ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

IHH Healthcare Malaysia ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសុខាភិបាលសម្រាប់អ្នកជំងឺកម្ពុជា ឱ្យទទួលបានការថែទាំពីគ្រូពេទ្យឯកទេស ក្នុងប្រទេសម៉ាឡេស៊ី

8 ម៉ោង មុន

រាជធានីភ្នំពេញ ៖​ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ តាមរយៈកិច្ចសហប្រតិបត្តិការរវាង IHH Healthcare Malaysia និង Medlink Cambodia នឹងផ្តល់ជូនផ្នែកសុខាភិបាលលំដាប់ពិភពលោក សម្រាប់អ្នកជំងឺកម្ពុជា ឱ្យទទួលបានការថែទាំពីគ្រូពេទ្យឯកទេស ក្នុងប្រទេសម៉ាឡេស៊ី ។

IHH Healthcare Malaysia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាកម្មថែទាំសុខភាពប្រកបដោយជំនាញឯកទេស ដែលគួរឱ្យទុកចិត្ត និងផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មប្រកបដោយជំនាញ ឯកទេសនានា សម្រាប់អ្នកជំងឺដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី ។

តាមរយៈ លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានឱ្យដឹងថា ៖ «កំណើនចំនួនអ្នកជំងឺកម្ពុជា ក្នុងការជ្រើសរើសយក IHH Healthcare Malaysia គឺឆ្លុះបញ្ចាំងពីការជឿទុកចិត្តដែលអ្នកជំងឺ និងក្រុមគ្រួសារមានចំពោះការថែទាំប្រកបដោយជំនាញឯកទេសរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសនៅពេលស្វែងរកក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ និងជម្រើសការព្យាបាលដ៏ទូលំទូលាយ ។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ យើងបានឃើញចំនួនអ្នកជំងឺកម្ពុជាកើនឡើងជាង ១៦ ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពកាន់តែរឹងមាំរវាងកម្ពុជា និងម៉ាឡេស៊ី» ។

លោកបានបន្ថែមថា ៖ «សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅក្រៅប្រទេសដើម្បីព្យាបាល ការផ្តល់ភាពកក់ក្តៅ និងការណែនាំគឺមានសារៈសំខាន់ដូចគ្នានឹងជំនាញវេជ្ជសាស្ត្រដែរ ។ តាមរយៈបណ្តាញមន្ទីរពេទ្យ និងសេវាកម្មយ៉ាងយកចិត្តទុកដាក់របស់យើងចំពោះអ្នកជំងឺ យើងមានគោលបំណងផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវការគាំទ្រដ៏ត្រឹមត្រូវ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងពួកគេជាមួយគ្រូពេទ្យជំនាញឯកទេស រហូតដល់ការជួយពួកគេក្នុងការស្វែងរកការថែទាំប្រកបដោយទំនុកចិត្ត» ។

IHH បានប្រមូលផ្តុំនូវបណ្តាញមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញឯកទេស លើផ្នែកថែទាំជាច្រើន ។ តាមរយៈមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តរបស់ខ្លួន រួមមាន ៖ មន្ទីរពេទ្យ Gleneagles, មន្ទីរពេទ្យ Island, មន្ទីរពេទ្យ Pantai, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ក្រុមហ៊ុន IHH ផ្តល់នូវជំនាញឯកទេសយ៉ាងទូលំទូលាយ រួមមាន ៖ ការថែទាំជំងឺមហារីក ការថែទាំបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ផ្នែកជំងឺឆ្អឹង និងសន្លាក់ សុខភាពស្ត្រី និងកុមារ សុខភាពប្រព័ន្ធរំលាយអាហារ និងការថែទាំបង្ការជាមុន ។

