ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Grab និង Nham24 រួម​បញ្ចូល​គ្នា​ នៅ​ចំ​ពេល​ទីផ្សារ​ដឹក​ជញ្ជូន ​ម្ហូបអាហារ និង​គ្រឿងទេស ​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន យ៉ាង​ឆាប់រហ័ស

3 ថ្ងៃ មុន

●​ ​បទ​ពិសោធន៍ និង​ចំណេះដឹង​ក្នុងស្រុក​របស់ Nham 24 រួម​បញ្ចូល​ជាមួយនឹង​សមត្ថភាព​បច្ចេកវិទ្យា AI របស់ Grab រំពឹង​ថា​នឹង​ជំរុញ​នវានុវត្តន៍…

●​ ​បទ​ពិសោធន៍ និង​ចំណេះដឹង​ក្នុងស្រុក​របស់ Nham 24 រួម​បញ្ចូល​ជាមួយនឹង​សមត្ថភាព​បច្ចេកវិទ្យា AI របស់ Grab រំពឹង​ថា​នឹង​ជំរុញ​នវានុវត្តន៍ និង​កំណើនសេដ្ឋកិច្ច​ឌី​ជី​ថ​ល របស់​ប្រទេស​កម្ពុជា ​។
●​ ​ការ​រូ​ម​បញ្ចូល​គ្នា​នៃ​អាជីវកម្ម​នេះ ​ទទួល​បានការ​អនុញ្ញាត​ពី​គណៈកម្មការ​ប្រកួតប្រជែង​កម្ពុជា​ ។
●​ ​កម្មវិធី Grab និង Nham24 apps នឹង​បន្ត​ដំណើរការ​ដោយ​ឯករាជ្យ​ ដាច់​ដោយឡែក​ពី​គ្នា​ ជា​ធម្មតា នា​ពេល​ខាង​មុខ​ ។

រាជធានី​ភ្នំពេញ ថ្ងែ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤៖ នៅ​ថ្ងៃនេះ Nham24 និង Grab Cambodia បាន​ប្រកាស​ពី ភាព​ជោគជ័យ​ លើ​កិច្ចព្រមព្រៀង​ នៃ​ការ​រូ​ម​បញ្ចូល​គ្នា​នូវ​ប្រតិបត្តិការ​អាជីវកម្ម​ជាមួយ Nham24 នៅ​ក្នុង​ប្រទេស កម្ពុជា​បន្ទាប់​ពី ទទួល​បានការ​អនុញ្ញាត​ ពី​គណៈកម្មការ​ប្រកួតប្រជែង​កម្ពុជា ​។

Nham24 គឺជា​ម៉ាក​យីហោ​ដែល​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា និង​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ចាប់តាំងពី​ការ ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៦ មក ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុនបច្ចេកវិទ្យា​មួយ ​ដ៏​ជោគជ័យ​បំផុត​មួយ របស់​កម្ពុជា ​។ កិច្ចព្រមព្រៀង​នេះ​បាន​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​វិជ្ជាជីវៈ ដ៏​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស​ជាមួយ​និង សមត្ថភាព​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់ Grab ជា​ពិសេស​បច្ចេកវិទ្យា​បញ្ញា​សប្ប​និម្មិត (AI) ក្នុង​គោលបំណង ជំរុញ​នវានុវត្តន៍​កាន់តែ​ច្រើន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ ដល់​អ្នក​ប្រើប្រាស់​ក្នុងស្រុក និង​ជួយ សម្រួល​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​សហគ្រិន ​។

