ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វើក ប្រកាស​សមាសភាព​ជើង​ខ្លាំង ៨ រូប ដណ្តើម​ខ្សែក្រវាត់ WURKZ IPCC ១ ម៉ឺន​ដុល្លារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ស្នេហា​កីឡា​គុន​ខ្មែរ​ត្រៀម​រំជួលចិត្ត​សា​ជា​ថ្មី ខណៈ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ប្រកាស​សមាសភាព​កីឡាករ និង​ចាប់ឆ្នោត​បែងចែក​ពូ​ល A និង B សម្រាប់​ការ​ប្រកួត «WURKZ IPCC KICKBOXING CHAMPIONSHIP» ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ដែល​នឹង​ចាប់ផ្តើម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី ​១៥ ខែសីហា ឆ្នាំ ​២០២៦ នេះ​ដើម្បី​ស្វែងរក​ម្ចាស់​ខ្សែក្រវាត់​ជើងឯក WURKZ IPCC ព្រមទាំង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់ ១ ម៉ឺន​ដុល្លារ​អាម៉េរិក​ ។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ជម្រុះ​យ៉ាង​ស្វិតស្វាញ​ប្រចាំ​ស​ប្តា​ហ៍​អស់​រយៈពេល ៨ ស​ប្តា​ហ៍​កន្លង​មក បេក្ខភាព​កីឡាករ​ឆ្នើម​ៗ​ចំនួន ៨ រូប បាន​ឈាន​ទៅ​កាន់​វគ្គ​ដណ្តើម​ខ្សែក្រវាត់ រួម​មាន​៖ កីឡាករ គឿ​ម សុវណ្ណ​ឃី​ម​, គង់ ហូ​វ​, ពេជ្រ សុខា​, វិ​គី ណ​ង​សាវ​, លាភ រ​ដ្ឋា​, ពេជ្រ សុ​ភ័​ក្រ​, ឡូញ វណ្ណ​ឌី និង បឺត ថ្មដា ​។

បន្ថែម​ពីលើ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ក៏​បាន​ប្រកាស​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ «​លេខ​កូដ​មរណៈ 8:8» ដែល​ជា​ការ​ប្រកួត​ពិសេស​នឹង​នាំ​យក​កីឡាករ​គុន​ខ្មែរ​ឆ្នើម​ចំនួន ៨ រូប តំណាង​ឱ្យ ៨ ក្លឹ​ប​ផ្សេង​ៗ​គ្នា មក​ជួបជុំ​គ្នា​នៅ​លើ​សង្វៀន​តែ​មួយ ដើម្បី​តតាំង​ជាមួយ​កីឡាករ​បរទេស​លំដាប់​អន្តរជាតិ​ចំនួន ៨ រូប នៅ​លើ​សង្វៀន វើក នៅ​ថ្ងៃ​ទី ៨ ខែសីហា​នេះ ​។

អ្វី​ដែល​ធ្វើ​អោយ សង្វៀន «​លេខ​កូដ​មរណៈ 8:8» កាន់តែ​កក្រើក​គឺ​មាន ជំនួប​សងសឹក រវាង​កីឡាករ​កម្ពុជា រិ​គី សេង​ថង និង កីឡាករ រុ​ស្សី លី​យ៉ា​សេន​កូ ដែល​បាន​ត្រឡប់​មក​ជួប​គ្នា​សា​ជា​ថ្មី ក្នុង​ការ​ប្រកួត​សងសឹក ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ ជា​លិទ្ធ​ផល​បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​តឹងតែង កីឡាករ​រុ​ស្សី លី​យ៉ា​សេន​កូ បាន​យកជ័យ​ជម្នះ​លើ​កីឡាករ​កម្ពុជា ព្រមទាំង​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ​។

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​បណ្តុះបណ្តាល និង​បង្កើត​ឱកាស​ជូន​កីឡាករ​ខ្មែរ​បាន​ឡើង​ប្រកួត​លើ​សង្វៀន បង្កើន​បទ​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​ខ្លួន​ជា​បន្តបន្ទាប់​ ។ ការ​គាំទ្រ​ដ៏​ធំធេង និង​មុតមាំ​នេះ គី​ជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង និង​ជំរុញ​ឱ្យ​វិស័យ​គុន​ខ្មែរ​ទាំងមូល ឈាន​ទៅ​កាន់ការ​ប្រកួត​កម្រិត​ពិភពលោក​និង​មានឈ្មោះ​បោះ​សំឡេង​កាន់តែ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ ​។ វើក ជួយ​គុន​ខ្មែរ​ច្រើន​ជាងគេ និង​ដំបូង​គេ​បង្អស់ ៕ អត្ថបទសហការ