ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មេ​ចុងភៅវ័យក្មេង​កម្ពុជា ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងនៅ​ឯ​ភោជនីយដ្ឋានអន្តរជាតិ MICHELIN STAR KITCHENS

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ មេ​ចុងភៅ​ធ្វើ​ម្ហូប​ដ៏​លេចធ្លោ​មួយ​រូប​របស់​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅឯ​ភោជនីយដ្ឋាន Michelin នៅ​អឺរ៉ុប និង​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ជួយ​លើកកម្ពស់​មុខម្ហូប​ខ្មែរ និង​ជំនាញ​ធ្វើ​ម្ហូប​ខ្មែរ​ជា​អន្តរជាតិ ​។…

រាជធានីភ្នំពេញ ៖ មេ​ចុងភៅ​ធ្វើ​ម្ហូប​ដ៏​លេចធ្លោ​មួយ​រូប​របស់​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅឯ​ភោជនីយដ្ឋាន Michelin នៅ​អឺរ៉ុប និង​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​នៅ​អាស៊ី​អាគ្នេយ៍ ដែល​ជួយ​លើកកម្ពស់​មុខម្ហូប​ខ្មែរ និង​ជំនាញ​ធ្វើ​ម្ហូប​ខ្មែរ​ជា​អន្តរជាតិ ​។

Portrait of Chef Mariya Un Noun

ម៉ា​រី​យ៉ា អ៊ុ​ន នួន ជា​អតីត​យុវតី​ម្នាក់​ដែល​ជួប​ការ​លំបាក មានឱកាស​ និង​ជម្រើស​តិចតួច​ណាស់​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​ដូច​ជា​ប្រទេស​កម្ពុជា ​។ ម៉ា​រី​យ៉ា ​ក៏​ដូច​ជានា​រី​វ័យក្មេង​ជា​ច្រើន​ដែរ​ដែល​ឆ្ងល់​ថា ​តើ​អនាគត​របស់​គាត់​អាច​នឹង​មាន​អ្វីខ្លះ អាពាហ៍ពិពាហ៍ ភាព​ជា​ម្ដាយ ធ្វើការ​ជា​អ្នក​បោសសម្អាត ឬ​អ្នកបម្រើ ? ច​ម្ង​ល់​របស់​គាត់​ផុស​ឡើង​ស្រប​ពេល​ដែល​សិល្បករ​អន្តរជាតិ​ស្វី​ស និង​សប្បុរសជន បុគ្គលិក​មនុស្សធម៌ និង​អ្នក​ថតរូប Dr. h.c. Hannes Schmid បាន​យក​គាត់​ទៅ​រៀន​នៅ​ក្នុង​អង្គការ សប្បុរសធម៌​របស់​គាត់​គឺ Smiling Gecko Cambodia ដែល​ជា​អង្គការ​ជួយ​សង្គ្រោះ​ដែល​ផ្តល់​ការ​អប់រំ និង​ស្វែងរក​ការងារ​ឱ្យ​ដល់​យុវជន និង​យុវតី ​។

Dr. h.c. Hannes Schmid, Deputy Director of Smiling Gecko Cambodia

ជំនាញ​ធ្វើ​ម្ហូបអាហារ​ដ៏​ប៉ិន​ប្រសប់​របស់​គាត់​ធ្វើ​ឱ្យ​សប្បុរសជន (​និង​បណ្ឌិត Hannes) ទទួលស្គាល់​ពី​ទេ​ព្យកោសល្យ​របស់​គាត់ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​គាត់​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​រៀន​ធ្វើ​ម្ហូប​នៅ​ប្រទេស​ស្វី​ស ហើយ​បាន​ធ្វើការ​ជាមួយ​មេ​ចុងភៅ​លំដាប់​កំពូល​នៃ​ភោជនីយដ្ឋាន Michelin នៅ​ទ្វីបអឺរ៉ុប ហើយ​ឥឡូវនេះគាត់​កំពុង​ដាក់​បង្ហាញ «ទង់ជាតិ​ខ្មែរ​» ពេល​គាត់​ធ្វើ​ម្ហូប​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ដែល​ជំរុញ​ឱ្យ​មានការ​ទទួល ស្គាល់​សម្រាប់​បុព្វហេតុ​ដ៏​មាន​តម្លៃ​របស់​អង្គការ NGO Smiling Gecko Cambodia’s Farmhouse Luxury Resort & Spa ដែល​ស្ថិត​នៅ​ជិត​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។ នៅ​ទីនោះ ម៉ា​រី​យ៉ា ​គ្រប់គ្រង​ភោជនីយដ្ឋាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មើល​ខុស​ត្រូវ​តុ​មេ​ចុងភៅ​នៅ​ក្នុង​ផ្ទះបាយ​ដែល​ជាកន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​ម្ហូបអាហារ ​។ ម៉ា​រី​យ៉ា បាន​ចាប់ផ្តើម​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ធ្វើ​ជាមេ​ចុងភៅ​នៅ​ក្នុង​ផ្ទះបាយ​តែ​មួយ​ដូច​នៅ Farmhouse​ ។

