
សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស សម្ពោធជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នៅសណ្ឋាគា…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នៅសណ្ឋាគា…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នៅសណ្ឋាគា Fairfield by Marriot សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីសម្ពោធនេះមានការចូលរួមគាំទ្រយ៉ាងពេញទំហិង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ ។
ក្នុងឳកាសនៃពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោប្រូមស៍ក្រូវក្នុងទីផ្សានៃព្រះរាជាណាចក្រកម្ពុជានេះ បានប្រព្រឹត្តិទៅប្រកបដោយភាពស្និទ្ធស្នាល និងរីករាយពីសំណាក់គណៈអធិបតី និងភ្ញៀវចូលរួមទាំងអស់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Marc Thayre ដែលជាអនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំងដែលតំណាងនៅប្រទេសកម្ពុជា ដែលមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំំដែលមានជំនាញ និងបទពិសោធន៍ជិត ៥០០ឆ្នាំមកហើយក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះ មកកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាយើងជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់កម្រិតបទដ្ឋានអន្តរជាតិ ដែលមាតាបិតាជាច្រើនកំពុងស្វែងរក ។
ជាងនេះទៅទៀត ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការនាំយកនូវសាលាប្រូមស៍ក្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាសនៃការបណ្តុះបណ្តាលកុលបុត្រកុលធីតាយើងតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយនៃការរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ ។
តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាប្រូមស៍ក្រូវនេះ លោកទាំងពីរសង្ឃឹមថាសិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើននឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយកនូវចំណេះដឹងទាំងនេះមកអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគាត់រៀងៗខ្លួនឱ្យបានកាន់តែរីកចម្រើន ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និង អភិវឌ្ឍន៍ នៃកម្ពុជា ក៏បានលើកឡើងពីមោទនភាពនៃការទទួលបានសិទ្ធិក្នុងការដំណើរការនូវសាលាប្រូមស៍ក្រូវ ដែលជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងនៅប្រទេសចិន មកព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។ លោកបានប្រកាសស្វាគមន៍ និងគាំជាខ្លាំងដល់ដំណើរការនៃសាលាប្រូមស៍ក្រូវនៅកម្ពុជា ។ ក្នុងពិធីសម្ពោធនេះ លោកស្រី Philippa Barson នាយិការសាលាប្រូមស៍ក្រូវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាដែលនឹងត្រូវអនុវត្តនៅកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា សាលានឹងមានទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់សិស្សថ្នាក់ទី ១២ តែម្តង ដោយសាលាបានបំពាក់ទៅដោយបរិក្ខាយ៉ាងសម្បូរបែបដែលជាការចាំបាច់ គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ ។ ប្រូមស៍ក្រូវ ត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ដែលជាអាគាសិក្សាផ្ទាល់ខ្លួនរបស់ម្ចាស់សាលា ដែលបង្ករនូវភាពងាយស្រួលជាខ្លាំងដល់ការរៀបចំដើម្បីតម្រូវទៅតាមកម្មវិធីសិក្សា ។ ឆ្នាំសិក្សាថ្មីដំបូងរបស់សាលា នឹងចាប់ផ្តើមចូលរៀននៅខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ដោយចាប់ផ្តើមទទួលចុះឈ្មោះសិស្សក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការផ្តល់ជូនជាពិសេសដល់ក្រុមគ្រួសារដែលបានចុះឈ្មោះមុនគេផងដែរ ។
ក្នុងឱកាសនៃពិធីសម្ពោធនេះ លោក ឧញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំយកនូវគុណភាពនៃការសិក្សាលំដាប់ពិលោក មកបម្រើដល់កុលបុត្រកុលធីតាកម្ពុជាយើង ក្នុងនៃចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីជាសរសរទ្រូងដ៏រឹងមាំក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិយើង ។
នៅទីបញ្ចាប់ គណៈអធិបតីទាំងអស់បានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ឱ្យចូលរួមគាំទ្រដល់សាលាប្រូមស៍ក្រូវ ក្នុងការផ្តល់នូវសេវាអប់រំនៅកម្ពុជាឱ្យបានខ្លាំងខ្លាទាំងអស់គ្នា ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖ 012 718 555 ឬ 016 718 555 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