រាជធានីភ្នំពេញ ៖ ក្មេងជំទង់មួយចំនួននិយាយថា ខ្ញុំមិនដឹងថា ខ្ញុំចង់ធ្វើអ្វីសម្រាប់ជីវិតរបស់ខ្ញុំទេ ហើយពិតណាស់ វាជាអ្វីដែលឪពុកម្តាយភាគច្រើនកើតក្តីព្រួយបារម្ភ នៅពេលឮពាក្យនេះចេញពីមាត់កូនៗរបស់ពួកគេ ។ គោលបំណងក្នុងជីវិត អាចត្រូវបានគេគិតថា ជាគោលដៅជំរុញលើកទឹកចិត្តជីវិត ជាហេតុផលដែលធ្វើមនុស្សប្រញាប់ក្រោកពីដំណេកនៅពេលព្រឹក ។ វាអាចត្រូវបានភ្ជាប់ទៅនឹងអាជីព ទំនួលខុសត្រូវ មិត្តភក្តិ ឬក្រុមគ្រួសារ ជំនឿខាងវិញ្ញាណ និងសាសនា ឬទាំងអស់ខាងលើ ។ ក្មេងជំទង់ជារឿយៗមានអារម្មណ៍ថា មានសម្ពាធក្នុងការកំណត់គោលដៅ និងជ្រើសរើសជំហានបន្ទាប់ក្នុងការអប់រំ ឬអាជីពរបស់ពួកគេ ។ លើសពីនេះទៀត ក្មេងជំទង់ប្រឈមមុខនឹងការផ្លាស់ប្តូរទីផ្សារការងារ ការកើនឡើងការរំពឹងទុកនៃការសិក្សា និងសម្ពាធកាន់តែខ្លាំងឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ក្នុងនាមជាឪពុកម្តាយ អ្នកត្រូវគាំទ្រ និងណែនាំក្មេងជំទង់របស់អ្នកជានិច្ច ៖
១. ជួយក្មេងជំទង់ឱ្យយល់ថា តើពួកគេមានសារៈសំខាន់ប៉ុនណា ៖ កូនរបស់អ្នកត្រូវយល់ថាតើអ្នកដទៃយកចិត្តទុកដាក់ចំពោះពួកគេប៉ុនណា និងរបៀបដែលពួកគេអាចជះឥទ្ធិពលដល់ពិភពលោកឱ្យកាន់តែប្រសើរឡើង ។ ជាមួយនឹងទំនុកចិត្តដែលកើតចេញពីការដឹងថា ពួកគេសំខាន់ កូនរបស់អ្នកអាចចាប់ផ្តើមស្រមៃពីគោលបំណងរបស់ពួកគេក្នុងជីវិត ។
២. មនុស្សមិនស្មើគ្នាទេ ៖ ក្មេងជំទង់របស់អ្នកក៏នឹងមិនជោគជ័យគ្រប់យ៉ាងដែរ ។ ទោះយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗអាចបង្កើតសញ្ញាសម្គាល់ និងលក្ខណៈពិសេសរៀងៗខ្លួន ។ អ្នកក៏អាចជួយក្មេងជំទង់របស់អ្នកស្វែងរកឱ្យឃើញផ្នែកដែលពួកគេពូកែ និងលេចធ្លោរជាងគេ ហើយជំរុញឱ្យពួកគេយកចិត្តទុកដាក់លើ និងឆ្លុះបញ្ចាំងផ្នែកដែលពួកគេពូកែ និងចូលចិត្តធ្វើ ។ ស្វែងរកអ្វីដែលជំរុញឱ្យពួកគេបន្តការសិក្សា នោះក្មេងជំទង់របស់អ្នកក៏អាចចាប់ផ្តើមស្វែងរកគោលបំណងរបស់ពួកគេផងដែ រ។ បើពួកគេចូលចិត្តការគូរ សរសេរកំណាព្យ ឬធ្វើម្ហូប សូមលើកទឹកចិត្តកូនឱ្យបន្តប្រឹងប្រែងតទៀត ។ ភាពប៉ិនប្រសប់ និងការចាប់អារម្មណ៍អាចក្លាយជាជំហានបន្ទាប់ក្នុងការអប់រំ ឬអាជីព ហើយនាំទៅរកជីវិតដែលមានគោលបំណងត្រឹមត្រូវសម្រាប់ពួកគេ ។