សហ​ស្ថាបនិក Dr. h.c. Hannes Schmid នៃ​អង្គការ Smiling Gecko Cambodia មាន​ប្រសាសន៍​ថា ​៖ “​បន្ទាប់​ពី​យើង​បាន​យក​គាត់​មក​ឱ្យ​ចូល​រៀន​នៅ​អង្គការ​សប្បុរសធម៌ Smiling Gecko យើង​ក៏​បាន បង្រៀន​គាត់​ឱ្យ​ចេះ​ធ្វើ​ម្ហូបអាហារ​នៅ​ក្នុង​ផ្ទះបាយ ហើយ​យើង​បានដឹង​ថា​ គាត់​ពិតជា​មាន​ទេព​កោសល្យ ធ្វើ​ម្ហូបអាហារ​ខ្លាំង​ណាស់​ ។ កាលនោះ​គឺ​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០១៤ នៅ​ពេល​ដែល​យើង​កំពុង​ញ៉ាំ​អាហារពេល​ល្ងាច ហើយ​មិត្ត​របស់ខ្ញុំ​មក​ពី​វិទ្យាស្ថាន​សណ្ឋាគារ​មួយ​បាន​និយាយ​ថា “Hannes ស្ត្រី​ម្នាក់​នេះ​មានទេព​កោសល្យ​ធ្វើ​ម្ហូប​ណាស់ ​។ ខ្ញុំ​បាន​រស់នៅ​ប្រទេស​នៅ​អាស៊ី ១៥ ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​បាន​ភ្លក់​រសជាតិ អាហារ​ឆ្ងាញ់​ចឹ​ង​ទេ ​។​” “​ដូច្នេះ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​ថា ប្រសិនបើ​គាត់​មាន​ទេព​កោសល្យ យើង​នឹង​ធ្វើលិខិតឆ្លងដែន​ឱ្យ​គាត់ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​សណ្ឋាគារ​អន្តរជាតិ​នៅ​ប្រទេស​ស្វី​ស​” ​។

Kindergarten students at Smiling Geck Cambodia

ដំណើររឿង​ដែល​បាន​ចាប់ផ្ដើម​ដ៏​គួរ​ឱ្យ​កត់សម្គាល់​បាន​នាំ​ទៅ​រក​សមិទ្ធផល​ដ៏​សំខាន់ ដែល​វា​ក៏​កំពុង​ត្រូវ​បានលាតត្រដាង ​។ ចាប់តាំងពី​ពេល​នោះ​មក មេ​ចុងភៅ ម៉ា​រី​យ៉ា អ៊ុ​ន នួន បាន​បង្ហាញ​ជំនាញ​ធ្វើ​ម្ហូប​ខ្មែរ​របស់​គាត់ ទៅ​កាន់​មេ​ចុងភៅ​លំដាប់​ពិភពលោក Michelin star ដូច​ជា Franck Giovannini និង Andreas Caminada នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​ដ៏​មាន​កិត្យានុភាព​នៅ​អឺរ៉ុប ​។ គាត់​ក៏​ធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធី​ចែករំលែក​បទ ពិសោធន៍​នៃ “​ការ​ធ្វើ​ម្ហូប​ខ្មែរ​” នៅ​ក្នុង​ភោជនីយដ្ឋាន​កំពូល​ៗ​ក្នុង​ប្រទេស​សិង្ហ​បុរី និង​ទីក្រុង​បាងកក ​។ ឥឡូវនេះ គាត់​រស់នៅ​ប្រទេស​កម្ពុជា​ដើម្បី​បង្រៀន​និង​ចែករំលែក​បទ​ពិសោធន៍​ដល់​អ្នក​ដ៏​ទៃ​ផ្សេង​ទៀត ដើម្បី​បន្ត​ការ ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​តាម​រយៈ “​ការ​ដាក់​បង្ហាញ​ទង់ជាតិ​ខ្មែរ​” ឱ្យ​គេ​បាន​ស្គាល់​កាន់តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក ​។

