ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើស​ពី​អ្នក​ឧបត្ថម្ភ​គាំទ្រ ​! វើក ​ឧបត្ថម្ភ​សរុប​ចំនួន ១០០ លាន​រៀល បន្ថែម​ពី​ការ​ឧបត្ថម្ភ​ទាំងស្រុង​លើ​ការ​ប្រកួត​របស់​កីឡាករ​បាល់ទះ​កម្ពុជា និង​រៀបចំ​ពិធី​សំ​ណះ​សំ​ណា​ល ពិសា​អាហារ​សាមគ្គី

6 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត SEA V-CUP រដូវ​កាល​ទី​ ៦ ដែល​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​ដណ្តើម​ជើងឯក SEA V-CUP ជើង​ទី​ ១ នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​បន្ត​ចូលរួម​ការ​ប្រកួត SEA V-CUP ជើង​ទី ​២ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជូន​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដើម្បី​អបអរសាទរ​ដល់​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ​ទាំងមូល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​មួយ​រដូវ​កាល​។ ក្នុង​ឱកាស​ដ៏​ពិសេស​នោះ វើក ក៏​បាន​ប្រគល់​ថវិកា​លើកទឹកចិត្ត​ចំនួន ១០០ លាន​រៀល បន្ថែម​ពីលើ​ការ​ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​ដំណើរ​ចូលរួម​ការ​ប្រកួត SEA V-CUP រដូវ​កាល​ទី​ ៦​ ។

ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​បណ្ឌិត អាំង សិរិ​ពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូបង្វឹក កីឡាករ និង​គណៈប្រតិភូ​ជា​ច្រើន​រូប​ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ​។ ជា​ពិសេស ការ​ដណ្តើម​បាន​ជើងឯក SEA V-CUP ជើង​ទី​១ គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ​សម្រាប់ វិស័យ​បាល់ទះ​កម្ពុជា ហើយ​ការ​បន្ត​ចូលរួម​ប្រកួត​នៅ​ជើង​ទី​ ២ ក៏​បាន​ផ្តល់​បទ​ពិសោធន៍ និង​ការ​ប្រកួតប្រជែង​កម្រិត​ខ្ពស់​បន្ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ការ​ប្រកួត​ធំ​ៗ​នា​ពេល​ខាង​មុខ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​ឧបត្ថម្ភ​ទាំងស្រុង​ដល់​ដំណើរ​ចូលរួម​ការ​ប្រកួត​របស់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ SEA V-CUP រដូវ​កាល​ទី​៦ ហើយ​ការ​រៀបចំ​ពិធី​សំណេះសំណាល និង​ការ​ប្រគល់​ថវិកា​លើកទឹកចិត្ត​លើក​នេះ គឺជា​ការ​ថ្លែងអំណរគុណ​ចំពោះ​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ​ទាំងមូល ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​នាំ​មក​នូវ​មោទនភាព​ជូន​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ

វើក ឧបត្ថម្ភ​ទាំងស្រុង​ដំណើរ​ឆ្ពោះទៅ​ប្រកួត​បាល់ទះ SEA V-CUP រដូវ​កាល​ទី ៦
វើក ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឱ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