លោក ចាន់ បូ​រី​ម៉ា នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក Nham24 មាន​ប្រសាសន៍​ថា៖ «​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ មួយ​ សម្រាប់​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង ​ក្នុងស្រុក​ដូច​ជា Nham24 ហើយ​ខ្ញុំ​រីករាយ ​ដែល​យើង​បាន​រក​ឃើញ​ដៃគូ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា ក្នុង​ការ​ផ្តល់​ដំណោះស្រាយ ​ដែល​ធ្វើ​អោយ​ជីវិត​រស់នៅ ​ក្នុង​សហគមន៍​នីមួយ​ៗ ឱ្យ​កាន់តែ ប្រសើ​ឡើង ​។ យើង​តែងតែ​ជឿ​ថា​ភាព​ជោគជ័យ​របស់​យើង គឺ​កើត​ចេញពី​ការ​បម្រើ​តម្រូវការ​របស់​ប្រជា ជន​កម្ពុជា​តាម​រយៈ​នវានុវត្តន៍ និង​សេវាកម្ម​ដ៏​ល្អ ហើយ​ការ​រួម​បញ្ចូល​គ្នា​នេះ​ នឹង​ផ្តល់​ឱ្យ​យើង​នូវ​សមត្ថភាព​ក្នុង ការ​ទាញ​យក ចំណុចខ្លាំង​របស់ Grab នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា សមត្ថភាព​ស្រាវជ្រាវ និង​អភិវឌ្ឍ (R&D) ដ៍​ជ្រាលជ្រៅ​ដើម្បី​ឈាន ទៅ​កាន់​កម្រិត​ខ្ពស់​ថ្មី​មួយ​កម្រិត​ទៀត ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ Nham24 ដៃគូ​ដឹក​ជញ្ជូន និង​ដៃគូ​អាជីវករ ព្រមទាំង​អ្នក​ប្រើប្រាស់​ដ៏​ស្មោះស្ម័គ្រ​របស់​យើង​ទាំងអស់ សម្រាប់​ការ​គាំទ្រ​អស់​ជា ច្រើន​ឆ្នាំ​កន្លង​មក ​។ ការ​រូ​ម​ដៃ​គ្នា ជាមួយ Grab យើង​នឹង​ខំប្រឹង​នាំ​មក​ជូន​នូវ​បទ​ពិសោធន៍​ល្អ​ៗ និង​កាន់តែ​ប្រសើរ ជាង​មុន​សម្រាប់​លោក​អ្នក​បន្ថែម​ទៀត​» ។​

«Grab ពិតជា​មាន​សេចក្តី​រំភើប​ក្នុង​ការ​បន្ដាក់ទុន​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ចង់​ដើរតួ​នាទី សំខាន់ ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​កម្ពុជា​។ ភាព​ជា​ដៃគូ នេះ​បង្កើត​ឡើង​ដោយ​ឈរ​លើ​គុណ​តម្លៃ​រួម​។ យើង​មានការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមិទ្ធិ​ផល ដែល Nham24 សម្រេច​បាន​ហើយ​យើង​ប្តេជ្ញារ​ថែរក្សា និង​កសាង​បន្ថែម​លើ​ស្តង់ដារ​គុណភាព​ខ្ពស់​របស់​ពួក​គេ​។ ចំណុច ខ្លាំង​របស់ Grab ដែល​ជា​កម្មវិធី superapp មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មាន​សមត្ថភាព​ក្នុង​ការ វិនិយោគ​លើ បច្ចេកវិទ្យា និង​នវានុវត្តន៍ គ្រប់​កម្រិត​។ ពួក​យើង​មាន​បំណង​ប្រើប្រាស់​សមត្ថភាព​ទាំងនោះ ដើម្បី​នាំ មក​នូវ​តម្លៃ សមរម្យ និង​ភាព​ងាយស្រួល​កាន់តែ​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អ្នកបើកបរ និង​កំណើន​អាជីវកម្ម កាន់តែ​ច្រើន» ​។​ នេះ​ជា ប្រសាសន៍​របស់ លោក កង សុ​វ​ណ្ណា​រ៉ូ​ត (Mike) នាយក​គ្រប់គ្រង Grab ប្រចាំ​ប្រទេស កម្ពុជា ​។

