ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរម្នាក់បម្រុងកាច់​.កម៉ូតូ ​ម្ចាស់ទាន់ស្រែកដេញចាប់​ ចោរភ័យពេក​លោតចូលទឹកលូ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់​ បានចតម៉ូតូ ​C125 ​ទុកចោលមុខផ្ទះមួយភ្លែត​ ស្រាប់តែចោរម្នាក់​បានដើរមកបម្រុងកាច់.កម៉ូតូ ​ម្ចាស់ឃើញទាន់ស្រែក​បង្កការភ្ញាក់ផ្អើល​ដល់ប៉ូលិ​សមូលដ្ឋាន​​ដេញប្រផាប់ចាប់​ពភីង​នៅម៉ោងជាង៤រសៀលថ្ងៃទី២៥ ​កក្កដា ​២០១៤ ​តាមបណ្តោយផ្លូវលេខ៣៧១ ​ក្នុងភូមិអូរបែកក្អម​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​បន្ទាប់ពីម្ចាស់ស្រែកចោរៗរួចមក ​គេឃើញប៉ូលិសប៉ុស្តិ៍រដ្ឋបាល​ទឹកថ្លាបានដេញចាប់​ លុះចោរភ័យពេក​លោតចូលក្នុងប្រឡាយលូ ​ក័ត្រូវប៉ូលិសចាប់​បានតែម្តងទាំងធុំក្លិនស្អុយ ។

សេចក្តីរាយការណ៏បានបន្តថា​ ចោររូបនោះឈ្មោះ ​ណយ ស៊ីដេត​ អាយុ២៨ឆ្នាំ​ ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ​និង ត្រូវបានប៉ូលិស​បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់ទឹកថ្លា​ រង់ចំាចាត់ការ​បន្តតាមច្បាប់ ៕