ការផ្តោតអារម្មណ៍របស់ IHH គឺទៅលើគុណភាព និងសុវត្ថិភាពអ្នកជំងឺ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការវាយតម្លៃ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅទូទាំងបណ្តាញរបស់ខ្លួន ។ មន្ទីរពេទ្យមួយចំនួន រួមមាន ៖ មន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur, មន្ទីរពេទ្យ Gleneagles Hospital Penang និងមន្ទីរពេទ្យ Pantai Hospital Kuala Lumpur ទទួលបានការទទួលស្គាល់គុណភាពពីស្ថាប័ន Joint Commission International (JCI) ដែលជាស្តង់ដារទទួលស្គាល់កម្រិតពិភពលោកសម្រាប់គុណភាពថែទាំសុខភាព និងសុវត្ថិភាពអ្នកជំងឺ ។

នៅក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតក្នុងពិភពលោកឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Newsweek (Newsweek’s World’s Best Hospitals 2026 rankings) មន្ទីរពេទ្យចំនួន ១២ របស់ IHH Healthcare Malaysia ត្រូវបានទទួលស្គាល់ជាសកល ដែលនេះជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សេវាថែទាំសុខភាពគុណភាពខ្ពស់សម្រាប់អ្នកជំងឺនៅក្នុងប្រទេសម៉ាឡេស៊ី និងទូទាំងតំបន់ ។

«កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ»  នេះផងដែរ IHH Healthcare Malaysia បានដឹកនាំគ្រូពេទ្យជំនាញឯកទេស មកធ្វើបទបង្ហាញពីការថែទាំប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង ការថែទាំជំងឺមហារីក និងផ្នែកជំងឺឆ្អឹងនិងសន្លាក់ផងដែរ រួមមានលោកគ្រូពេទ្យឯកទេសឈានមុខគេមកពី IHH លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur, វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur, និងលោកវេជ្ជបណ្ឌិត Murali ឯកទេស វះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre ផងដែរ ។

ជាមួយគ្នានេះផងដែរ កញ្ញា ជា អានីណា ពេជ្រចរណៃ (Anina) នាយកគ្រប់គ្រងក្រុមហ៊ុន Medlink Cambodia បានឱ្យដឹងថា ៖ «គោលដៅធំបំផុសមួយរបស់ក្រុមហ៊ុនធ្វើយ៉ាងណាឱ្យមានទំនុកចិត្តខ្ពស់បំផុតសម្រាប់អ្នកជំងឺនៅកម្ពុជា ខ្ញុំមើលឃើញថា សុខភាពពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នា ។  ប្រសិនបើយើងម្នាក់ក្នុងគ្រួសារប៉ះពាល់សុខភាព នោះសុភមង្គលក៏បាត់បង់ទៅតាមនឹងដែរ ។ មូលហេតុដែលយើងធ្វើជាដៃគូជាមួយ IHH Healthcare Malaysia គឺយើងពិតជាចង់ឱ្យអ្នកជំងឺនៅក្នុងប្រទេសកម្ពុជា បានទៅដល់ការមន្ទីរពេទ្យនិងការព្យាបាល ដែលមានគុណភាព និងសេវាសុខាភិបាលលំដាប់ពិភពលោក» ។

