ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សម្ពោធ​​សាខា​ទី ១៣ នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​សាខា​ទី ១៣ នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី…

រាជធានីភ្នំពេញ ៖ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​សាខា​ទី ១៣ នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី (Grand Phnom Penh City) របស់ ជីប ម៉ុង លែ​ន (Chip Mong Land) ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី 05 ខែ មេ​សា ឆ្នាំ 2025 ។ ពិធី​បើក​សម្ពោធ​ផ្លូវការ​មួយ​នេះ គឺជា​ការ​បើកទ្វារ​ស្វាគមន៍​ដល់​អតិថិជន​ដែល​រស់នៅ​ជុំវិញ​តំបន់​ហ្គ្រេ​ន​ភ្នំពេញ តំបន់​សែន​សុខ និងអ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដែល​ឆ្លងកាត់​មហាវិថី​មិត្តភាព ភ្នំពេញ​-​ហាណូយ ​។ នេះ​គឺជា​ការ​ឈាន​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​របស់ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ដើម្បី​សម្រេច​គោលដៅ​ជា​ផ្សារ​ទំនើប ដែល​បង្កើត​ដោយ​កូន​ខ្មែរ 100% និង​ឈានមុខ​គេ​នៅ​កម្ពុជា ។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ហ្គ្រេ​ន​ភ្នំពេញ ទំហំ 533 ម៉ែត្រការ៉េ មាន​ទំនិញ​ច្រើន​ជាង ១ ម៉ឺន​មុខ ដែល​អាច​បំពេញតម្រូវការ​អតិថិជន​គ្រប់​វ័យ ជាមួយនឹង​ជម្រើស​ផលិតផល​ជា​ច្រើន ដូច​ជា បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត នំ​បុ័ង សម្ភារប្រើប្រាស់​ក្នុងផ្ទះ ភេសជ្ជៈ ស្រា​បៀរ ស្រាក្រហម​មក​ពី​អឺ​រ៉ុ​ប សម្ភារ​សិក្សា ក្នុង​តម្លៃ​ដ៏​ល្អ​សមរម្យ និងប្រូ​ម៉ូ​សិន​ជា​ច្រើន​រៀងរាល់ថ្ងៃ​ ។ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ហ្គ្រេ​ន​ភ្នំពេញ នឹង​ផ្តល់​ជូន​បងប្អូន​ខ្មែរ នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប ទាំង​ផលិតផល​ជាតិ និង​ផលិតផល​នាំ​ចូល​ពី​ច្រើន​ប្រទេស​ជុំវិញ​ពិភពលោក ព្រមទាំង​សេវាកម្ម​អតិថិជន​ដ៏​ល្អ​ឥត​ខ្ចោះ​ ។

លោក​ជំទាវ តែ សុ​វ​ណ្ណី អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង មាន​ប្រសាសន៍​ថា​ ៖ «​ឈរ​លើ​ទស្សនវិស័យ «​ខ្មែរ គាំទ្រ​ផលិតផល ខ្មែរ​» ជីប ម៉ុង មាន​មោទកភាព​ដែល​ផ្សារ​ទំនើប​សាង​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​នេះ ចូលរួម​លើក​ស្ទួយ​ផលិតផល​ធម្មជាតិ​ក្នុងស្រុក ដោយ​យើង​បញ្ជរ​ទិញ​ភោគផល​កសិកម្ម​ទាំងនោះ​ពី​ចំការ​របស់​បងប្អូន​កសិករ​ខ្មែរ​ផ្ទាល់ ​។ គោលបំណង​ចម្បង គឺ​ដើម្បី​ជា​ការ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​ជំរុញ​សក្តានុពល​នៃ​ផលិតផល​ធម្មជាតិ​នៅ​ក្នុងស្រុក ជា​ពិសេស ផ្តល់​ជា​ចរន្ត​ចំណូល​ថេរ​មួយ​ដល់​កសិករ​ទៅ​តាម​បណ្តា​ខេត្ត​។ ក្រុមហ៊ុន បាន​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ធានា​ថា​ផ្សារ​ទំនើប​ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ 100% នេះ​នឹង​ក្លាយជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​យើង អាច​មាន​មោទនភាព និង​ជឿជាក់​ថា ខ្មែរ​ក៏​អាច​ធ្វើ​វា​បាន​ដែរ​»​ ។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​ប្តេជ្ញា​បម្រើ​សហគមន៍​របស់​យើង ដោយ​ផ្តល់​នូវ​ទំនិញ និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់ ផ្តល់​ការងារ និង​ជំនាញ​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​។ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​ហាង​ចំនួន 13 ជាមួយនឹង​ហាង​ជា​ច្រើន​ទៀត​ដែល​គ្រោង​នឹង​បើក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

អតិថិជន​អាច​ស្វែងរក ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ហ្គ្រេ​ន​ភ្នំពេញ តាម​អា​ស័​យ​ដ្ឋា​ន​ខាងក្រោម​៖
ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

Google map: https://maps.app.goo.gl/gf4bJ6GZ2CTx7M2r9

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សូម​ចូល​ទៅ​កាន់​ទំព័រ​បណ្តាញ​សង្គម​ខាងក្រោម​ ៖
Facebook: https://www.facebook.com/ChipMongSupermarket
Tiktok: https://www.tiktok.com/@chipmongsupermarket​?​_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket ៕ អត្ថបទសហការ