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

មេ​ចុងភៅ ម៉ា​រី​យ៉ា មាន​ប្រសាសន៍​ថា “​ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​នៅ​ទូ​ទាំងពិភពលោក ហើយនឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​ឱ្យ​បាន​ច្រើន​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេសកម្ពុជា​ផង​ដែរ​” ។ “​ដំណើររឿង​របស់ខ្ញុំ ដែល​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បានការ​ទទួលស្គាល់​ពី​ភោជនីយដ្ឋាន​ល្អបំផុត​មួយ​ចំនួន​នៅ​អឺរ៉ុប បង្ហាញ​ថា​យើង​ម្នាក់​ៗ​សុទ្ធតែ​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​”​ ។

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

ភាព​ជោគជ័យ​របស់ ​ម៉ា​រី​យ៉ា ​ក៏​ជា​ប្រភព​នៃ​មោទនភាព​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​របស់​វេជ្ជបណ្ឌិត Hannes គឺ Smiling Gecko Cambodia សហ​ស្ថាបនិក លោក ង​ន់ សុខលាភ មាន​ប្រសាសន៍​ថា​ ៖ “​ម៉ា​រី​យ៉ាប​ង្ហា​ញយ៉ាង​ច្បាស់​នូវ​អ្វី​ដែល Smiling Gecko Cambodia និង Farmhouse កំពុង​ធ្វើ​ ។ យើង​មាន​បំណង​ផ្តល់ឱកាស​ដល់​ជន​ក្រីក្រ​បំផុត​ក្នុង​សង្គម​របស់​យើង ដោយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ដែល​ពួក​គេ​ត្រូវការ ដើម្បីកសាង​អនាគត​និង​អភិវឌ្ឍន៍​ខ្លួន​ប្រកបដោយ​ចីរភាព​សម្រាប់​ខ្លួនឯង ដូចដែល​យើង​កំពុង​ធ្វើ​ដូច្នេះ​ដែរ​” ។

Sokleap Ngon, Director of Smiling Gecko Cambodia

លោក ង​ន់ សុខលាភ ដែល​បាន​បោះបង់​ឱកាស​អាជីព​ជា​មេធាវី ដើម្បី​ធ្វើ​ជា​សហ​ស្ថាបនិក​អង្គការ Smiling Gecko Cambodia ជឿជាក់​ថា ភាព​ជោគជ័យ​របស់ ម៉ា​រី​យ៉ា គឺជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ដទៃ​ទៀត ​។ គាត់​ថែម​ទាំង​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ម៉ាក​យីហោ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​ចំនួន​ដូច​ជា Mercedes-Benz, V-Zug, Victorinox និង​ក្រុមហ៊ុន​ផលិត​នាឡិកា​ប្រណីត Bucherer / Rolex ដែល​បាន​គាំទ្រ​និង​ទទួលស្គាល់​ពី​ទេព​កោសល្យ​របស់​គាត់​ផង​ដែរ ​។

ចំណែក ម៉ា​រី​យ៉ា ខ្លួន​គាត់​ផ្ទាល់ តាំងពី​ដើមដំបូង​ឡើយ​បាន​គិត​ថា​ គាត់​ហាក់បីដូចជា “​ចៃដន្យ​” ណាស់​ដែលបាន​ក្លាយជា​មេ​ចុងភៅ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប ដែល​គាត់​ពិតជា​បាន​រក​ឃើញ​អាជីព​របស់​ខ្លួន ហើយ​ថែម​ទាំងទាក់ទាញ​មនុស្ស​ជា​ច្រើន​ឱ្យ​ស្គាល់​ម្ហូប​ខ្មែរ ហើយ​មក​លេង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