កញ្ញា Anina បន្តថា ៖ «ខ្ញុំមើលឃើញថា ប្រជាជនកម្ពុជា ទៅទទួលការព្យាបាលច្រើននៅក្រៅប្រទេស ជាពិសេសបច្ចុប្បន្នប្រជាជនយើងចាប់អារម្មណ៍ទៅពិនិត្យព្យាបាលនៅប្រទេសម៉ាឡេស៊ី ។ ដូចនេះយើងចង់ឱ្យប្រជាជនកម្ពុជា មានជំនឿជាក់លើក្រុមហ៊ុនមួយ ដែលផ្តល់ទំនុកចិត្តសម្រាប់ការព្យាបាល និងថែទាំសុខភាពលំដាប់ពិភពលោកនៅក្រៅប្រទេស ។ នេះជាហេតុផលមួយដែលយើងបង្កើតក្រុមហ៊ុន Medlink Cambodia គឺដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាមានទំនុកចិត្តលើក្រុមហ៊ុនយើង ក្នុងការនាំយកអ្នកជំងឺកម្ពុជាទៅព្យាបាលក្នុងប្រទេសម៉ាឡេស៊ី ដោយមានសុវត្ថិភាព, ការទទួលបានសេវាកម្មនានា និងមន្ទីរពេទ្យដែលមានគ្រូពេទ្យឯកទេស ព្រមទាំងឧបករណ៍ទំនើបទាន់សម័យចុងក្រោយ» ។ កញ្ញា Anina បន្ថែមថា តួយ៉ាងថ្ងៃនេះយើងមាន IHH Healthcare Malaysia ពីប្រទេសម៉ាឡេស៊ី ដែលជាដៃគូសហការយ៉ាងល្អសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺពីប្រទេសកម្ពុជា ដែលមានបំណងចង់ទៅពិនិត្យ និងព្យាបាលនៅប្រទេសម៉ាឡេស៊ី ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាល នៅក្នុងប្រទេសម៉ាឡេស៊ី IHH នឹងជួយយ៉ាងយកចិត្តទុកដាក់ តាមរយៈមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) ដែលនឹងដើរតួសម្របសម្រួលតែមួយគត់ ពេញមួយដំណើរការថែទាំសុខភាពរបស់អ្នកជំងឺ ។ IHH នឹងសម្របសម្រួលទៅលើសេវាកម្មនានា រួមមាន ៖ ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់ប្រមាណតម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់ ។ អ្នកជំងឺក៏ទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តទៀត បន្ទាប់ពីការព្យាបាល តាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាពរបស់ពួកគេ ទោះបីជាបានត្រឡប់មកផ្ទះវិញក៏ដោយ ។

IHH HEALTHCARE៖ ផ្តល់សេវាថែទាំសុខភាពជាលក្ខណៈអន្តរជាតិ ឈានមុខគេមួយ ដែលបង្កើតអនាគតនៃការថែទាំ ។ គោលបំណងរបស់យើង “Care. For Good.” គឺរួមបញ្ចូលនូវឧត្តមភាពវេជ្ជសាស្ត្រ និងនវានុវត្តន៍ ដោយពង្រីកព្រំដែនតាមរយៈម៉ាកសញ្ញាដែលគួរឱ្យទុកចិត្តរបស់យើងដូចជា Acibadem, Gleneagles, Fortis, Island, Mount Elizabeth, Pantai, Parkway និង Prince Court ។  នៅក្នុងប្រទេសម៉ាឡេស៊ី មានមន្ទីរពេទ្យចំនួន ១៨ ដែលមានគ្រែប្រហែល ៣,៦០០ គ្រែ ក្រោមម៉ាកសញ្ញាដែលគួរឱ្យទុកចិត្ត រួមមាន Gleneagles, Island Hospital, Pantai, Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ។ គាំទ្រដោយសេវាកម្មបន្ថែមដូចជា Premier Integrated Labs, Premier Integrated Rehab និងគ្លីនិកថែទាំបឋមក្រោមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Twin Towers Medical Centre បុគ្គលិកជាង ១៥,០០០ នាក់ និងគ្រូពេទ្យពិគ្រោះយោបល់ជាង ២,០០០ នាក់ ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទំនាក់ទំនងទៅកាន់អ្នកនាំពាក្យរបស់ IHH Healthcare Malaysia៖ www.ihhhealthcare.com

ដើម្បីស្វែងយល់ និងការផ្តល់ជូនការប្រឹក្សាយោបល់នានា សូមបងប្អូនមកកាន់ស្តង់របស់យើង នៅ MH Expo ភ្នំពេញ ស្ថិតនៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងៃទី 26-28 មិថុនា ឆ្នាំ ២០២៦ នេះតទៅ ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម ៖ https://www.ihhmalaysia-international.com/mhpp2026?utm_source=koh_santepheap&utm_medium=digital&utm_campaign=mhpp៕  អត្ថបទសហការ