ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជ​ធានី ក្រសួង​ទេសចរណ៍ និង​ដៃគូពាក់​ព័ន្ធ ផ្សារ​ទំនើប​និងផ្សារ​ម៉ាត មាន​យន្តការ​ឈប់ចែក​ចាយថង់​ប្លាស្ទិក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​កាត់​បន្ថយ​បរិ​មាណ​​​​​ថង់​ប្លា​ស្ទិក​ដែល​ជា​សំណល់​មិន​ងាយ​នឹង​​រលាយ​ពុក​ផុយ​ បង្ក​ឲ្យ​ប៉ះពាល​ដល់​សុខុ​មាល​ភាព​​​​សាធារណៈ​ និង​សោ​ភ័​ណ​ភាព​ទីក្រុង​ សាលា​​​រាជធានីភ្នំពេញ​ ​​នឹង​ចាប់ផ្តើម​កែប្រែ​ទីក្រុង​ស្អាត​ដោយ​គ្មាន​​​សំរាម​ថង់​ប្លា​​ស្ទិក​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ​ថ្ងៃ​សៅរ៍​ និង​​ថ្ងៃអាទិត្យ ​ក្នុង​ស​ប្តា​ហ៍​ចុង​ខែ​កក្កដា ​នេះ ​។ ​

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​កាត់​បន្ថយ​បរិ​មាណ​​​​​ថង់​ប្លា​ស្ទិក​ដែល​ជា​សំណល់​មិន​ងាយ​នឹង​​រលាយ​ពុក​ផុយ​ បង្ក​ឲ្យ​ប៉ះពាល​ដល់​សុខុ​មាល​ភាព​​​​សាធារណៈ​ និង​សោ​ភ័​ណ​ភាព​ទីក្រុង​ សាលា​​​រាជធានីភ្នំពេញ​ ​​នឹង​ចាប់ផ្តើម​កែប្រែ​ទីក្រុង​ស្អាត​ដោយ​គ្មាន​​​សំរាម​ថង់​ប្លា​​ស្ទិក​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ​ថ្ងៃ​សៅរ៍​ និង​​ថ្ងៃអាទិត្យ ​ក្នុង​ស​ប្តា​ហ៍​ចុង​ខែ​កក្កដា ​នេះ ​។ ​

នេ​ះ​បើ​តាម​សេចក្តីណែនាំ​របស់​សាលា​រាជធានី​​ភ្នំពេញ​​ក្នុង​​​ពិធី​ផ្សព្វផ្សាយ​ក្រុម​ការ​ងារ​​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​យន្តការ​ឈប់​ចែកចាយ​ថង់​ប្លា​​ស្ទិក​នៅ​តាម​ផ្សារ​​ទំនើប​ និង​ផ្សារ​ម៉ាត​ កាល​ពី​ថ្ងៃ​ទី​២៣ ​កក្កដា​ នៅ​សណ្ឋាគារ​ភ្នំពេញ​ ។ ការ​ប្រកាស​ផ្សព្វផ្សាយ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង​​ស្អាត​រាជធានី​ភ្នំពេញ ​ចាប់ផ្តើម​អនុវត្ត​ដោយ​​​សាលា​រាជធានី​ភ្នំពេញ ក្រសួងទេសចរណ៍ និង​​ក្រសួងបរិស្ថាន​ ព្រមទាំង​ម្ចាស់​ផ្សារ​រដ្ឋ​ និង​ឯក​​ជន​ ​ព្រមទាំង​ម្ចាស់​ក្រុមហ៊ុន ​សហ​គ្រាស​ផង​ដែរ​ ។