បង្កើន​បទ​ពិសោធន៍​ប្រចាំ​ថ្ងៃ តាម​រយៈ​បច្ចេកវិទ្យា

ការ​រួម​បញ្ចូល​គ្នា​នៃ​ធុរៈកិច្ច​នេះ គឺ​មាន​គោលបំណង​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន រយៈពេល​វែង​ប្រកបដោយ​ចីរភាព សម្រាប់​ប្រភេទ​សេវាកម្ម​ដូច​ជា ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ ការ​ដឹក​ជញ្ជូន​គ្រឿងទេស និង​សេវាកម្ម​កក់​រថយន្ត ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​សហគ្រិន ​ក្នុង​ប្រតិបត្តិការ របស់​ពួក​គេ​ប្រ ចាំ​ថ្ងៃ​ ។

ដៃគូ​អាជីវករ​គ្រប់​កម្រិត​ ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍ ​ពី​ការ​វិនិយោគ​របស់ Grab ក្នុង​មុខងារ​ជា​ច្រើន រួម​ទាំង កម្មវិធី Merchant Portal សម្រាប់​ដៃគូ​អាជីវករ​ដើម្បី​គ្រប់គ្រង​ការ​លក់​ប្រចាំ​ថ្ងៃ មុខងារ​ផ្សាយ ពាណិជ្ជកម្ម និង​ដំណោះស្រាយ​ផ្សេង​ៗ​ទៀត ដែល​ដំណើរការ​ដោយ​បញ្ញា​សប្ប​និម្មិត (AI) ដែល​អាច​ជួយ​ពួក​គេ​ឱ្យ ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព ផ្សព្វផ្សាយ​ទៅ​ ដល់​អតិថិជន​ថ្មី​ៗ និង​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ បន្ថែម ទៀត​មិន​ថា​តាម​អន​ឡាញ ឬ នៅ​ហាង​ផ្ទាល់​ ។

«​នៅ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (F&B) គឺ​តែងតែ​មានការ​វិវត្តន៍ ហើយ​ឥរិយា​បទ​របស់​អ្នក​ប្រើប្រាស់ ក៏​តែង​ផ្លាស់​ប្តូរ​ជា​និច្ច​ ។ ដូច្នេះ​យើង​ត្រូវការ​ឧបករណ៍ និង​ទិន្នន័យ ដែល​ប្រសើរ​ជាង​មុន​ដើម្បី​ប្រាកដ​ថា​យើង​អាច​ដើរ ទាន់​និន្នាការ​អ្នក​ប្រើប្រាស់ និង​ចាប់​យក​ឱកាស​រីក​ចម្រើន​ ។ ក្នុង​នាម​ជា​ដៃគូ​អាជីវករ​របស់ Nham24 អស់​រយៈ ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ខ្ញុំ​គិត​ថា​ការ​អភិវឌ្ឍ​នេះ​នឹង​បង្កើត​ជា​ផល​ល្អ​ សម្រាប់​អាជីវកម្ម​របស់ខ្ញុំ និង​ឧស្សាហកម្ម ម្ហូបអាហារ និង​ភេសជ្ជៈ​ ។ យើង​អាច​ទទួល​បាន​ចំនួន​អតិថិជន​ច្រើន​ជាង​មុន និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ផង ដែរ ​។ ខ្ញុំ​រីករាយ​ចូលរួម​ក្នុង​ភាព​ជា​ដៃគូ​នេះ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ចំពោះ​ការ​សហការ​គ្នា​របស់ Grab និង Nham24 ដែល​នឹង​ជួយ​អាជីវកម្ម​ជា​ច្រើន​ដូច​ជា​ពួក​យើង រីក​ចម្រើន​ទៅ​មុខ​កាន់តែ​ប្រសើរ​»៖ នេះ​ជា​ប្រសាសន៍ របស់ ឧកញ៉ា ឃ​ន ឈុ​ន​ដា​រ៉ា ប្រឹក្សា​ភិ​បាល បវរ គ្រុប គ្រប់គ្រង​ម៉ាក​យីហោ​ល្បី​ៗ​ដូច​ជា​៖ KOI Thé, TUBE Coffee, KYŌ Omakase, and GĒGĒ HotPot​។ ។

