ហោច​ណាស់​មាន​ឈើប្រណី​ត​ធ្នង់​មាន​ចំនួន​១៥០​កំណាត់ បរិ​មាណ​ជិត​១០​មែ​ត្រគូប ដែល​ដឹក​ជញ្ជូន​តាម​រថយន្ត និង​ទូក គឺ​ត្រូវ​ប៉ូលិស​ចាប់​បង្ក្រាប​នៅ​កន្លែង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​ពី​ថ្ងៃ​ទី​២៧-២៨ សីហា​ ។ ឈើ​ខុសច្បាប់​មួយ​ចំនួន គឺ​បាន​បង្ក្រាប​នៅ​លើ​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង​ក្រចេះ ខ​ណៈ​ឈ្មួញកំពុង​លួច​ដឹក​តាម​រថយន្ត​ធុន បា​ឡែ​ន​មួយ​​គ្រឿង​។ រីឯ​ឈើប្រណីត​ជាង​១៤០​កំណាត់​ផ្សេង​ទៀត គឺត្រូវ​ចាប់​បង្ក្រាប​បាននៅ​មាត់ច្រាំង​ទន្លេរ​នៅ​ចំនុច​ភូមិធំ ឃុំ​សណ្តាន់ ស្រុក​សំបូរ ដែល​ឈ្មួញ​បាន​ជញ្ជូនតាម​ទូក​បំរុង​លើកដាក់​រថយន្ត​ដឹក​ចេញ​បន្ត​។

ឈើប្រណីត​ទាំង​ចំនួន​នេះ គឺ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​តម្លៃ​ជា​ច្រើន​ម៉ឺន​ដុល្លារ សម្រាប់​ឈ្មួញ​យក​ទៅ​លក់​ត្រឹម​តាម​ដេប៉ូ​ធំ​ៗ នៅ​ស្រុក​តំបែរ និង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ប៉ុណ្ណោះ​ ៕