ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គុណប្រយោជន៍​ទាំង​ ៥​ នៃ​សិក្សា​ភាសា​ចិន​ នៅសាលាភាសាលីដឺលែន

1 ខែ មុន

រាជធានីភ្នំពេញ ៖ ការ​សិក្សា​ភាសា​ចិន​បាន​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​មិន​ចេះ​ភាសា​ចិន រឺ​ភាសាបរទេស​ណាមួយ​ដែល​ជា​ភាសា​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ទេ​នោះ ពួក​គេ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​ការងារ ឬ​ឱកាស​អាជីវកម្ម​ផ្សេង​ៗ​ជាដើម​។ ដូច្នេះ​ខាងក្រោម​នេះ​គឺជា អត្ថប្រយោជន៍​ទាំង ៥​ចំណុច​សំខាន់​ៗ​នេះ​ការ​រៀន​ភាសា​ចិន​…

រាជធានីភ្នំពេញ ៖ ការ​សិក្សា​ភាសា​ចិន​បាន​ក្លាយជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ប្រសិនបើ​មនុស្ស​ម្នាក់​ៗ​មិន​ចេះ​ភាសា​ចិន រឺ​ភាសាបរទេស​ណាមួយ​ដែល​ជា​ភាសា​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ទេ​នោះ ពួក​គេ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​ការងារ ឬ​ឱកាស​អាជីវកម្ម​ផ្សេង​ៗ​ជាដើម​។ ដូច្នេះ​ខាងក្រោម​នេះ​គឺជា អត្ថប្រយោជន៍​ទាំង ៥​ចំណុច​សំខាន់​ៗ​នេះ​ការ​រៀន​ភាសា​ចិន​ ។

១. ភាសា​ដែល​មាន​អ្នក​និយាយ​ច្រើន​ជាងគេ​បំផុត​លើ​លោក (Mandarin language) ៖ ភាសា​ចិន ជា​ពិសេស​ភាសា​ចិន​កុក​ងឺ គឺជា​ភាសា​ដែល​មាន​អ្នក​និយាយ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​មាន​អ្នក​និយាយដើម​កំណើត​ជាង​មួយ​ពាន់​លាន​នាក់ ​។ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ជំនាញ​ភាសា​ចិន​បាន​បើកឱកាស​ជា​ច្រើន​សម្រាប់​និស្សិត​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា ជំនួញ ពាណិជ្ជកម្ម ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​ ។​ល​។

២. ការ​ពង្រឹង​វប្បធម៌ និង​ការ​យល់​ដឹង ៖ ការ​រៀន​ភាសា​ចិន​អាច​ជួយ​សម្រួល​ឱ្យ​សិស្ស​ចូលរួម​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ និង​ការ​អភិវឌ្ឍន៍​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល នៃ​ប្រទេស​ដ៏​ទំនើប​មួយ​នេះ បន្ថែម​ពី​នេះ​សិស្ស​ក៏​អាច​សិក្សា​អំពី​អក្សរសិល្ប៍ និង​ទស្សនវិជ្ជា រហូត​ដល់​សិល្បៈ និង​ម្ហូបអាហារ​ជាដើម ​។

៣.ឱកាស​ការងារ និង​គុណសម្បត្តិ​សេដ្ឋកិច្ច ៖ នៅ​ក្នុង​ទីផ្សារ​ការងារ​សកល​ឥឡូវនេះ កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ៗ​ដែល​តម្រូវ​អោយ​និយោជក​ឱ្យ​តម្លៃ​បេក្ខជន​ដែល​អាច​ទំនាក់ទំនង​ច្រើន​ភាសា​ជា​ជាង​អ្នក​ដែល​ចេះ​ត្រឹមតែ​មួយ​ភាសា​។ ដូច្នេះ​ហើយ​ទើប​ជំនាញ​ភាសា​ចិន​អាច​ផ្តល់​ឱ្យ​សិស្ស​នូវ​ការ​ប្រកួតប្រជែង​នៅ​ពេល​ដាក់​ពាក្យសុំ​ការងារ ឬ​កម្មសិក្សា ជា​ពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​ដូច​ជា បច្ចេកវិទ្យា ហិរញ្ញវត្ថុ ទេសចរណ៍ និង​ការ​អប់រំ​ជាដើម​ ។

