ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រឡាញ់​កូន​ជំទង់ ! នេះ​ជា​គន្លឹះ​ពង្រឹង​សុខភាព​ផ្លូវចិត្ត

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ចំពោះ​កូន​ជំទង់​របស់​អ្នក ខណៈ​ពេល​ដែល​អ្នក​ក៏​ត្រូវ​មើលថែ​ខ្លួនឯង​ផង​ដែរ ។ មិន​ថា​អ្នក និង​កូន​ជំទង់​របស់​អ្នកមាន​ភាព​សុខដុមរមនា ឬ​មាន​បញ្ហា​ប្រឈម​នោះ​ទេ វា​ជា​រឿង​សំខាន់​ដើម្បី​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ចំពោះ​កូន​ជំទង់​របស់​អ្នក ខណៈ​ពេល​ដែល​អ្នក​ក៏​ត្រូវ​មើលថែ​ខ្លួនឯង​ផង​ដែរ ។ មិន​ថា​អ្នក និង​កូន​ជំទង់​របស់​អ្នកមាន​ភាព​សុខដុមរមនា ឬ​មាន​បញ្ហា​ប្រឈម​នោះ​ទេ វា​ជា​រឿង​សំខាន់​ដើម្បី​បង្ហាញ​ថា អ្នក​ស្រឡាញ់ និង​គាំទ្រ​ពួក​គេ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​រៀនសូត្រ​ពី​ពេលវេលា​ដ៏​លំបាក ហើយ​ក៏​បង្ហាញ​ថា អ្នក​តែងតែ​នៅ​ទីនោះ​សម្រាប់​ពួក​គេ ។

១. លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ចែករំលែក​អារម្មណ៍​របស់​ពួក​គេ ៖ ស្វែងរក​វិធី​ដើម្បី​ចូល​ទៅ​ជិត​ក្មេង​ជំទង់​របស់​អ្នក ។ សួរ​ពួក​គេ​ថា តើ​ថ្ងៃ​របស់​ពួក​គេ​បាន​ទៅ​យ៉ាងណា និង​បាន​ធ្វើ​អ្វីខ្លះ ? អ្នក​ក៏​អាច​ឱ្យ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ការងារ​ផ្ទះ​ជាមួយ​អ្នក ដូច​ជា​ការ​រៀបចំ​អាហារ​ពេល​ល្ងាច ដូច្នេះ​អ្នក​អាច​ប្រើ​ពេល​នេះ ដើម្បី​ជជែក​ជាមួយ​ពួក​គេ ។ រំលឹក​ពួក​គេ​ថា អ្នក​នៅ​ទីនោះ​សម្រាប់​ពួក​គេ ទោះបីជា​មានរឿង​អ្វី​ក៏​ដោយ ។ ពាក្យ​លើកទឹកចិត្ត​សាមញ្ញ​មួយ​ចំនួន​អាច​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍ល្អ​ក្នុង​ការ​ចែករំលែក​អារម្មណ៍​របស់​ពួក​គេ​ជាមួយ​អ្នក ។ អ្នក​ងាយ​កត់សម្គាល់​នូវ​រឿង​ដែល​កូន​កំពុង​ធ្វើ ដែល​អ្នក​មិន​ចូល​ចិត្ត ប៉ុន្តែ​អ្នក​ក៏​គួរ​ព្យាយាម​កត់សម្គាល់ និង​សរសើរ​ពួក​គេ ចំពោះ​អ្វីមួយ​ដែល​ពួក​គេ​កំពុង​ធ្វើ​បាន​ល្អ សូ​ម្បី​តែ​អ្វីមួយ​ដែល​សាមញ្ញ​ដូច​ជា​ការ​សម្អាត​ខ្លួនឯង​ក៏​ដោយ ។

