ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet បានរៀបចំកម្មវិធីសប្បុរសធម៍សម្រាប់មនុស្សចាស់ ដែលមានជីវភាពខ្វះខាត រស់នៅក្នុងខេត្តកំពង់ឆ្នាំង

5 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ TODAY internet ដែលជាក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត កម្រិតខ្ពស់នៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៍ ដែលចែកនូវសម្ភារៈប្រើប្រាស់ថវិកា​ និងអង្ករជូនដល់មនុស្សចាស់ ដែលមានជីវភាពខ្វះខាតរស់នៅ ក្នុងភូមិខ្មាចកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីជាផ្នែកមួយជួយដោះស្រាយការលំបាកបានមួយចំនួន ។​ នេះគឺជា
សកម្មភាពមួយដែលក្រុមហ៊ុ​​ន ​TODAY ​internet តែងតែធ្វើកន្លងមក  និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួមចំណែកសង្គមមួយនេះ ។​

កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក ។ នាពេលកន្លងមក ក្រុមហ៊ុនបានចូលរួមចំណែកជាច្រើន ដើម្បីជួយដល់សាលារៀននិងសិស្សានុសិស្ស ដែលខ្វះខាតនិងផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ ដោយឥតគិតថ្លៃ ដល់បណ្តាលវិទ្យាល័យ និងមន្ទីរពេទ្យ ដូចជាមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​ផងដែរ ។

សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអុីនធឺណិត សម្រាប់អតិថិជនទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់ តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពល ដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