ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៣ មធ្យោបាយ​លើកទឹកចិត្ត​កូន​ជំទង់​ឱ្យចែករំលែក​អារម្មណ៍​ទៅ​កាន់​ឪពុក​ម្តាយ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ចិត្តសាស្ត្រ​ចែករំលែក​ពី​របៀប​លើកទឹកចិត្ត​កូន​ជំទង់​របស់​អ្នក​ឱ្យ​ចែករំលែក​អ្វី​ក្នុង​គំនិត​របស់​ពួក​គេ ។ ពិត​ណាស់ វា​មិនមែន​តែងតែ​ងាយស្រួល​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​ក្មេង​ជំទង់​ចែករំលែក​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​ឪពុក​ម្តាយ ប៉ុន្តែ​យើង​មាន​គន្លឹះ ៣ ដែល​អាច​ជួយ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​ចិត្តសាស្ត្រ​ចែករំលែក​ពី​របៀប​លើកទឹកចិត្ត​កូន​ជំទង់​របស់​អ្នក​ឱ្យ​ចែករំលែក​អ្វី​ក្នុង​គំនិត​របស់​ពួក​គេ ។ ពិត​ណាស់ វា​មិនមែន​តែងតែ​ងាយស្រួល​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​ក្មេង​ជំទង់​ចែករំលែក​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​ឪពុក​ម្តាយ ប៉ុន្តែ​យើង​មាន​គន្លឹះ ៣ ដែល​អាច​ជួយ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ ។

១. ផ្តោត​លើ​សំណួរ​របស់​អ្នក ៖ ជំនួស​ឱ្យ​ការ​សួរ​កូន​ៗ​ថា «​តើ​ថ្ងៃនេះ​នៅ​សាលារៀន​កូន​រីករាយ​ទេ ឬ​តើ​កូន​បាន​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ?​» អ្នក​អាច​សាកល្បង​សួរ​សំណួរ​ផ្តោតអារម្មណ៍​បន្ថែម​ទៀត​ដូច​ជា «​តើ​អ្វី​ជា​រឿង​ដ៏​ល្អ​បំផុត ឬ​ពិបាក​បំផុត​នៅ​ថ្ងៃនេះ​របស់​កូន ?​» ឬ «​តើ​កូន​ចូល​ចិត្ត​សៀវភៅ​ដែល​កូន​កំពុង​អាន​ក្នុង​ថ្នាក់​នោះ​ទេ ហេតុ​អ្វី​ទៅ ?​» ក្មេង​ជំទង់​ទំនងជា​បើកចំហរ ប្រសិនបើ​យើង​ស្វែង​យល់​ពី​ប្រធានបទ​ជាក់លាក់​បន្ថែម​ទៀត ។

២. សម្រប​ខ្លួន​ជាមួយ​លក្ខខណ្ឌ​របស់​ពួក​គេ ៖ ក្មេង​ជំទង់​អាច​ទំនងជា​ចែករំលែក​អ្វី​ដែល​នៅ​ក្នុង​គំនិត​របស់​ពួក​គេ នៅ​ក្រោម​លក្ខខណ្ឌ​ដែល​ជួយ​ពួក​គេ​ឱ្យ​មាន​អារម្មណ៍​ស្រួលខ្លួន ។ ក្មេង​ជំទង់​ខ្លះ​និយាយ​ដោយ​សេរី​បំផុត នៅ​ពេល​ដែល​ការ​សន្ទនា​មិន​ទល់មុខ​គ្នា ដូច​ជា​ពេល​ចេញ​ទៅ​ដើរ​លេង ឬ​ជិះឡាន ។ ក្មេង​ជំទង់​ផ្សេង​ទៀត​បើកចំហរ​នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា ការ​សន្ទនា​នឹង​មិនយូរ​ពេក​ទេ ដូច​ជា​នៅ​ពេល​ដែល​ពួក​គេ​រៀប​ចេញពី​មាត់ទ្វារ​ផ្ទះ ឬ​កំពុង​រៀប​ចូល​គេង ។ វា​ជា​រឿង​សំខាន់​ដែល​ឪពុក​ម្តាយ​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ទាំងនេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​របស់​អ្នក និង​គោរព​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​របស់​ពួក​គេ ។

៣. មាន​វត្តមាន​ដោយ​គ្មាន​របៀបវារៈ ៖ ក្មេង​ជំទង់​ពិតជា​ពេញចិត្ត​នៅ​ពេល​ដែល​ឪពុក​ម្តាយ
តែង​មាន​វត្តមាន​គ្រប់ពេល​កូន​ចង់​និយាយ ។ ពេល​យើង​នៅ​ក្បែរ​កូន ប៉ុន្តែ​យើង​មិន​សុំ​ឱ្យ​កូន​ធ្វើ​អ្វី ឬ​សួរ​សំណួរ​ច្រើន​ទេ ។ ទុក​រឿង​ដោយឡែក ហើយ​គ្រាន់តែ​ចំណាយពេល​លេង ឬ​នៅ​ក្បែរ​កូន​កូន ។ ការ​នៅ​ជាមួយ​គ្នា គឺជា​វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន ហើយ​ជា​រឿយ​ៗ វា​ស្ថិត​នៅ​ក្នុង​ពេលវេលា​ដ៏​ស្ងប់ស្ងាត់ ដែល​កូន​មាន​អារម្មណ៍​ថា ចង់​ចែករំលែក​អ្វី​ដែល​នៅ​ក្នុង​បេះដូង​របស់​ពួក​គេ​ដោយ​ឯកឯង ៕ ប្រភព ៖ unicef

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