ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា និង​មន្ទីរពេទ្យ Phyathai បាន​នាំមក​នូវ​សេវា​ប្រឹក្សា​សុខភាព Telecare!

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ ​២០២៥ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ២១ ខែមេសា ឆ្នាំ ​២០២៥ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​ ៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយ មន្ទី​ពេទ្យ Phyathai នៅ​ប្រទេស​ថៃ នាំ​មក​នូវ​សេវា​ប្រឹក្សា​សុខភាព Telecare​ ។ កិច្ចសហការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ធនាគារ ហត្ថា ដែល​តែងតែ​គិតគូរ​អំពី​ភាព​ច្នៃប្រឌិត និង​សុខុមាលភាព​របស់​អតិថិជន ដោយ​ផ្តល់​នូវ​ការ​ប្រឹក្សា​សុខភាព​ដែល​មានគុណ​ភាព​ខ្ពស់​ពី​មន្ទីរពេទ្យ Phyathai ប្រទេស​ថៃ តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​ឌី​ជី​ថ​ល បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ពិនិត្យ​សុខភាព​ជាមួយ​បទ​ពិសោធន៍​ថ្មី​ទៅ​កាន់​អតិថិជន ​។

តាម​រយៈ​កិច្ចសហការ​រវាង ធនាគារ ហត្ថា និង​មន្ទីរពេទ្យ Phyathai យើង​បាន​ដាក់​ដំណើរការ​សេវាកម្ម Telecare ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សេវា​ប្រឹក្សា​យោបល់​ពិនិត្យ​សុខភាព​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល អាច​ឱ្យ​លោក​អ្នក​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ដោយ​ធ្វើការ​ខ​ល​សន្ទនា​តាម​វី​ដេ​អូ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ ។ លក្ខ​ណៈ​ពិសេស​នៃសេវាកម្ម Telecare នេះ​ផង​ដែរ​អាច​អោយ​លោក​អ្នក​ប្រឹក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ពី​មន្ទីរពេទ្យ Phyathai​ ដោយ​ផ្ទាល់ ដោយ​មាន​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ អំឡុង​ពេល​សន្ទនា នឹង​មានការ​រៀបចំ​ថ្នាំ​ជូន​លោក​អ្នក​មក​ពី​ប្រទេស​ថៃ ជាមួយ​តម្លៃ​សមរម្យ និង​ងាយស្រួល​ក្នុង​ការ​ទូទាត់ ​។ ដើម្បី​អបអរសាទរ​សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម Telecare បាន​ផ្ដល់​ជា​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ ៥០% សម្រាប់​អតិថិជន​ទាំងអស់​របស់ ធនាគារ ហត្ថា ចំនួន ៥០ នាក់​ដំបូង ​។

មាននៅ​ក្នុង​កម្មវិធី Hattha Mobile តែ​ប៉ុណ្ណោះ និង​ទូទាត់​បាន​យ៉ាង​ឆាប់រហ័ស ងាយស្រួល​ជាមួយ Hattha Visa! ទាញ​យក Hattha Mobile ឥឡូវនេះ https://onelink.to/kvz66m និង​ទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលយក​ការ​ប្រឹក្សា​យោបល់​ពិនិត្យ​សុខភាព​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។

អំពី ធនាគារ ហត្ថា ​៖
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល ៣០​ឆ្នាំ​មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ ដល់​អតិថិជន​របស់​ខ្លួន​ ។ ក្នុង​នាម​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ក្រុង​ស្រ៊ី ធនាគារ ហត្ថា មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ការ​បើក​ធនាគារ ហត្ថា ថៅ​វើ ដែល​ទើប​បញ្ចប់​គម្រោង​សាងសង់​ជា​ស្ថាពរ ដែល​មាន​អាសយដ្ឋាន​នៅ​លើ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន​សែន (​ផ្លូវ​ ៦០​ម៉ែត្រ​) នៅ​ក្នុង​រាជធានី​ភ្នំពេញ ​។

សូម​បញ្ជាក់​ថា​ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល ០៦​ឆ្នាំ​ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈរជើង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ​។ បន្ថែម​ជាង​នេះ​ទៀត ធនាគារ ហត្ថា ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​អាណាព្យាបាល​របស់​ខ្លួន ដែល​រួមចំណែក​ជំរុញ​ឱ្យ​ធនាគារ ហត្ថា មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ជា​ធម្មតា ​៕ អត្ថបទសហការ