ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង និងសហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ពង្រឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ព្រមទាំង​វិស័យ​នាំ​ចេញ​នៅ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ក្នុង​ស្មារតី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការ​លើកកម្ពស់​សក្តានុពល​អាជីវកម្ម​ក្នុងស្រុក ធនាគារ ជីប ម៉ុង និង​សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រារព្ធ​ពិធី​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MoU) ជា​ផ្លូវការ ក្រោម​ប្រធានបទ «​ការ​គាំទ្រ​ហិរញ្ញប្បទាន​សម្រាប់​អ្នក​នាំ​ចេញ​»​។ កិច្ចសហការ​ជា​យុទ្ធសាស្ត្រ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បើកផ្លូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​ទូលាយ និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល ជូន​ដល់​បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ព្រមទាំង​វិស័យ​នាំ​ចេញ​នៅ​កម្ពុជា ។
 
កង្វះខាត​ទុន​បង្វិល និង​ភាព​ស្មុគស្មាញ នៃ​យន្តការ​ហិរញ្ញវត្ថុ ជា​រឿយ​ៗ​ជា​ឧបសគ្គ​ចម្បង ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ក្នុងស្រុក​ពិបាក​ក្នុង​ការ​បង្កើន​ខ្សែ​សង្វា​ក់​ផលិតកម្ម​។ ដូច្នេះ​ការ​ចាប់ដៃ​គ្នា​នៅ​ថ្ងៃនេះ នឹង​ក្លាយជា​កាតាលីករ​ដ៏​សំខាន់​បំផុត ក្នុង​ការ​ជួយ​សម្រាល​បន្ទុក បំពេញតម្រូវការ​លំហូរ​សាច់ប្រាក់ និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដើម្បី​ជំរុញ​ផលិតកម្ម​ក្នុងស្រុក ព្រមទាំង​ពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​មាន​វត្តមាន​កាន់តែ​ខ្លាំងក្លា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។
 
ធនាគារ ជីប ម៉ុង ជា​ធនាគារ​ខ្មែរ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​រួម​ដំណើរ​យ៉ាង​សកម្ម​ជាមួយ​ម្ចាស់​អាជីវកម្ម និង​សហគ្រិន​ខ្មែរ​គ្រប់​រូប ដោយ​មិន​ត្រឹមតែ​ផ្តល់ នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​បត់បែន និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​គ្នា​បង្កើត នូវ​កាលានុវត្តភាព​ថ្មី​ៗ ដើម្បី​ជួយ​ឱ្យ​ផលិតផល​ខ្មែរ និង​អាជីវកម្ម​ខ្មែរ អាច​រីក​លូតលាស់​ប្រកបដោយ​និរន្តរភាព និង​ភាព​ជោគជ័យ​បន្ត​ទៅ​មុខ​ទៀត ។
 
ផ្នែក​ទំនាក់ទំនង​ធនាគារ ជីប ម៉ុង
លេខ​ទូរ​សព្ទ ៖ 081 811 911 
គេហទំព័រ ៖ www.chipmongbank.com