ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើក​ស្ទួយ​វប្បធម៌​ម្ហូបអាហារ ! ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្តឧបត្ថម្ភ​ផ្តាច់មុខ​កម្មវិធី MasterChef Cambodia រដូវ​កាល​ទី ៤

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក MasterChef Cambodia រដូវ​កាល​ទី ៣ ខុស​ប្លែក​ពី​រដូវ​កាល​មុន​ៗ ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានី​ភ្នំពេញ​ ៖ ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក MasterChef Cambodia រដូវ​កាល​ទី ៣ ខុស​ប្លែក​ពី​រដូវ​កាល​មុន​ៗ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន CAMBODIA BEER និង​ទឹក​ពិសា​កម្ពុជា សម្រេច​ឧបត្ថម្ភ​ផ្តាច់មុខ​កម្មវិធី MasterChef Cambodia រដូវ​កាល​ទី ៤ ដើម្បី​រួម​គ្នា​លើក​ស្ទួយ​វប្បធម៌​ម្ហូបអាហារ​នៅ​កម្ពុជា​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើ​ឲ្យ​កម្មវិធី​នេះ មិន​ត្រឹមតែ​ជា​កម្មវិធី​កម្សាន្តចំណី​ទស្សនីយភាព​នោះ​ទេ តែ​ជា​ការ​ផ្សព្វផ្សាយ​ ពី​វិស័យ​ម្ហូបអាហារ ក៏​ដូច​ជា​វេទិកា​ស្វិតស្វាញ​ក្នុង​ផ្ទះបាយ​ដែល​សុក្រឹត​សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី បញ្ចេញ​សមត្ថភាព​ពិត ចេះ​ច្នៃប្រឌិត ជ័យ​លា​ភី​ដល់​ដៃ ​!

CAMBODIA BEER និងទឹក​ពិសា​កម្ពុជា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ស្វាគមន៍​ទំព័រ​ថ្មី ដោយ​ប្រកាស​បើក​រដូវ​កាល​ទី ៤ របស់​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​លំដាប់​ពិភពលោក MasterChef Cambodia កាលពី​ថ្ងៃ​ទី ០៩ ខែមករា ឆ្នាំ ២០២៥ កន្លង​ទៅ ដោយ​មាន​វត្តមាន​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួម​ទាំង​ដៃគូ​សហការ​នាំ​យក​កម្មវិធី​នេះ លោក Dave Ulmer នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Broadcasting Service ផង​ដែរ​ ។

តាម​សុន្ទរកថា ​របស់​អ្នកឧកញ៉ា លាង ម៉េ​ង ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​ឧបត្ថម្ភ​ផ្តាច់មុខ​ក្នុង​កម្មវិធី​នេះ គឺ​ដើម្បី​ជា​ការ​លើក​ស្ទួយ​ ដល់​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែល​ជា​វិស័យ​មួយ​ដើរតួ​សំខាន់​ក្នុង​ការ​ទាក់ទាញ​កំណើន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កម្ពុជា ក៏​ជា​គន្លឹះ​មួយ​ក្នុង​ការ​ជម្រុញ​វិស័យ​បដិសណ្ឋាកិច្ច និង​វិស័យ​ពាក់ព័ន្ធ​ផ្សេង ឱ្យ​រីក​ចម្រើន​ព្រម​គ្នា ​។

សម្រាប់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​ទទួល​បាន​ជ័យ​លា​ភី នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ចំនួន ២០០ លាន​រៀល ជា​ពិសេស​ឱកាស​ក្លាយជា​ចុងភៅ​ប្រចាំ​សណ្ឋាគារ​លំដាប់​ស្តង់ដារ​អា​មេ​រិ​ក HYATT REGENCY PHNOM PENH​ ។ អ្នកឧកញ៉ា ក៏​បាន​បន្ថែម​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ជ័យ​លា​ភី​រង​ទី ១ ទទួល​បាន​ម៉ូតូ Vespa មួយ​គ្រឿង និងជ័យ​លា​ភី​រង​ទី ២ ទទួល​បាន​ទូរស័ព្ទ Samsung Galaxy Z Fold 6 មួយ​គ្រឿង ​។

CAMBODIA PREMIUM កាន់តែ​ប្រណីត កាន់តែ​ស្និទ្ធស្នាល ​!
ទឹក​ពិសា​កម្ពុជា បន្សុទ្ធ​គ្រប់​តំណក់​ជាមួយ​បច្ចេកវិទ្យា SMART TRIPLE FILTER! ៕ អត្ថបទសហការ