ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វីតាល់ រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី ៨ នៅវត្តចំពុះក្អែក !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​មូលនិធិ​២៥​រៀល បាន​បន្ត​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ស្រង់​ព្រះ​ជូន​ដូន​ចាស់ អញ្ជើញ​ពី​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី សម្រាប់​ឆ្នាំ​ទី​៨ ដោយ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ព្រះ​សមណ​កោសល​មុនី ចាន់…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ និង​មូលនិធិ​២៥​រៀល បាន​បន្ត​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ស្រង់​ព្រះ​ជូន​ដូន​ចាស់ អញ្ជើញ​ពី​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី សម្រាប់​ឆ្នាំ​ទី​៨ ដោយ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ព្រះ​សមណ​កោសល​មុនី ចាន់ សា​វឿ​ន ព្រះ​គ្រូសូត្រឆ្វេង​នៅ​វត្ត​មុនី​សុវណ្ណ (​វត្ត​ចំពុះក្អែក​) តំណាង​ព្រះ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​មហាសុមេធាធិបតី អំ លឹ​ម​ហេង សម្ដេចព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ព្រម​ជាមួយ​ថ្នាក់ដឹកនាំ​បុគ្គលិក​វី​តា​ល់ អាជ្ញាធរ​មូលដ្ឋាន អ្នក​ស្ម័គ្រចិត្ត និង​សិស្សានុសិស្ស​ប្រមាណ​ជិត ៤០០ នាក់ នៅ​បរិវេណ​នៅ​វត្ត​មុនី​សុវណ្ណ (​វត្ត​ចំពុះក្អែក​) ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

កម្មវិធី​វី​តា​ល់​ស្រង់​ព្រះ​ជូន​ដូន​ចាស់ លើក​ទី​៨ ជា​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ ដែល​ផ្សា​ភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយ និង​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ តាម​លំ​អាន​ព្រះពុទ្ធ​សាសនា ក្នុង​គោល​គំនិត​សម្តែង​នូវ​ការ​គោរព និង​ការ​តបស្នង​សងគុណ ចំពោះ​លោក​អ្នក​មានគុណ ចាស់ព្រឹទ្ធាចារ្យ និង​ផ្តល់​ក្តី​ស្រលាញ់ ផ្តល់​ការ​ជួយ​យកអាសារ​ដល់​លោកតា លោកយាយ ដែល​មាន​ជីវភាព​លំបាក និង​មួយវិញទៀត ដើម្បី​ផ្តល់​នូវ​លទ្ធភាព​ជា​សម្ភារ សំលៀក​បំពាក់​ថ្មី និង​ថវិកា​ជូន​លោកតា លោកយាយ​សម្រាប់​ប្រើប្រាស់ ​ក្នុង​ឱកាស​ខិត​ជិត​មក​ដល់​ នៃ​ការ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​បាន​ថ្លែង​ថា សកម្មភាព​នៃ​ការ​រៀបចំ​កម្មវិធី​វី​តា​ល់​ស្រង់​ព្រះ ជូន​ដូន​ចាស់​ប្រចាំឆ្នាំ​នេះ គឺ​កើតឡើង​បាន​ក៏​ដោយសារ ​ការ​គាំទ្រ​ពី​សាធារណជន ក៏​ដូច​ជា​ដៃគូ​អាជីវកម្ម និង​ពិសេស​គឺ​អតិថិជន ព្រម​ជាមួយ​ប្រិ​យ​មិត្ត​របស់​វី​តា​ល់​ផ្ទាល់​តែ​ម្តង ដែល​លោក​តែងតែ​គាំទ្រ​ជា​និច្ច​នូវ​សកម្មភាព​សប្បុរសធម៌​ដ៏​ប្រពៃ​នេះ​ជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ ។ ការ​គាំទ្រ​របស់​អតិថិជន​វី​តា​ល់ ​គឺ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​តាម​រយៈ​ការ​ប្រើប្រាស់ វី​តា​ល់ ដោយ​គ្រប់​ៗ ដប​នៃ​ផលិតផល វី​តា​ល់ គឺ​លោក​អ្នក​បាន​បរិច្ចាគ​ថវិកា​ចំនួន ២៥​រៀល ដល់​មូលនិធិ​សម្រាប់​ការ​អនុវត្តន៍ គម្រោង និង​សកម្មភាព​នានា ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​សសរស្តម្ភ ទាំង​៤ រួម​មាន​៖ ការ​អប់រំ​, បរិស្ថាន​, សុខាភិបាល​, សង្គម​វប្បធម៌​ជាដើម​ ។ បន្ថែម​ពី​នេះ លោក​ជំទាវ ក៏​សូម​ចំណែក​បុណ្យ​កុសល និង​សេចក្តី​ល្អ​នេះ ​ផ្សាយ​នូវ​មេត្តា​ដល់​ប្រិ​យ​មិត្ត​អ្នក​ប្រើប្រាស់ វី​តា​ល់ សូម​ទទួល​បាន​បុណ្យ​កុសល​ស្មើ​ៗ​គ្នា​។

