ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្រវឹង​ស្រាជោគ​ជាំ​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​លើ​ផ្លូវ​ធ្វើ​ដំណើរ​រួច​ដេកយ៉ាង​មាន​ក្តី​សុខ​ដោយ​មិន​ខ្ចី​ខ្វល់​និង​អ្វីទាំង​អស់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​ម៉ូតូ​មក​ឈប់ និង​ដេក​កណ្តាល​ផ្លូវ​​នៅ​ចំណុច​មុខ​​សាលា​សាមគ្គី ​កាល​ពី​វេលា​ម៉ោង ១២ និង​១០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ កក្ក​ដា ២០១៤​ដោយ​ពុំ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​មក​លើ​ខ្លយន​នោះ​ទេ ។

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ស្រ​វឹង​ស្រា​ជោគ​ជាំ​បាន​បើក​ម៉ូតូ​មក​ឈប់ និង​ដេក​កណ្តាល​ផ្លូវ​​នៅ​ចំណុច​មុខ​​សាលា​សាមគ្គី ​កាល​ពី​វេលា​ម៉ោង ១២ និង​១០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ កក្ក​ដា ២០១៤​ដោយ​ពុំ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​មក​លើ​ខ្លួន​នោះ​ទេ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​គេ​​ឃើញ​បុរស​​ខាង​លើ​ស្រ​វឹង​ស្រា​ជោក​ជាំ​ជិះ​ម៉ូតូ​គុប​គ្រុង​ពណ៌​ទឹក​ប្រាក់​​មួយ​គ្រឿង ក្នុង​ដំ​ណើរ​រេចុះ​រេឡើង​ហើយ​ទំនង​ជា​មិន​អាច​ទប់​ដៃ​ចង្កូត​ម៉ូតូ​ជាប់​នោះ​ដូច្នេះ​បុរស​រូប​នោះបាន​​ឈប់ម៉ូតូ នៅ​លើ​ផ្លូវ​​មុខ​សាលា​សាមគ្គី​ បង្ក​ការ​ភ្ញាក់​ផ្អើលដល់​អ្នក​ឃើញ​​ហេតុការណ៍​​ពី​ព្រោះ​ថា បុរស​ខាង​លើ​កំពុង​ដេក​លក់​យ៉ាង​មាន​ក្តី​សុខ ដោយ​ពុំ​ខ្ចី​ខ្វល់​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំពោះខ្លួន​ឡើយ​​។

បន្ទាប់​ពី​ភ្ញាក់​ផ្អើ​លមាន​បុរស​ដេក​លើ​ម៉ូ​តូ​កណ្តាល​ផ្លូវ​ សមត្ថ​កិច្ច​បាន​មក​ដល់​កន្លែង​ភ្ញាក់​ផ្អើល​ខាង​លើ​ក៏​ឃើញ​បុរស​រូប​នោះ​​​កំពុង​តែ​ដេក​លើ​ផ្លូវ​ដែល​គេ​ធ្វើដំណើរទៅមក​​ លោក​ក៏បាន​ដាស់​បុ​រស​ខាង​លើ​ឱ្យ​ភ្ញាក់​ទៅ​រក​កន្លែង​ដេក​ឱ្យបាន​​ស្រួល​បួល​ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ប្រការ​ណា​មួយ​ តែ​បែ​​ជាបុរស​ខាង​លើ​ខឹង​និង​ថា​មក​ឱ្យ​សមត្ថ​កិច្ចវិញ​។