ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

foodpanda និង Cambrew Beverages សហការ​គ្នា​ជំរុញ​កម្លាំង​អ្នក​ដឹក​ជញ្ជូន តាម​រយៈ​យុទ្ធនាការ “Cool Off” លើក​ទី​ ៣

10 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ៖ ក្នុង​កិច្ចសហការ​គ្នា​ដើម្បី​លើក​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​មិន​ចេះ​នឿយហត់​របស់​អ្នក​ដឹក​ជញ្ជូន foodpanda…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ៖ ក្នុង​កិច្ចសហការ​គ្នា​ដើម្បី​លើក​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​មិន​ចេះ​នឿយហត់​របស់​អ្នក​ដឹក​ជញ្ជូន foodpanda និង Cambrew Beverages បាន​រួបរួម​គ្នា​ជា​ថ្មី​ម្តងទៀត​សម្រាប់​យុទ្ធនាការ​ប្រចាំឆ្នាំ “Cool Off” លើក​ទី ​៣ ដោយ​បាន​ចែក​ជូន​ភេសជ្ជៈ​ដោយ​ឥត​គិតថ្លៃ​ដល់​គ្រប់​ដៃគូ​រដឹក​ជញ្ជូន​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ រួម​បញ្ចូល​ទាំង​បុគ្គលិក​សន្តិសុខ ដែល​ដូច​ជា​ដៃគូ​ដឹក​ជញ្ជូន​ដែរ ត្រូវ​ចំណាយ​ម៉ោង​យ៉ាង​យូរ​ក្រោម​កម្ដៅថ្ងៃ​ចាប់ពី​ថ្ងៃ 27 ដល់​ថ្ងៃ 31 ខែឧសភា ​។ ភេសជ្ជៈ​ដ៏​ត្រជាក់​ស្រស់ថ្លា​នេះ មាន​ដូច​ជា Sting Power, Angkor Puro, Pepsi និង 7Up ដែល​សុទ្ធតែ​ជា​មធ្យោបាយ​ដ៏​រហ័ស​ក្នុង​ការ​បញ្ចូល​ថាមពល​ឡើង​វិញ និង​បន្ធូរ​អារម្មណ៍​ឱ្យ​ត្រជាក់​ស្រួល​ ។

យុទ្ធនាការ “Cool Off” នេះ បញ្ជាក់​ឱ្យ​ឃើញច្បាស់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​គាំទ្រ​ដល់​សុខុមាលភាព​របស់​ដៃគូរ​របស់​ខ្លួន​។ ដោយ​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ផ្នែក​រាង​កាយ ដែល​ដៃគូ​ដឹក​ជញ្ជូន​ជួប​ប្រទះ​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រចាំ​ថ្ងៃ ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ផ្លាស់​ប្ដូរ ។ គំនិត​ផ្ដួចផ្ដើម​នេះ​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ជាក់ស្ដែង​នៅ​នឹង​កន្លែង ក្នុង​អំឡុង​ថ្ងៃ​ធ្វើការ​ដ៏​ក្ដៅ និង​មមាញឹក ​។

យុទ្ធនាការ​ឆ្នាំ​នេះ ត្រូវ​បាន​កសាង​ឡើង​លើ​ភាព​ជោគជ័យ​នៃ​ការ​អនុវត្ត​កាលពី​ឆ្នាំ​ ២០២៥ ដែល​ជា​ការ​ពង្រឹង​បន្ថែម​នូវ​ការ​ប្ដេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់ foodpanda ក្នុង​ការ​ជំរុញ​ឱ្យ​មាន​បរិយាកាស​ការងារ​ដ៏​ប្រកបដោយ​និរន្តរភាព និង​គាំទ្រ​ដល់​ដៃគូ​បស់​ខ្លួន ​។