ព្រះ​សមណ​កោសល​មុនី ចាន់ សា​វឿ​ន ព្រះ​គ្រូសូត្រឆ្វេង​នៅ​វត្ត​មុនី​សុវណ្ណ (​វត្ត​ចំពុះក្អែក​) តំណាង​ព្រះ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​មហាសុមេធាធិបតី អំ លឹ​ម​ហេង សម្ដេចព្រះ​សង្ឃនាយកគណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​សង្ឃដីកា​ពន្យល់​អំពី​អត្ថន័យ ​នៃ​ការ​ស្រង់​ព្រះ និង​ស្រង់ទឹក​សុគន្ធវារី​ជូន​ចាស់​ព្រឹទ្ធា​ចា្យ គឺជា​ពិធី​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដើម្បី​ជម្រះ​នូវ​កាយ​ចិត្ត ដែល​មាន​អកុសល​នៅ​ក្នុង​ចិត្ត ពោល​គឺ​ត្រូវ​លាង​ឱ្យ​ជ្រះ​នៅ​ក្នុងឆ្នាំនេះ ដោយ​ទឹក​តំណាង​ភាព​ត្រជាក់ ដូច្នេះ​នៅ​ពេល​ស្រោចស្រព​ លើ​រាង​កាយ​ជន​ណា​ម្នាក់ ហើយនឹង​បាន​ត្រជាក់ ទាំង​អ្នក​ស្រោចស្រព​ឱ្យ​គេ និង គេ​ស្រោច​ឱ្យ​សុទ្ធតែ​សប្បាយចិត្ត ដោយ​ជឿជាក់​ថា​នឹង​ទទួល​បាន​ភាព​ត្រជាក់ត្រជុំ សេចក្តីសុខរ​រីក​ចម្រើន និង​បុណ្យ​កុសល​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ និង ជាតិ​ក្រោយ​ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​នេះ វី​តា​ល់​បាន​រៀបចំ​នូវ​កញ្ចប់​ឧបត្ថម្ភ​ជូន​លោកតា​លោកយាយ ប្រមាណ​១០០ នាក់ ដោយ​ក្នុង​ម្នាក់​ៗ ទទួល​បាន វី​តា​ល់​, មី​ជាតិ​, អង្ករ​, សម្លៀក​បំពាក់​ថ្មី និង​ឃី​ត​១​ប្រអប់ រួម​មាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់ ព្រម​ជាមួយ​ថវិកា​ថែម​ផង​ដែរ​ ។ លើស​ពី​នេះ​ទៅ​ទៀត​លោកតា លោកយាយ ក៏​ទទួល​បានការ​ពិសា​ភោជនីយ​អាហារ ​ថ្ងៃត្រង់​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ រៀបចំ និង​បម្រើ​យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុមការងារ​វី​តា​ល់​ទៀត​ផង ​។

កម្មវិធី​ស្រង់​ព្រះ​ ត្រូវ​បាន​ដូនតា​ខ្មែរ​អនុវត្ត​តាំង​តែ​ពី​ដើម​មក ដោយ​មាន​ជំនឿ​ថា ការ​ធ្វើ​បែប​នេះ​គឺជា​ការ​សន្សំ​បុណ្យ​កុសល​ បាន​ច្រើន​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ព្រោះ​ចាស់​ព្រឹទ្ធ​ចា​រ្យ​គឺ​ប្រៀប​បាន​នឹង​ព្រះ​រស់ ​សម្រាប់​កូនចៅ​គ្រប់​គ្នា ​។ ដូច្នេះ​ហើយ​ទើប​វី​តា​ល់​បាន​ពាំនាំ​នូវ​មូលនិធិ​២៥៛ ចូលរួម​ក្នុង​សទ្ធា​ដ៏​ជ្រះថ្លា​នេះ ដើម្បី​សន្សំ​បុណ្យ​កុសល​ត្រឡប់​ទៅ អតិថិជន​វី​តា​ល់​វិញ តាម​រយៈ​ការ​ចូលរួម​ចាប់មគ្គផល ២៥៛​ ក្នុង​ការ​ជាវ​ទឹក​វី​តា​ល់​មួយ​ដប ​។ វី​តា​ល់​សូម​បន្ត​រក្សា​នូវ​មូលដ្ឋាន​នៃ​ការ​ឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​លើក​ត​ម្កើ​ន​ ក្នុង​គ្រប់​សកម្មភាព​សប្បុរសធម៌ សង្គម វប្បធម៌​មនុស្សធម៌ និង​ការ​បង្កើត​នូវ​កម្មវិធី​ថ្មី​ៗ​បន្ថែម​ទៀត ជាមួយ​មូលនិធិ​២៥​រៀល​ ដើម្បី​មោទនភាព នៃ​ផលិតផល​ជាតិ​ ។ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​» ៕ អត្ថបទសហការ