ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មេធាវីរបស់លោក គឹម សម្បត្តិ ចេញលិខិតឆ្លើយតបទៅនឹងការចុះផ្សាយតាមទំព័រហ្វេសប៊ុកលើការចោទប្រកាន់

10 ម៉ោង មុន

(អត្ថបទពាណិជ្ជកម្ម) ៖ រាជធានីភ្នំពេញ, មេធាវីរបស់លោក គឹម សម្បត្តិ អគ្គនាយកក្រុមហ៊ុន  DRSB Express Co.,Ltd បានចេញលិខិតឆ្លើយតបជូនដំណឹងដល់សាធារណជនពាក់ព័ន្ធនឹងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមួយកាលពីពេលថ្មីៗនេះ ដែលបានចោទប្រកាន់មកលើក្រុមហ៊ុន DRSB Express Co.,Ltd  ។ យោងតាមលិខិតមេធាវី ទី គឹមស្រ៊ាន សមាជីកមេធាវី នៃការិយាល័យមេធាវីប៉ាណាអាស៊ាន ជាមេធាវីតំណាងដោយអាណត្តិឱ្យលោក គឹម សម្បត្តិ អគ្គនាយកក្រុមហ៊ុន DRSB បានឱ្យជម្រាបទៅកាន់មេធាវី នាង គឹមហុង និងម្ចាស់គណនីហ្វេសប៊ុកមួយដែលបានបង្ហោះព័ត៌មានដោយមិនបានសួរនាំព័ត៌មានពីភាគីម្ខាងទៀតឱ្យបានជ្រាបថា តាមលិខិតជូនដំណឹងជាថ្មីចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ របស់លោកមេធាវី ដោយយោងលើកិច្ចសន្យាដែលមានចែង ក្នុងចំណុចយោងនៃលិខិតជូនដំណឹងលើកចុងក្រោយចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ របស់លោក គឺមិនមានចេតនានាំឱ្យមានការបញ្ចប់វិវាទជាលក្ខណៈសន្តិវិធីឡើយ ព្រោះនៅមុនពេលធ្វើការជូនដំណឹងមកកូនក្ដីលើកទី ១ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ និងលើកទី ២ ថ្ងៃទី ២៦ ខែឧសភា ២០២៦ (ដែលការជូនដំណឹងនេះ កូនក្ដីខ្ញុំមិនបានឃើញ និងទទួលទេ) ក៏ប៉ុន្តែកូនក្ដីរបស់លោក បានប្ដឹងកូនក្ដីខ្ញុំ ចូលទៅតុលាការនៅថ្ងៃទី ១៩ ខែឧសភា ២០២៦  រួចហើយ ដោយបានស្នើសុំឱ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។ 

ក្នុងលិខិតមេធាវី ទី គឹមស្រាន បានឱ្យដឹងទៀតថា ក្រោយមកនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ និងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ លោកមេធាវី បានជូនដំណឹងមកកូនក្តីខ្ញុំ តាមរយៈការផ្សាយជាសាធារណៈ ។ ចំពោះសំណុំរឿង ដែលកូនក្ដីលោកបានប្ដឹងកូនក្តីខ្ញុំចូលទៅតុលាការរួចហើយនោះ គឺជាសមត្ថកិច្ចរបស់តុលាការកំពុងតែធ្វើចំណាត់ការតាមនីតិវិធីច្បាប់ និងបន្តរហូតដល់ពេលបច្ចុប្បន្ន ។ លោកថា ៖ «រវាងកូនក្ដីខ្ញុំ និងកូនក្ដីលោក គឺជាការរកស៊ីដោយផ្ទាល់ខ្លួន មានទំនុកចិត្តគ្នាទៅវិញទៅមក ជាហេតុនាំឱ្យកូនក្ដីខ្ញុំខ្វះការប្រុងប្រយ័ត្ន ក្នុងការរក្សាទុកនូវឯកសារទូទាត់ប្រាក់ និងមិនបានធ្វើការដកយកនូវឯកសារដែលបានទូទាត់ប្រាក់រួចតាមបញ្ជីជាសាច់ប្រាក់សុទ្ធ និងគណនីធនាគារ ។ 

លោកមេធាវី ទី គឹមស្រ៊ាន បានបន្ថែមថា ក្នុងនាមជាមេធាវី មានតួនាទីសំខាន់ត្រូវស្វែងរកនូវភស្តុតាង ដើម្បីការពារនូវផលប្រយោជន៍របស់កូនក្ដីរៀងៗខ្លួន ដើម្បីឱ្យតុលាការមានមូលដ្ឋានតាមផ្លូវច្បាប់ក្នុងការសម្រេចសេចក្ដី ឱ្យមានភាពយុត្តិធម៌ដល់គូភាគី ។ ចំពោះ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះព័ត៌មាននោះ មុននឹងធ្វើការផ្សព្វផ្សាយនៅសារព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងការគោរពសិទ្ធិបុគ្គលនីមួយៗ តាមគោលការណ៍ច្បាប់នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ។ 

សូមបញ្ជាក់ថា ចំពោះសំណុំរឿងក្ដីខាងលើនេះ គឺជារឿងបុគ្គលមិនពាក់ព័ន្ធនឹងក្រុមហ៊ុន DRSB Express Co.,Ltd ទេ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេលោកមេធាវី និងម្ចាស់ទំព័រហ្វេសប៊ុក ដែលបានបង្ហោះព័ត៌មាននោះ សូមពិនិត្យពិចារណា មុននឹងធ្វើការផ្សព្វផ្សាយ ដែលធ្វើឱ្យប៉ះពាល់ចំពោះសិទ្ធិបុគ្គល និងសង្គមជានាពេលបច្ចុប្បន្ន ដែលកំពុងជួបវិបត្តិសង្គ្រាម និងសេដ្ឋកិច្ច ៕ អត្ថបទពាណិជ្ជកម្ម