ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹមរាជ​ធានី​ភ្នំពេញ​​ចុះ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ដាក់​បង្កៃ​គ្រាប់​បែក​គំរាម​ទារ​ប្រាក់​ម្ចាស់​ភោជនីយ​ដ្ឋាន​ផ្រែម ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដែលបាន​រាយការណ៍​នា​ពេល​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា មាស ច័ន្ទ​ពិសិដ្ឋ​ បាន​ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​ជន​សង្ស័យ​ពាក់​ព័ន្ធ​ដាក់​បង្កៃ​គ្រាប់បែក​គំរាម​ទារ​ប្រាក់​ម្ចាស់​ភោជនីយ​ដ្ឋាន​ផ្រែម​ ដោយ​ដក​ហូត​ទូរ​ស័ព្ទ​ដៃ ស៊ីមកាត និង​ឌីស​មួយ​ចំនួន​ រួច​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​កាន់​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ដើម្បី​សាក​សួរ​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា​សមត្ថ​កិច្ច​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​នៅ​ឡើយទេ​ជុំវិញ​ហេតុ​ការណ៍​ខាង​លើ​នេះ។

គួរ​រំលឹក​ថា បុរស​ម្នាក់ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួនយក​ទៅ​សាក​សួរ​នៅ​​ព្រឹក​ ថ្ងៃ​ទី​២៧​ កក្កដា ២០១៤ សង្ស័យ​ពាក់​ព័ន្ធ​​​ដាក់​បង្កៃ​គ្រាប់​បែកនៅ​មុខ​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ ដែល​មាន​យី​ហោ​ផ្រែម​ ស្ថិត​នៅ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក​ ហើយ​គំរាម​ទារ​ប្រាក់​ពី​ម្ចាស់​ហាង​ចំនួន​៥​ពាន់​ដុល្លារ។

ជន​សង្ស័យ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សុខ កក្កដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ជាអតីត​មេ​ការបម្រើ​ការ​ងារ​ក្នុង​ភោជនីយ​ដ្ឋាន​ខាង​លើ​។ ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ត្រូវ​ម្ចាស់​ភោជនីយ​ដ្ឋាន​បណ្តេញ​ចេញ​ពី​ការ​ងារ​រយៈ​ពេល​៦​ថ្ងៃ​មក​ហើយ​ មុន​ពេល​កើត​មាន​ហេតុ​ការណ៍​ខាង​លើ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព