ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប្រធានសា​ខាពន្ធដារ ​កំពូល​ជនឆបោក​គួរភ្ញាក់​ផ្អើល ពេលឮ​ថាចាប់​ខ្លួន គេនាំ​គ្នា​ប្តឹង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ឈ្មោះ​ វ៉​ន ដាវិន អាយុ​៣៥​ឆ្នាំ ដែល​អះអាង​ថា​ ខ្លួន​ជា​កូន​របស់​លោក​ វ៉ន សា​វឿន ប្រធាន​សាខា​ពន្ធ​ដារ​ខេត្ត​កណ្តាល មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដែល​​កន្លង​មក​ធ្លាប់​បាន​បោក​យក​រថយន្ត ម៉ូតូ និង​ប្រាក់​របស់​គេ​ជា​ច្រើន​លើក​ច្រើន​សា ពេល​នេះ​ត្រូវ​កម្លាំង​នគរ​បាល​ចាប់ខ្លួន​នៅ​គ្រា​ដែល​​បុរស​រូប​នេះ​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​របស់​គេ​ដែល​ជាប់​គុក​នៅ​ពន្ធនាគារ​ព្រៃ​ស​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ឈ្មោះ​ វ៉​ន ដាវិន អាយុ​៣៥​ឆ្នាំ ដែល​អះអាង​ថា​ ខ្លួន​ជា​កូន​របស់​លោក​ វ៉ន សា​វឿន ប្រធាន​សាខា​ពន្ធ​ដារ​ខេត្ត​កណ្តាល មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដែល​​កន្លង​មក​ធ្លាប់​បាន​បោក​យក​រថយន្ត ម៉ូតូ និង​ប្រាក់​របស់​គេ​ជា​ច្រើន​លើក​ច្រើន​សា ពេល​នេះ​ត្រូវ​កម្លាំង​នគរ​បាល​ចាប់ខ្លួន​នៅ​គ្រា​ដែល​​បុរស​រូប​នេះ​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​របស់​គេ​ដែល​ជាប់​គុក​នៅ​ពន្ធនាគារ​ព្រៃ​ស​ ។

​ជន​ឆបោក​ម្នាក់​នេះ​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ព្រៃវែង ខណ្ឌ​ដង្កោ ចាប់​​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​១​រសៀលថ្ងៃ​ទី​២៨ កក្កដា នៅ​ក្នុង​មណ្ឌល​កែប្រែ​ម​១ ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​បាន​បញ្ជូន​បន្ត​មក​កាន់​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល​ ក្រោយ​ពី​មាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​​ចោទ​បុរស​នេះ​ពី​បទ​​ឆបោក ។​

នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឱ្យ​ដឹង​ថា ជន​ឆបោក​ម្នាក់​នេះ​ត្រូវ​បាន​ជន​រង​គ្រោះ​ចំនួន​២​នាក់​ដាក់​ពាក្យ​ប​ណ្តឹង គឺ​លោ​កប៉ាល់ ឆ​ន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បាន​​មក​ដាក់​បណ្តឹង​កាលពី​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១៤ ដោយ​ចោទ​ថា​ ​ជន​នេះ​បាន​បោក​យក​រថយន្ត​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២N-៥៧៧៥ យក​ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​ណា​ហ្គា ហើយ​គាត់​បាន​យក​លុយ​ទៅ​លស់​មក​វិញ​អស់​ចំនួន​១២.០០០​ដុល្លារ​ ។

ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ ស៊ូ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ចាញ់បោក​បុរស​រូប​នេះ​អស់​ម៉ូតូ​ទំនើប​ធុន​ធំ​មួយ​គ្រឿងម៉ាក​ហុងដា​ស៊ីប៊ីអ (CBR) និង​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍​ទន្លេ​បាសាក់​ដែរ ។ ជន​រង​គ្រោះ​ទាំង​២នាក់​ខាង​លើ​ត្រូវ​បាន​ជន​ឆបោក​រូប​​នេះ​បោក​យក​ចេញពី​ទីលាន​បាល់ទាត់​ស្រុីជី​​ (3G) ក្នុង​សង្កាត់​ទន្លេ​បាសាក់តែ​មួយ​ ។ ​នគរ​បាល​បុ៉ស្តិ៍​រូប​នេះ​បន្ត​ថា​ ពាក់​ព័ន្ធ​នឹង​ជន​​នេះ​ នៅ​មាន​ជន​រង​គ្រោះ​២នាក់​ផ្សេង​ទៀត​ ដែល​ម្នាក់​ឈ្មោះ​ កប ចន្ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ចាញ់បោក​អស់​ម៉ូតូ​ម៉ាក​​ហុងដា​ឌ្រីម​សេ​១២៥ មួយ​គ្រឿង​ និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​​ទៀត​ឈ្មោះ​ សៀក នី អាយុ​៦០​ឆ្នាំ ក៏​បាន​អះ​អាង​ថា​ ចាញ់បោក​បុរស​រូប​នេះ​អស់ប្រាក់​ចំនួន​១.៥០០​ដុល្លារ​ផង​ដែរ​ ដោយ​​ពួកគេ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ប៉ុស្តិ៍​ផ្សេង​ៗ​គ្នា​ ។​

តាម​ប្រភព​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ជន​ឆបោក​ម្នាក់​នេះ​មិន​មែន​បោក​តែ​ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ​ទេ គឺ​នៅ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​នាំគ្នា​ដាក់​ពាក្យ​បណ្តឹង​បន្ថែម​​ក្រោយ​ពី​ទទួល​ដំណឹង​ថា​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​​នោះ​ ។ បន្ទាប់​ពី​នាំ​ខ្លួន​ជន​ឆបោក​ដ៏​ជំនាញ​ម្នាក់​នេះ​មក​កាន់​ប៉ុស្តិ៍​ទន្លេបាសាក់​ដើម្បី​សាក​សួរ​ និង​កំណត់ហេតុ​រួច​ហើយ ក៏​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌចំការមន​ចាត់​ការ​តាម​នីតិវិធី​ ៕​