លោក Pradhan Muthanna Ajjikuttira នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ (Senior Manager, Brand Marketing) បាន​មាន​ប្រសាសន៍​ថា​៖ «​ដៃគូ​ដឹក​ជញ្ជូន​របស់​យើង គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់ foodpanda ហើយ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​មក​នូវ​ភាព​រីករាយ​ដល់​អតិថិជន​របស់​យើង តាម​រយៈ​ម្ហូបអាហារ និង​គ្រឿងទេស​ផ្សេង​ៗ​ ។ យុទ្ធនាការ “Cool Off” ជាមួយ Cambrew Beverages គឺជា​មធ្យោបាយ​ផ្ទាល់​មួយ ក្នុង​ការ​បង្ហាញ​ពី​ការ​កោតសរសើរ​របស់​យើង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​។ នៅ foodpanda យើង​តែងតែ​ផ្ដោត​ការ​យកចិត្តទុកដាក់​ជា​និច្ច លើ​ការ​បង្កើត​គំនិត​ផ្ដួចផ្ដើម​ដ៏​មាន​អត្ថន័យ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​និរន្តរភាព ដែល​ផ្ដល់​តម្លៃ និង​ពង្រឹងសមត្ថភាព​ដល់​អ្នក​ដឹក​ជញ្ជូន​របស់​យើង​» ​។

សកម្មភាព​នេះ​ពី foodpanda ត្រូវ​បាន​អ្នក​ដឹក​ជញ្ជូន​កោតសរសើរ​យ៉ាង​ទូលំទូលាយ ដោយ​ក្នុង​នោះ​មាន​អ្នក​ដឹក​ជញ្ជូន​ម្នាក់​បានឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត ដែល​ក្រុមហ៊ុន​នឹកគិត​ដល់​អ្នក​ដឹក​ជញ្ជូន ដោយ​ផ្ដល់​ភេសជ្ជៈ​ដើម្បី​ជួយ​ឱ្យ​យើង​មាន​កម្លាំង​។ សម្រាប់​យុទ្ធនាការ​នេះ ពួក​គាត់​មិន​ត្រឹមតែ​ផ្ដល់​ជូន​អ្នក​ដឹក​ជញ្ជូន foodpanda ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ជូន​អ្នក​ដឹក​ជញ្ជូន​មក​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ផង​ដែរ​»​ ។

ខណៈ​ដែល​អ្នក​ដឹក​ជញ្ជូន​ម្នាក់​ទៀត​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ ដែល foodpanda ឧបត្ថម្ភ​ភេសជ្ជៈ​ទាំងអស់​ដល់​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​គ្នា ឱ្យ​មាន​កម្លាំង​សម្រាប់​ការ​ដឹក​ជញ្ជូន ​។ ខ្ញុំ​ចង់ឱ្យ foodpanda បន្ត​យុទ្ធនាការ​នេះ​រៀង​រាល់​ឆ្នាំ ដើម្បី​ឱ្យ​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​មាន​កម្លាំង មាន​ភេសជ្ជៈ​ដើម្បី​បន្ធូរ​អារម្មណ៍​ឱ្យ​ត្រជាក់​ស្រួល​ក្នុង​អាកាសធាតុ​ក្ដៅ កាត់​បន្ថយ​ភាព​នឿយហត់ និង​ផ្ដល់​កម្លាំង​ឱ្យ​ខ្ញុំ​បន្ត​ការ​ដឹក​ជញ្ជូន​» ​។

អំពី foodpanda
foodpanda គឺជា​វេទិកា​ដឹក​ជញ្ជូន​ឈានមុខ​គេ​នៅ​ទ្វីបអាស៊ី ដែល​ប្ដេជ្ញា​ចិត្ត​នាំ​មក​ជូន​អ្នក​ប្រើប្រាស់​នូវ​ម្ហូបអាហារ គ្រឿងទេស និង​ផលិតផល​ជា​ច្រើន​ទៀត ប្រកបដោយ​ភាព​រហ័ស និង​ងាយស្រួល​។ ដោយ​ប្រតិបត្តិការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ 2019 មក foodpanda នៅ​តែ​បន្ត​ច្នៃប្រឌិត​ថ្មី​ៗ តាម​រយៈ​បច្ចេកវិទ្យា និង​គំនិត​ផ្ដួចផ្ដើម​ផ្ដោត​លើ​សហគមន៍ ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​អ្នក​ដឹក​ជញ្ជូន អ្នកលក់ និង​អតិថិជន​របស់​ខ្លួន​។ foodpanda គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Delivery Hero ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ម្ហូបអាហារ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.foodpanda.com ​៕ អត្ថបទសហការ