ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវេសឡាញ នឹងពង្រីក ៤សាខា បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មី ជាមួយនឹងការផ្ដល់​ជូន​ពិសេសៗ

11 ម៉ោង មុន

រាជធានីភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បាននិងកំពុងបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាស្ថាប័នអប់រំ ឈានមុខគេមួយនៅកម្ពុជា ។ ដោយឡែក ក្នុងឆ្នាំ​សិក្សាថ្មី…

រាជធានីភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បាននិងកំពុងបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាស្ថាប័នអប់រំ ឈានមុខគេមួយនៅកម្ពុជា ។ ដោយឡែក ក្នុងឆ្នាំ​សិក្សាថ្មី ឆ្នាំ ២០២៦នេះ ក្រុមហ៊ុនវេសឡាញនឹងពង្រីកសាខារបស់ខ្លួនចំនួន ៤ បន្ថែមទៀត ដែលនឹង​លេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ ។

សម្រាប់ក្រុមហ៊ុនវេសឡាញ ការបន្ថែមសាខាចំនួន ៤នេះ នឹងពង្រីកវិសាលភាពនៃការអប់រំ ​ដែលមានស្តង់ដារ ទៅដល់បណ្ដាខេត្តឱ្យកាន់តែមានភាពទូលំទូលាយ ។ សាខាទាំង ៤ នោះ​ ស្ថិតនៅទីតាំងសំខាន់ៗដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងនៅក្នុងតំបន់ចោមចៅ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ ក្នុងឱកាសនៃការបើកសាខាថ្មី សាខានីមួយៗ ក៏នឹងមានការផ្ដល់ជូនពិសេសសម្រាប់​អ្នកអាណាព្យាបាល ក្នុងការចុះឈ្មោះបុត្រធីតាចូលរៀនផងដែរ ។

ការផ្ដល់ជូនពិសេសពីសាខាទាំង៤នោះគឺ សម្រាប់អ្នកអាណាព្យាបាលចុះឈ្មោះបុត្រធីតា​ចាប់ពីថ្ងៃជូនដំណឹងនេះ នឹងទទួលបាន៖
·      ១ វគ្គ សិក្សាបាន ២វគ្គ
·      ១ ឆមាស សិក្សាបាន ២ឆមាស
·      ១ឆ្នាំ សិក្សាបាន ២ឆ្នាំ

ព្រមជាមួយនឹងការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ជាមួយទឹកប្រាក់ ៣,០០០ដុល្លា​រ និងការការពារ​ការសិក្សា​រហូតទៅដល់ ៥ឆ្នាំបន្ថែមទៀត ។
យ៉ាងណាមិញ ចំពោះការផ្តល់ជូននេះ គឺសម្រាប់ការចុះឈ្មោះ ១០០នាក់ដំបូងតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ត្រូវបានទទួលស្គាល់ដោយ​ក្រសួងអប់រំ យុវជន និងកីឡា ។ បច្ចុប្បន្ន បណ្តាញសាលារៀននេះមានចំនួន ៣០សាខា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលមានសិស្សចំនួន ១៧០០០នាក់ និងបុគ្គលិកសរុបជាង ១,៥០០នាក់ គិតមកត្រឹមឆ្នាំ២០២៥ ។ នៅក្នុងឆ្នាំ២០២៦ នេះផងដែរ សាលារៀនវ៉េស្ទឡាញន៍នឹងអភិវឌ្ឍខ្លួន ក្លាយជាសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ ។

ក្រៅពីកម្មវិធីសិក្សាគោល សាលាបានបញ្ចូលនូវ​កម្មវិធីបណ្តុះបណ្តាលអន្តរជាតិដូចជា កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ មកពីសហរដ្ឋអាមេរិក កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ មកពីប្រទេសសិង្ហបុរី និងកម្មវិធីបណ្តុះបណ្តាលជំនាញកុំព្យូទ័រ បច្ចេកវិទ្យានិងឌីជីថល មកពីសហរដ្ឋអាមេរិក ព្រមទាំងមានការ ធ្វើតេស្តវាស់ស្ទង់​សមត្ថភាពសិស្ស​មុនចូលរៀន និងតាមដាន​​ការសិក្សា សិស្សជាប្រចាំ ។ មិនត្រឹមតែប៉ុណ្ណោះ  សាលារៀន ក៏នឹងបញ្ចូល នូវកម្មវិធីសហគ្រិនភាព សម្រាប់សិស្សវិទ្យាល័យ និងមានការ​ផ្លាស់ប្តូរបទពិសោធន៍សិក្សាតាមរយៈ ការចូលរួមទស្សនៈ កិច្ចសិក្សានិង បោះជំរុំនៅក្នុង និងក្រៅប្រទេស ព្រមទាំងសិស្សានុសិស្ស​នឹងមានឱកាសទទួលបានអាហារូបករណ៍ ពីសំណាក់​សាកលវិទ្យាល័យល្បីៗក្នុង និងក្រៅ ប្រទេស​ថែមទៀតផង ៕ អត្ថបទសហការ