Chef Mariya Un Noun in Kep

អំពី SMILING GECKO FARMHOUSE RESORT
អង្គការ​សប្បុរសធម៌ Smiling Gecko ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​ស្វី​ស​ក្នុង​ឆ្នាំ ២០១២ ដោយ លោក​វេជ្ជបណ្ឌិត h.c. Hannes Schmid ដែល​មាន​បេសកកម្ម​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ផ្តល់​ឱ្យ​ប្រជា ជន​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ​ឡើង​ ។ កាលពី​ខែមិថុនា ឆ្នាំ ​២០១៣ លោក Hannes បាន​ជួបនឹង​អតីត​អ្នកជំនាញ​ផ្នែក​ច្បាប់ លោក ង​ន់ សុខលាភ ហើយ​លោក​ទាំង​ពីរ​ធ្វើការ​រួម​គ្នា ដើម្បី​ចង់​បង្ហាញ​ប្រជាជន​កម្ពុជា ថា​ពួក​គេ​អាច​ស្វែងរក​ផ្លូវ​ចេញពី​ភាព​ក្រីក្រ​ប្រកបដោយ​និរន្តរភាព ​និង​ផ្តោត​លើ​ខ្លួនឯង និង​សមត្ថភាព​ក្នុង​ការរៀនសូត្រ និង​ការងារ​របស់​ពួក​គេ​ ។ ដូច្នេះ​ហើយ​លោក​វេជ្ជបណ្ឌិត Hannes និង​លោក សុខលាភ បាន​បង្កើត​អង្គការ Smiling Gecko Cambodia (​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ក្នុង​ខែមេសា ឆ្នាំ ២០១៤) ។

Chef Mariya Un Noun at the pepper farm inside Farmhouse Resort and Spa

ក្នុង​នាម​ជា​អង្គការ​សប្បុរសធម៌​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កម្ពុជា លោក​វេជ្ជបណ្ឌិត Hannes និង​លោក​សុខលាភ​បាន​ទិញ​ដី​ប្រាំបួន​ហិ​កតា​ដំបូង​នៅ​ក្នុង​សង្កាត់​សាមគ្គី​មាន​ជ័យ ចម្ងាយ​ប្រហែល ៦០ គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ​។ ពួក​គេ​បាន​ចាប់ផ្តើម​ដាំ​ដុះ​វា​ភ្លាម​ៗ ដោយ​តាំង​លំនៅ​ជា​ក្រុម​គ្រួសារ​ពី​តំបន់​អនាធិបតេយ្យ​ក្នុង​រាជធានី​នៅ​ទីនោះ​ ។ លោក​វេជ្ជបណ្ឌិត Hannes និង​លោក សុខលាភ ចង់​ប្រែក្លាយ​គ្រួសារ​ដែល​ជួប​ការ​លំបាកទៅ​ជា​កសិករ​ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ អង្គការ Smiling Gecko Cambodia បាន​សាងសង់​ផ្ទះ​ចំការ​ចំនួន ១២ ខ្នង ដែល​ផ្ទះ​នីមួយ​ៗ​មាន​ទំហំ​ដីស្រែ​ប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែល​បាន​ក្លាយជា​ផ្ទះ​សម្រាប់​ប្រជាជន​ចំនួន ៨០ នាក់ ​។

សព្វ​ថ្ងៃនេះ ដី​ឡូ​តិ៍​នោះ​មាន​បុគ្គលិក​ប្រហែល ៤០០ នាក់ ដែល​ទីនោះ​មាន​សាលារៀន​ភាសា Luxury Farmhouse Resort and Spa កសិដ្ឋាន និង​ការ​ចិញ្ចឹមសត្វ បរិក្ខារ​ពេទ្យ និង​ធ្មេញ រោងចក្រ​ថាមពល​ពន្លឺ ព្រះអាទិត្យ និង “​ហ្គុ​ង​” ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​ដែល​មាន​ស្ទូ​ឌី​យោ​ថត​សំឡេង​ទំនើប និង​សាល​ប្រជុំ ផង​ដែរ ។

បេសកកម្ម​របស់ Smiling Gecko Cambodia គឺ​ធ្វើ​ឱ្យ Farmhouse Resort ទ្រទ្រង់ ​និង​ដំណើរការ​ដោយ ពឹង​លើ​ចំណូល​ខ្លួនឯង ដើម្បី​បង្ហាញ​ប្រជាជន​កម្ពុជា​ជា​ច្រើនទៀត​ថា ពួក​គេ​ពិតជា​អាច​ជួយ​ខ្លួនឯង​បាន​ ៕ អត្ថបទសហការ