ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផលប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ច​អន្ដរក្រសួង ​ក្នុងវិស័យ​កម្មន្ដសាល

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ ១០ ខែមករា ឆ្នាំ ​២០២៥ នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម…

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​ ១០ ខែមករា ឆ្នាំ ​២០២៥ នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្នុង​នាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កម្មន្ដសាល ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួងបរិស្ថាន និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ ​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​ចុះ​ធ្វើ​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កម្មន្តសាល​ក្នុង​ឆ្នាំ​ ២០២៤ និង​ពិភាក្សា​អំពី​ផែន​ការណ៍​ការងារ​សម្រាប់​ឆ្នាំ​ ២០២៥ ដែល​ជា​ការ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី ​១៨ នា​ថ្ងៃ​ទី ​២៩ ខែមីនា ឆ្នាំ​២០១៩ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី ​១៩ នា​ថ្ងៃ​ទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​។

នៅ​ក្នុង​ឆ្នាំ​ ២០២៤ ក្រុម​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កម្មន្តសាល បាន​ចុះ​ធ្វើ​អធិការកិច្ច​ផ្តោត​តែ​លើ​រោងចក្រ សហគ្រាស​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ ចំនួន ១១៨ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែតុលា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​។ នេះ​គឺជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​អនុវត្ត​យន្តការ​អធិការកិច្ច​ថ្មី​ដែល​ជា​កំណែទម្រង់​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​យន្តការ​ថ្មី​នេះ ក្រសួង​កា​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​អាណត្តិ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​រៀបចំ និង​ដឹកនាំ​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ចំនួន ៤ វិស័យ មក​ដល់​ពេល​នេះ រួម​មាន ១-​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កម្មន្តសាល ដែល​មាន​សមាសភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុ​វត្ត​ន៍​, ក្រសួងបរិស្ថាន​, ២-​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​សមាសភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួងទេសចរណ៍​, ក្រសួងសុខាភិបាល​, ក្រសួងបរិស្ថាន​, ៣-​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​កសិកម្ម ដែល​មាន​សមាសភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ក្រសួងបរិស្ថាន​, និង ៤-​ក្រុម​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​សំណង់ ដែល​មាន​សមាសភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ៕ អត្ថបទសហការ