៣. ជជែកគ្នាញឹកញាប់ជាមួយកូន ៖ ជៀសវាងសំណួរក្តៅពេកដូចជា តើកូនចង់ធ្វើអ្វីជាមួយជីវិតរបស់កូន ? ជំនួសមកវិញ ចាប់ផ្តើមការសន្ទនាជាមួយនឹងសំណួរតូចៗ ដែលមិនគួរឱ្យភ័យខ្លាចដូចជា តើកូនធ្លាប់ជួយអ្នកដទៃទេ ? ពេលណា ? ឬ តើកូនគិតថា គុណភាពល្អបំផុតរបស់កូនគឺជាអ្វី ? នេះអាចជួយក្មេងជំទង់ចាប់ផ្តើមគិតអំពីគោលបំណងរបស់ពួកគេ ។
៤. ធ្វើគំរូល្អលើគោលបំណង សេចក្តីអំណរ និងភាពគ្រប់គ្រាន់ ៖ អនុញ្ញាតឱ្យកូនរបស់អ្នកមើលឃើញថា អ្នកជាមនុស្សពេញវ័យដែលរស់នៅក្នុងជីវិតពោរពេញដោយភាពគ្រប់គ្រាន់ គោលបំណង និងភាពរីករាយ ។ ប្រាប់ពួកគេថា តើពេលណាអ្នកចង់បង្កើតគ្រួសារ បង្កើតដោយរបៀបណា ? តើអ្នកដឹងថា អ្នកចង់ក្លាយជាគ្រូបង្រៀន ឬគ្រូពេទ្យនៅពេលណា ? ចូរពន្យល់ពីបទពិសោធន៍ដ៏មានអត្ថន័យពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
៥. ផ្តល់ឱកាសសម្រាប់ការរុករក ៖ លើកទឹកចិត្តក្មេងជំទង់ឱ្យដើរចេញពីតំបន់សុខស្រួល ហើយស្វែងយល់ពីពិភពលោកជុំវិញពួកគេ ។ អនុញ្ញាតឱ្យពួកគេចូលរួមសកម្មភាពក្រោយម៉ោងសិក្សា ដាក់ពាក្យសុំការងារក្រៅម៉ោង ។ ប្រហែលជាពួកគេនឹងចង់ចុះឈ្មោះសម្រាប់ការបោះជំរុំ ការរៃអង្គាសប្រាក់ដើម្បីជ័យនរណាម្នាក់ ឬដាក់ពាក្យប្រឡងកម្មវិធីសិក្សានៅបរទេសជាដើម ។
៦. លើកទឹកចិត្តការងារស្ម័គ្រចិត្ត ៖ លើកទឹកចិត្តក្មេងជំទង់ឱ្យធ្វើអ្វីមួយដែលមានន័យសម្រាប់ពួកគេ ។ ពួកគេក៏នឹងទទួលបានការដឹងគុណពីអ្នកដទៃដែរ ហើយនោះគឺជាការជំរុញទឹកចិត្តដ៏មានឥទ្ធិពលក្នុងការបន្តធ្វើរឿងត្រឹមត្រូវ ។
៦. អត់ធ្មត់ ៖ ការស្វែងរកគោលបំណងក្នុងជីវិត មិនមែនជាការងារងាយស្រួល មួយរំពេចអាចសម្រេចបាននោះទេ ។ វាជាដំណើរការមួយ ដូច្នេះចូរអនុញ្ញាតឱ្យក្មេងជំទង់ដើរតាមល្បឿនរបស់ពួកគេ ។ សូមអត់ធ្មត់ ប្រសិនបើពួកគេមានអារម្មណ៍ថាជាប់គាំង ។ រំលឹកពួកគេថា ជីវិតគឺជាដំណើរការនៃការផ្លាស់ប្តូរជាបន្ត ។ យើងត្រូវអនុញ្ញាតឱ្យពេលវេលារង់ចាំសម្រាប់ការឆ្លុះបញ្ចាំង និងការផ្លាស់ប្តូរ ៕ ប្រភព ៖ parentandteen
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច ចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ ភាសាចិនទូទៅ និងភាសាអង់គ្លេសទូទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