ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប​គម្រប់ ១០​ឆ្នាំ​របស់​ក្រុមហ៊ុន TODAY internet បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន “TODAY Communication Co.,Ltd” ឬ​ត្រូវ​បាន​ហៅ​ថា “TODAY internet” គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ី​ន​ធឺ​ណិ​តក​ម្រឹត​ខ្ពស់​សម្រាប់​គេហដ្ឋាន និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា​ ។ ក្រុមហ៊ុន​បាន​កំណត់​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុនផ្តល់​សេវា​អ៉ី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បម្រើ​អតិថិជន​ចេញពី​បេះដូង​ ។ ថ្ងៃនេះ​គឺជា​ខួប​គម្រប់ ១០​ឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ ​២០១៦ ​មក​ម្ល៉េះ ដោយ​បាន​បង្កើត​ឡើងដោយ​ស្នាដៃ​កូន​ខ្មែរ​ដែល​មាន​ជំនាញ​ច្បាស់លាស់ ស្រលាញ់​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត ​។ ការ​ប្រារព្ធ​ខួប ១០​ឆ្នាំ​នេះ​គឺជា​ការ​កត់សម្គាល់​នូវ​រយៈពេល​មួយ​ទសវត្សរ៍​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងកា​រត​ភ្ជាប់​អ្នក​ប្រើប្រាស់ អាជីវកម្ម និង​សហគមន៍​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា តាម​រយៈ​សេវា​អ៉ីន​ធឺ​ណិ​ត​ប្រកបដោយ​គុណភាព និង​ដំណោះស្រាយ​ត​ភ្ជាប់​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​។

ក្នុង​រយៈពេល ​១០​ឆ្នាំ​កន្លង​មកនេះ TODAY internet បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ស្រប​ទៅ​នឹងកា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ​។ ចាប់តាំងពី​ដំណាក់កាល​ដំបូង​ក្នុង​នាម​ជាអ្នក​ផ្តល់​សេវា​អ៉ីនធឺណិត​រហូត​ដល់​ការ​ក្លាយជា​ដៃគូ​ផ្តល់​សេ​វាត​ភ្ជាប់​បណ្តាញ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​គេហដ្ឋាន អាជីវកម្ម និង​ស្ថាប័ន​នានា TODAY internet បាន​បន្ត​វិនិយោគ​ឥត​ឈប់​ឈរ​លើ​បណ្តាញ បច្ចេកវិទ្យា ធនធានមនុស្ស និង​បទ​ពិសោធន៍​របស់​អតិថិជន ​។

លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន TODAY internet មាន​ប្រសាសន៍​ថា “​ដំណើរ​របស់ TODAY internet នឹង​មិន​អាច​កើតឡើង​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ជឿជាក់ និង​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​របស់​យើង​ ។ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មកនេះ​យើងខ្ញុំ​បាន​នឹង​កំពុង​ព្យាយាម​ផ្តល់​ជូន​អតិថិជន​ទាំងអស់​នូវ​ដំណោះស្រាយ​សេវា​អ៉ី​ន​ធឺ​ណិ​តប្រកបដោយ​ភាព​ជឿ​ទុកចិត្ត​ជាមួយ​គុណភាព​នៃ​សេវា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំងអស់ ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អតិថិជន​ដែល​បាន​ជ្រើសរើស TODAY internet និង​បាន​អនុញ្ញាត​ឱ្យ​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវ
ភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​អាជីវកម្ម​របស់​លោក​អ្នក​។ ការ​ជឿជាក់​របស់​លោក​អ្នក​គឺជា​មូលដ្ឋា​ន​គ្រឹះ​នៃ​កំណើន​របស់​យើង ​។​”

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​ផ្តល់​ជូន​សេវា​អ៉ី​នធឺ​ណិ​ត​សម្រាប់​អតិថិជន​ទាំង​អាជីវកម្ម​ និង​តាម​គេហដ្ឋាន​ដែល​កំពុង​គ្របដណ្តប់​តាម​បណ្ដាលរាជធានី ខេត្ត​ក្រុង​ដែល​មាន​សក្កា​នុ​ពល​ដូច​ជា​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​តាកែវ ក្រុង​សៀមរាប ក្រុង​ប៉ោយ​ប៉ែ​ត ក្រុង​បា​វិត ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង ​។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet”; Cool App និង Telegram https://t.me/TODAYSupport ឬ​គេហរ​ទំព័រ www.today.com.kh​ ៕ អត្ថបទសហការ