ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ដោះ​លែង​ជន​សង្ស័យ​ពាក់​ព័ន្ធ​ដាក់​បង្កៃ​គ្រាប់បែក​គំរាម​ទារ​ប្រាក់​ម្ចាស់​ភោជនីយ​ដ្ឋាន​ផ្រែម​ បន្ទាប់​ពី​រក​ឃើញ​ថា គ្មាន​កំហុស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បើ​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិភាព​ដែល​បាន​រាយការណ៍នា​ពេល​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​​ម្នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួននាំ​ទៅ​សាក​សួរ​​ពាក់​ព័ន្ធ​ដាក់​បង្កៃ​គ្រាប់​បែក​គំរាម​ទារ​ប្រាក់​ម្ចាស់​ភោជនីយ​ដ្ឋាន​ផ្រែម​កាល​ពី​ព្រឹក​មិញ​នោះ​ មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​ដោះ​លែង​វិញ​ហើយ​ បន្ទាប់​ពី​រក​ឃើញ​ថា ជន​សង្ស័យ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ។

បច្ចុប្បន្ន​សមត្ថ​កិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវ​តាម​ប្រមាញ់​ជន​សង្ស័យ​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​បង្កៃ​គ្រាប់​បែក​នេះ​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

​គួរ​រំលឹក​ថា បុរស​ម្នាក់ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួនយក​ទៅ​សាក​សួរ​កាល​ពី​​ព្រឹក​ ថ្ងៃ​ទី​២៧​ កក្កដា ២០១៤ សង្ស័យ​ពាក់​ព័ន្ធ​​​ដាក់​បង្កៃ​គ្រាប់​បែកនៅ​មុខ​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ ដែល​មាន​យី​ហោ​ផ្រែម​ ស្ថិត​នៅ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក​ ហើយ​គំរាម​ទារ​ប្រាក់​ពី​ម្ចាស់​ហាង​ចំនួន​៥​ពាន់​ដុល្លារ។

ជន​សង្ស័យ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សុខ កក្កដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ជាអតីត​មេ​ការបម្រើ​ការ​ងារ​ក្នុង​ភោជនីយ​ដ្ឋាន​ខាង​លើ​។ ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ត្រូវ​ម្ចាស់​ភោជនីយ​ដ្ឋាន​បណ្តេញ​ចេញ​ពី​ការ​ងារ​រយៈ​ពេល​៦​ថ្ងៃ​មក​ហើយ​ មុន​ពេល​កើត​មាន​ហេតុ​ការណ៍​ខាង​លើ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព