ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា ក្រុមហ៊ុន វឌ្ឍនៈ សហការ​រៀបចំ​តុបតែង​លម្អ និង​ប្រារ​ព្វ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទើបបាន​បញ្ចប់​ប្រកបដោយ​ភាព​រីករាយ ព្រមទាំង​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ៗ ជូន​បងប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​ ។ ការ​ជួបជុំ​ដ៏​រីករាយ​នេះ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​ក្រុមហ៊ុន វឌ្ឍនៈ…

រាជធានីភ្នំពេញ៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទើបបាន​បញ្ចប់​ប្រកបដោយ​ភាព​រីករាយ ព្រមទាំង​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​ៗ ជូន​បងប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​ ។ ការ​ជួបជុំ​ដ៏​រីករាយ​នេះ​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​ក្រុមហ៊ុន វឌ្ឍនៈ ដែល​ជា​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​រៀបចំ​ប្រារ​ព្វ​សង្ក្រាន្ត ដែល​ជា​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ ក្នុង​នោះ​ក្រុមហ៊ុន វឌ្ឍនៈ បាន​ចូលរួម​រៀបចំ​តុបតែង​លម្អ​តាម​ដង​វិ​ថី​ដើម្បី​បង្កើន​សោភ័ណ​ភាព ការ​រៀបចំ​កម្មវិធី​កម្សាន្ត សប្បាយ ល្បែង​ប្រជាប្រិយ កម្មវិធី​ប្រដាល់​គុន​ខ្មែរ ការ​ប្រគំ​តន្ត្រី នៅ​ចំនួន​១៤ ខេត្ត​-​ក្រុង ផ្សេង​ៗ​គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែមេសា រហូត​ដល់​១៦ ខែមេសា ​។

ក្រោម​ឆន្ទៈ ស្មារតី​ខ្មែរ​តែ​១ គេ​តែង​ឃើញ ក្រុមហ៊ុន វឌ្ឍនៈ តែងតែបាន​ចូលរួម​ប្រារព្ធ និង​អបអរសាទរ​កម្មវិធី​តូច​ធំ​ជា​ច្រើន​ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី ព្រោះ​ក្រុមហ៊ុន​ដ៏​ធំ​របស់​កូន​ខ្មែរ​មួយ​នេះ ជឿជាក់​ថា អាថ៌​កំបាំង​នៃ​ជីវិត​គឺ​ភាព​រីករាយ ហើយ​ភាព​រីករាយ​កើត​ចេញពី​ការ​ជួបជុំ ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ វឌ្ឍនៈ គ្រុប ដែល​ជា​គ្រុប​ដ៏​លេចធ្លោ បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ដោយ​សហគ្រិន​ខ្មែរ​សុទ្ធសាធ​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​តែង​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លើ​ស្ទើរ គ្រប់​វិស័យ ដូច​ជា​វិស័យ​អប់រំ វិស័យ​សិល្បៈ សុខមាលភាព​សង្គម ជា​ពិសេស​វិស័យ​កីឡា​មាន​ប្រដាល់​គុន​ខ្មែរ កីឡាបាល់ទាត់ ទាំង​ថ្នាក់​មូលដ្ឋាន ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​ ៕ អត្ថបទសហការ