ការ​ប្រមូលផ្តុំ​កាន់តែ​ច្រើន​នៃ​ការ​កុម្ម៉ង់​ទិញ ដែល​កើតឡើង​តាម​រយៈ​រួម​បញ្ចូល​គ្នា​រវាង Grab និង Nham24 នឹង​ផ្តល់​អត្ថប្រយោជន៍​ ដល់​ដៃគូ​បើកបរ និង​ដៃគូ​ដឹក​ជញ្ជូន ជាមួយនឹង​ឱកាស​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​ ។ អត្ថប្រយោជន៍​នេះ​រួម​បញ្ចូល​ទាំង​ឱកាស​ ដើម្បី​ទទួល​បានការ​ងារ នៅ​ទូ​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ នៃ​ការ​ដឹក​ជញ្ជូន និង​សេវា កម្ម​កក់​រថយន្ត​ធ្វើ​ដំណើរ​ផង​ដែរ​ ។ Grab នឹង​ខិតខំ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផែនទី និង​សមត្ថភាព​វិទ្យា សាស្ត្រ​ទិន្នន័យ​របស់​ខ្លួន ដើម្បី​ជួយ​ដៃគូ​បើកបរ និង​ដៃគូ​ដឹក​ជញ្ជូន​ ឱ្យ​កាន់តែ​មាន​ផលិតភាព និង​បង្កើន​ប្រាក់ ចំណូល​របស់ ពួក​គេ ​។ ទន្ទឹម​គ្នា​នេះ​ដែរ ការ​រៀបចំ​ឱ្យ​ល្អ​ប្រសើរ​នៃ​ការ​ដឹក​ជ​ញ្ចូ​ន ​សម្រាប់​ការ​កុម្ម៉ង់​ច្រើន នឹង​អនុញ្ញាត ឱ្យ​ដៃគូ​ដឹក ជញ្ជូន​អាច​ទទួលយក​ការ​កុម្ម៉ង់​ជា​ច្រើន នៅ​ក្នុង​ពេល​តែ​មួយ ដែល​នឹង​ប្រែ​ក្លាយទៅជា​ដំណោះស្រាយ ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន ​។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់ Grab ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ឥត​ឈប់​ឈរ​ នូវ​បច្ចេកវិទ្យា​របស់​ខ្លួន ការ​ទទួល​បាន ការ​ផ្គត់ផ្គង់​រួម​គ្នា​របស់​ដៃគូ​អាជីវករ និង​ដៃគូ​បើកបរ គឺ​បង្ហាញ​ពី​ជម្រើស​ដ៏​ច្រើន​តាម​កម្រិត​ថវិកា ​សម្រាប់​អតិថិជន នៅ​ពេល​និយាយ​អំពី​ផ្នែក​ដឹក​ជញ្ជូន​ម្ហូបអាហារ និង​បទ​ពិសោធន៍ ​សម្រាប់​អតិថិជន​កាន់តែ​ប្រសើរ ​តាម​រយៈ​ការ​បែង ចែក​លឿន​ជាង​មុន និង​ការ​បំពេញការងារ​ ដែល​អាច​ទុក​ចិត្តបាន​កាន់តែ​ប្រសើរ​ ។

Grab និង Nham24 ធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ដោយ​រលូន

កម្មវិធី Grab app និង Nham24 app នឹង​បន្ត​ដំណើរការ​ដោយ​ឯករាជ្យ​ ដាច់​ដោយឡែក​ពី​គ្នា​ជា​ធម្មតា​នា​ពេល ខាង​មុខ​ ។ អ្នក​ប្រើប្រាស់​អាច​បន្ត​ធ្វើការ​កុម្ម៉ង់​ តាម​រយៈ​កម្មវិធី​ទាំង​ពីរ​នេះ ​បានជា​ធម្មតា ​។ ដៃគូ​អាជីវករ និង​ដៃគូ​ដឹក ជញ្ជូន Grab និង Nham24 ក៏​នៅ​តែ​អាច​បន្ត​ទទួល​ការ​កុម្ម៉ង់ និង​បំពេញការងារ​ជា​ធម្មតា​តាម​រយៈ កម្មវិធី​នីមួយ​ៗ​ផង​ដែរ​ ។

