
ឱកាសចំណេញដ៏អស្ចារ្យ ! នៅ បុរី ប៉េង ហួត ជាមួយគម្រោងថ្មី «ភូមិមរកត» ដើមឆ្នាំ ២០២៥ បានមកដល់ហើយ
រាជធានីភ្នំពេញ ៖ នៅក្នុងដើមឆ្នាំ ២០២៥ នេះ បុរី ប៉េង ហួត បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ ដោយបានបើកលក់…
រាជធានីភ្នំពេញ ៖ នៅក្នុងដើមឆ្នាំ ២០២៥ នេះ បុរី ប៉េង ហួត បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ ដោយបានបើកលក់…
រាជធានីភ្នំពេញ ៖ នៅក្នុងដើមឆ្នាំ ២០២៥ នេះ បុរី ប៉េង ហួត បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ ដោយបានបើកលក់ Pre-Sale គម្រោងថ្មីដ៏ធំមួយដែលមានឈ្មោះថា «ភូមិមរកត» ក្នុងតំបន់ផ្លូវ ៦០ ម៉ែត្រ នៅថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០២៥ នេះ ។
លោកស្រី គង់ មរកត អនុប្រធានផែ្នកលក់ បានប្រាប់ឱ្យដឹងថា ដោយសារតែមានភាពជោគជ័យខ្លាំងក្នុងចុងឆ្នាំ ២០២៤ លើការលក់ផ្ទះក្នុងគម្រោង អេកូ ប៉ូលី ១ និង អេកូ ប៉ូលី ២ ដែលមានវត្តមានផ្ទះម៉ូដថ្មីសន្លាងគ្រប់ប្រភេទ ធ្វើឱ្យអតិថិជនមានការគាំទ្រខ្លាំង ហើយក៏មានអតិថិជនជាច្រើនចង់បានផ្ទះម៉ូដថ្មីៗទាំងនោះក្នុងតំបន់ផ្លូវ ៦០ ម៉ែត្រ នេះផងដែរ ទើប បុរី ប៉េង ហួត សម្រេចបើកគម្រោងថ្មីនេះក្នុងដើមឆ្នាំ ២០២៥ នេះតែម្ដង ។
លោកស្រីបន្ថែមទៀតថា សម្រាប់អតិថិជនដែលមកទិញក្នុងថ្ងៃ Pre-Sale នេះនឹងចំណេញយ៉ាងច្រើនដូចជា ៖ អាចជ្រើសរើសទីតាំងមុនគេ អាចធ្វើការបន្ថែមទំហំដីទៅតាមតម្រូវការ អាចទិញបានក្នុងតម្លៃល្អ និងមានការផ្កល់ជូននូវប្រូម៉ូសិនដ៏ល្អបន្ថែមទៀត ។
លើសពីនោះលោកស្រីក៏បានបន្ថែមទៀតថា តំបន់ផ្លូវ ៦០ ម៉ែត្រនេះជាតំបន់មានសក្តានុពលខ្លាំង និងមានសន្ទុះអភិវឌ្ឍន៍ដ៏មម៉ាញឹកលើហេដ្ឋារចនាសម្ព័ន្តដូចជា ៖ ផ្លូវធំៗ ស្ពាន ប្រលានយន្តហោះអន្តរជាតិមរតកតេជោ ក្រុងតាខ្មៅ អាគារពាណិជ្ជកម្មតូចធំ ក៏ដូចជាគម្រោងលំនៅឋានអភិវឌ្ឍយ៉ាងលឿន ។
ដូចនេះសម្រាប់អតិថិជនដែលសម្រេចចិត្តទិញក្នុងថ្ងៃ Pre-Sale នេះពិតជាចំណេញដោយមិនអាចប្រកែកបាន ។ ដើម្បីកុំឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញមកចូលរួមកម្មវិធី Pre-Sale ភូមិមរកតនេះនៅថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០២៥ នេះចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅទីតាំងការិយាល័យលក់ផ្ទះភូមិមរកត ឱ្យបានច្រើនកុះករ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ ៖ 016/017 59 6789 ឬមកកាន់ទីតាំងកម្មវិធីតាមរយៈតំណនេះ ៖ https://maps.app.goo.gl/M6mgri637d1zFpnk9 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