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ មាន​ប្រសាសន៍​ថា​ កន្លង​មក​សាលា​រាជធានី​​ភ្នំពេញ បាន​​ដាក់​ចេញ​វិធានការ​ជា​ច្រើន ​ដើម្បី​ធ្វើ​យ៉ាង​ណា​សម្អាត​ទីក្រុង​ឲ្យ​បាន​ស្អាត​ ទាក់​ទាញ​​​ភ្ញៀ​វ​ទេសចរ​​ឲ្យ​មក​ទស្សនា​ទីក្រុង​ដ៏​ល្អ​ផូរ​ផង់​​​មួយនេះ ​។​ ប៉ុន្តែ​ដើម្បី​សម្អាត​ទីក្រុង​ឲ្យ​ស្អា​ត​ទៅ​​​បាន​ យើង​​មិន​ត្រូវ​ពឹងផ្អែក​តែ​លើរថយន្ត​​ដឹក​សំរាម​នោះ​ទេ​​ ពោល​គឺ​ត្រូវ​មានការ​ចូលរួម​ទាំង​អស់គ្នា​ ។ ​លោក​ ថោ​ង​ ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា​ ការ​យកចិត្តទុកដាក់​ពី​ភាគី​ពាក​់ព័ន្ធ​ទាំងអស់​ក្នុង​ការ​រួម​គ្នា​អភិវឌ្ឍន៍ ​​​ពិតជា​មាន​​ភាព​ចាំបាច់​និង​មាន​សារ​សំខាន់​ជា​មូលដ្ឋាន ខណៈ​​ដែល​ពិភពលោក​ទាំងមូល​បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​សម័យកាល​បៃតង​ ។

លោក​បន្ត​ថា​ ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ និង​ភាព​​ស្អាត​ដែល​ជា​ជម្រើស​ដ៏​ចាំបាច់​និង​សក្តិ​សម​​បំផុត​នា​ដំណាក់កាល​បច្ចុប្បន្ន​ គឺ​ត្រូវ​ធានា​ឲ្យ​​មាន​និរន្តរ​ភាព​ និង​តុល្យភាព​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គម​ វប្ប​ធ​ម៌​ និង​​បរិស្ថាន​ ។ គួរ​បញ្ជាក់​ថា​ ការ​វាយតម្លៃ​ទីក្រុង​ស្អាត​​នៅ​​រាជ​ធានី​​ភ្នំពេញ​ គឺ​វាយតម្លៃ​នៅ​ក្នុង​ខណ្ឌ​​ចំនួន​​៩​​  និង​​យន្តការ​ឈប់​ចែកចាយ​ថង់​ប្លា​ស្ទិក ​គឺ​ចាប់​ផ្តើម​​ទៅ​លើ​ផ្សារ​ទំនើប​ និង​តាម​ផ្សារ​ម៉ាត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មុន​បណ្តា​ខេត្តផ្សេង​ៗ ​។
លោក ​ថោ​ង​ ខុន​ បាន​អះអាង​ថា ​អ្វី​ដែល​យើង​​ត្រូវ​យកចិត្តទុកដាក់​រួម​គ្នា​ធ្វើ​ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​ស្អាត​នោះ​ គឺ​ការ​គ្រប់គ្រង​សំណល់​រឹង ​រាវ​ ​ គុណភាព​សេវាកម្ម​ទេសចរណ៍​ និង​ការ​ផ្តល់សេវា​សាធារណ​ៈ​ ដោយ​ផ្តើម​ពី​ការ​រៀបចំ​បង្កើត​ជា​​សង្កាត់​គំរូ ​ដើម្បី​​ឱ្យ​​ខ​ណ្ឌ​ទាំង​៩​អាច​ឈានឆ្ពោះ​ទៅ​ទទួល​ជ័យ​លា​ភី​ជាទី​ក្រុង​ស្អាត​ផ្កា​រំដួល​២​ទង​ ឬ​៣​ទង​។

​លោក ​ព្រុំ​ ភា​រុណ ​ប្រធាន​ផ្នែក​ទីផ្សារ​នៃ ផ្សារ​​ទំនើប​​សុរិយា​ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​​សាលា​រាជធានី​ភ្នំពេញ ​។ ​លោក​​ថ្លែង​​ថា ដើម្បី​​​ចូល​រួម​មិន​ឲ្យ​មានការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិក​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ​ផ្សារ​ទំនើប​សុរិយា​ និង​បញ្ជ្រាប​​​​សេចក្តីណែនាំ​ និង​ផ្សព្វផ្សាយ​​សេចក្តី​ណែនាំ​របស់​សាលារ​ាជ​ធានី​​ភ្នំពេញ​ដល់​បុគ្គលិក អតិថិ​ជន​ ក្រុមហ៊ុន​ទាំងអស់​ដែល​ចូល​និង​បម្រើ​ការ​​ងារ​នៅ​ផ្សារ​សុ​រិ​យា ​ឲ្យ​គោរព​តាម​សេចក្តី​ណែ​នាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​។​ សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​​​ចំនួន​៣០​ ខណៈ​ផ្សារ​ម៉ាត​មាន​២១៧​ ៕