Grab កំពុង​បង្កើត​នូវ​ប្រព័ន្ធ​ សម្រាប់​ការ​ចុះ​ឈ្មោះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ ដោយ​រលូន និង​ងាយស្រួល ដែល​មាន​ក្រុម​ជំនួយ​រួច​ជា​ស្រេច​ ដើម្បី​ជួយ​គាំទ្រ​ប្រសិនបើ​ចាំបាច់ សម្រាប់​ដៃគូ​អាជីវករ និង​ដៃគូ​ដឹក​ជញ្ជូន Nham24 ដែល​មាន​បំណង​ចង់​ចុះ​ឈ្មោះ​ជាមួយ Grab​ ។ Grab នឹង​ផ្តល់​អត្រា​កម្រៃជើងសារ​ដូច​គ្នា នឹង​កម្រិត​កម្រៃជើងសារ​បច្ចុប្បន្ន របស់​ពួក​គេ​ដែល​មាន​ជាមួយ Nham24 សម្រាប់​ដៃគូ​អាជីវករ Nham24 ដែល ទើបនឹង​ចុះ​ឈ្មោះ​ថ្មី​ជាមួយ Grab​ ។ ដៃគូ​អាជីវករ​នឹង​ទទួល​បាន​នូវ​ម​អត្រា​កំរៃជើងសា ​ដែល​មាន​កម្រិត​ទាប របស់ Grab សម្រាប់​ដៃគូ​អាជីវករ Nham24 ទាំងឡាយ​ណា​ដែល​បច្ចុប្បន្ន​មាន​អត្រា​ កម្រៃជើងសារ​ខ្ពស់ ជាង​អត្រា ស្តង់ដារ​របស់ Grab​ ។ Grab ក៏​គ្រោង​នឹង​ផ្តល់​ជូន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដោយ​ឥត​គិតថ្លៃ និង​សេវាកម្ម​ផ្សេង ទៀត​ដល់​ដៃគូ​អាជីវករ​ ដែល​ទើប​ចុះ​ឈ្មោះ​ថ្មី ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក គេ​នៅ​លើ​វេទិការ Grab ។

Grab នឹង​ទទួលស្គាល់​លទ្ធផល​ការងារ ព្រមទាំង​ផ្គូរផ្គង​ចំណាត់ថ្នាក់​ របស់​ពួក​គេ​តាម​កម្រិតស្តង់ដារ Grab សម្រាប់​ដៃគូ​ដឹក​ជញ្ជូន Nham24 ដែល​ទើបតែ​ចុះ​ឈ្មោះ​ថ្មី​ ជាមួយ Grab​ ។ Grab ក៏​នឹង​ឧបត្ថម្ភ​នូវ​សម្ភារៈ និង ធានា​រ៉ាប់រង​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ។ ដើម្បី​ធានា​ថា​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ​ពី​ប្រព័ន្ធ​អេកូឡូស៊ី​របស់ Grab (Grab ecosystem) ដៃគូ​ដឹក​ជញ្ជូន Nham24 នឹង​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​ប្រើប្រាស់ GrabAcademy ដើម្បី​ទទួល​បាន​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បន្ថែម (upskilling) ផ្សេង​ៗ​ ។

Grab និង Nham24 នឹង​ទំនាក់ទំនង ក៏​ដូច​ជា​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ ទាក់ទង​នឹង​ម្ម​វិធី​ផ្លាស់​ប្តូ​នេះ ដល់​ដៃគូ​អាជីវករ និង​ដៃគូ​ដឹក​ជញ្ជូន​នៅ​ពេល​រៀបចំ​រួចរាល់ ​៕ អត្ថបទសហការ