៤.បង្កើន​បណ្ដាញ​ទំនាក់​ទំនងជា​សកល ៖ នៅ​ក្នុង​ពិភព​សកលភាវូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន បណ្តាញ​ទំនាក់ទំនង​កាន់តែ​មាន​សារៈសំខាន់​ ។ ជំនាញ​ភាសា​ចិន​មិន​ត្រឹមតែ​បង្កើន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើកឱកាស​ក្នុង​អាជីព​រកស៊ី​ផង​ដែរ​ ។ អាជីវកម្ម​ជោគជ័យ​ជា​ច្រើន​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ក៏​កំពុង​មាន​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ចិន​ផង​ដែរ​។ ដូច្នេះ​ការ​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាសា​ចិន​អាច​នាំ​យើង​ទៅ​រក​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​ទាំង​ក្នុង​វិស័យ​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ ​។

៥. ការ​រៀន​ភាសា​អាច​ជួយ​ដល់​សមត្ថភាព​ខួរក្បាល ៖ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​រៀន​ភាសា​ថ្មី​ៗ​អាច​បង្កើន​សមត្ថភាព​យល់​ដឹង​នៃ​ផ្នែក​ខួរក្បាល​របស់​យើង​អោយ​កាន់តែ​មាន​ភាព​រស់​រវើក ​។ ដំណើរការ​នៃ​ការ​ស្ទាត់ជំនាញ​អក្សរ​ចិន និង​សម្លេង​ជួយ​ជំរុញ​មុខងារ​ខួរក្បាល​ដែល​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​ចង​ចាំ ជំនាញ​ដោះស្រាយ​បញ្ហា និង​ភាព​រហ័សរហួន​ផ្លូវចិត្ត​ផង​ដែរ​ ។ លើស​ពី​នេះ ជំនាញ​ពីរ​ភាសា​ត្រូវ​បាន​ផ្តល់​នូវ​ឱកាស​និង​ជម្រើស​ផ្សេង​ៗ​ជា​ច្រើន ទាំង​ផ្នែក​កិច្ច​ការងារ និង​ទំនាក់ទំនង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ ​។

សរុប​មក ការ​សិក្សា​ភាសា​ចិន​ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ​ដែល​លើស​ពី​ការ​ចេះ​និយាយ​ភាសា​តែ​មួយ​មុខ ប៉ុន្តែ​បាន​បង្កើន​ការ​យល់​ដឹង​អំពី​វប្បធម៌ បង្កើន​សមត្ថភាព​យល់​ដឹង បើក​ជួយ​ជំរុញ​អាជីព និង​លើកកម្ពស់​ការ​លូតលាស់​ផ្ទាល់ខ្លួន​ផង​ដែរ​ ។

ដូច្នេះ​ប្រសិនបើ​លោក​អ្នក​កំពុង​តែ​ចាប់អារម្មណ៍​នូវ​ការ​រៀន​ភាសា​ចិន​បន្ថែម​ដើម្បី​បើកឱកាស​អោយ​ខ្លួនឯង​កាន់តែ​មាន​ភាព​រីក​ចំរើន​ទាំង​ជីវិត​ប្រចាំ​ថ្ងៃ និង​អាជីព​ការងារ​នោះ យើងខ្ញុំ​សូម​ណែនាំ​នូវ សាលាភាសាលីដឺលែន ដែល​មាន​បង្រៀន​ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស​គ្រប់​កម្រិត​ថ្នាក់​ ។ ដែល​ជា​សាលា​ផ្តល់​នូវ​ការ​បង្រៀន​តាម​បែប​ស្តង់ដារ​អន្តរជាតិ HSK និង TOEFL iBT ដែល​សិស្ស​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពីរ​ក្នុង​ពេល​តែ​មួយ​ដែល​មានការ​ទទួលស្គាល់​ជាង ១៦០​ប្រទេស ។ ដូចនេះ​បើ​បងប្អូន​ចាប់អារម្មណ៍​សួរព័ត៌មាន​លម្អិត​បន្ថែម​ទៀត សូម​ធ្វើការ​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​របស់​សាលា​ផ្ទាល់​ ៖ 092 311 168/ 070 310 168 ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>