២. ចំណាយពេល​ដើម្បី​គាំទ្រ​ពួក​គេ ៖ ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើត​ទម្លាប់​ថ្មី និង​គោលដៅ​ប្រចាំ​ថ្ងៃ​ដែល​អាច​សម្រេច​បាន ។ វ័យ​ជំទង់ មាន​ន័យ​ថា ឯករាជ្យ ព្យាយាម​ផ្តល់​ឱ្យ​ក្មេង​ជំទង់​របស់​អ្នក​នូវ​ពេលវេលា និង​កន្លែង​សមរម្យ​ដើម្បី​នៅ​ម្នាក់ឯង ។ ការ​ត្រូវការ​កន្លែង​ទំនេរ គឺជា​ផ្នែក​ធម្មតា​នៃ​ការ​ធំ​ឡើង​របស់​ក្មេង ។ ស្វែងរក​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​គាំទ្រ និង​លើកទឹកចិត្ត​កូន​ជំទង់​របស់​អ្នក​ឱ្យ​ឈប់​សម្រាក​ខ្លះ (​ពី​កិច្ចការ​សាលា ការងារ​ផ្ទះ ឬ​សកម្មភាព​ផ្សេង​ទៀត​ដែល​ពួក​គេ​អាច​នឹង​កំពុងធ្វើការ​) ដើម្បី​ធ្វើ​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ។

៣. ដោះស្រាយ​ជម្លោះ​ជាមួយ​គ្នា ៖ ស្តាប់​ទស្សនៈ​របស់​ក្មេង​ជំទង់​របស់​អ្នក ហើយ​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយ​ស្ងប់ស្ងាត់ ។ ដើរ​ចេញ ដកដង្ហើម​វែង​ៗ និង​ស្ងប់ស្ងាត់ ហើយ​អ្នក​អាច​និយាយ​ជាមួយ​ក្មេង​ជំទង់​របស់​អ្នក​អំពី​វា​នៅ​ពេល​ក្រោយ ។ នៅ​ពេល​មាន​បញ្ហា ចូរ​យល់ចិត្ត​កូន​របស់​អ្នក ជា​ជាង​ការ​ព្យាយាម​វាយបក ឬ​យកឈ្នះ​កូន ។ មាន​ភាព​ស្មោះត្រង់ និង​តម្លាភាព​ជាមួយ​ក្មេង​ជំទង់​របស់​អ្នក ។ អ្នក​អាច​ប្រាប់​ពួក​គេ​ថា អ្នក​កំពុង​ជួប​ប្រទះ​ភាព​តានតឹង​ដូច​គ្នា រួច​បង្ហាញ​ពួក​គេ​ពី​របៀប​ដែល​អ្នក​ដោះស្រាយ​ជាមួយនឹង​អារម្មណ៍​លំបាក​ផ្ទាល់ខ្លួន​របស់​អ្នក ។

៤. មើលថែ​ខ្លួនឯង ៖ អ្នក​ក៏​ត្រូវការ​ការ​ថែទាំ និង​ការ​គាំទ្រ​សម្រាប់​ខ្លួន​អ្នកផង​ដែរ ។ ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​លើ​ខ្លួនឯង ក៏​ជា​វិធី​ដ៏​ល្អ ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នករៀន​សូត្រ​បាន ។ កុំ​រង់ចាំ​សុំ​ជំនួយ​ពី​អ្នក​ដទៃ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ធុញថប់ ។ វា​ជា​រឿង​ធម្មតា ហើយ​មិន​អី​ទេ​ក្នុង​ការ​មាន​អារម្មណ៍​បែប​នេះ ។ ព្យាយាម​ស្វែងរក​មនុស្ស​ពីរ​បី​នាក់​ដែល​អ្នក​អាច​ចែករំលែក​អារម្មណ៍ និង​បទ​ពិសោធន៍​ជាមួយ ។ សាកល្បង​យុទ្ធសាស្ត្រ​ដោះស្រាយ​វិជ្ជមាន​ផ្សេង​ៗ​ដែល​ដំណើរការ​សម្រាប់​អ្នក ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ ការ​និយាយ​ជាមួយ​មិត្ត​ភ័ក្តិ បង្កើត​បញ្ជី​ការងារ​ត្រូវធ្វើ ឬ​រៀបចំ​ផែនការ​ជា​មុន ធ្វើ​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ដឹងគុណ ឬ​មោទនភាព និង​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ដូច​ជា​ការ​លេង​កីឡា តន្ត្រី សិល្បៈ ការ​រាំ និង​ការ​រក្សា​កំណត់ហេតុ​ប្រចាំ​ថ្ងៃ ៕ ប្រភព ៖ unicef

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