ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង បញ្ចេញ​ផលិតផល​ថ្មី «​ត្រីខកំប៉ុង YUMMI COOK» គុណភាព​ខ្ពស់ ក្នុង​ទីផ្សារ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ ​ក្រុមហ៊ុន ជីប ម៉ុង ខន​ស៊ូ​មើ​ហ្គូ​ដស៍ (Chip Mong Consumer Goods) ប្រកាស​ជា​ផ្លូវការ ផលិតផល​ថ្មី «​ត្រីខកំប៉ុង YUMMI COOK» ដែល​ផលិត​ពី​ត្រី​សា​ឌី​ន​សុទ្ធ ១០០% មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ ជា​ជម្រើស​ដ៏​ងាយស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ ។

ត្រីខកំប៉ុង YUMMI COOK ផលិត​ឡើង​ស្រប​តាម​ស្តង់ដា ISO 9001:2015 ឆ្លងកាត់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​អន្តជាតិ ធានា​បាន​នូវ​ផលិតផល​គុណភាព​ខ្ពស់​ ។

អស់​រយៈពេល​ជិត ១​ឆ្នាំ ទម្រាំ​ផលិតផល​មួយ​នេះ អាច​សម្រេច​ចេញ​ជា​រូបរាង​។ គ្រប់​ជំហាន ​នៃ​ការ​ផលិត ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីប ម៉ុង​ខន​ស៊ូ​មើ​ហ្គូ​ដស៍ បាន​យកចិត្តទុកដាក់ និង​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់​ទាំង​លើ​គុណភាព និង​រសជាតិ ដើម្បី​ធានា​បាន ថា «​ត្រីខកំប៉ុង YUMMI COOK»នេះ ផលិត​តាម​ស្តង់ដារ និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ មុន​នឹង​សម្រេច​ចេញ​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ជា​ផ្លូវការ ​។

ការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី «​ត្រីខកំប៉ុង YUMMI COOK» ប្រៀប​ដូច​ជា​ការ​បោះ​ជំហាន​មួយ​ថ្មី​ទៀត​របស់​ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ការ​បន្ត​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ផលិតផល ដែល​មានគុណ​ភាព​ខ្ពស់ សុវត្ថិភាព ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ផ្នែក​ចំណីអាហារ​ជា​ពិសេស លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន ជីប ម៉ុង ខន​ស៊ូ​មើ​ហ្គូ​ដស៍ មាន​ម៉ាក​ផលិតផល​ដូច​ជា​៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus and Yummi Cook​។ ត្រីខកំប៉ុង Yummi Cook រសជាតិ​ឆ្ងាញ់ ជា​ជម្រើស​ដ៏​ងាយស្រួល ៕