ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA នាំ​មក​ជូន​ការ​សម្តែង​ពិសេស​ចាប៉ីដង​វែង ដើម្បី​គាំទ្រ ផ្សព្វផ្សាយ និង​លើកកម្ពស់​វប្បធម៌​ខ្មែរ (វីដេអូ)

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ ABA បាន​នាំ​មក​ជូន​នូវ​ការ​សម្តែង​ពិសេស ចាប៉ី​ដង​វែង ក្នុង​ឱកាស អបអរសាទរ​ខួប​ ៨ ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ធនាគារ ABA បាន​នាំ​មក​ជូន​នូវ​ការ​សម្តែង​ពិសេស ចាប៉ី​ដង​វែង ក្នុង​ឱកាស អបអរសាទរ​ខួប​ ៨ ​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ ៣០ វិច្ឆិកា​កន្លង​ទៅ​នេះ​ ។

ក្នុង​ការ​សម្តែង​ពិសេស​នេះ យើង​សង្កេត​ឃើញ​ថា ពិតជា​រឿង​ដ៏​កម្រ​ណាស់​ដែល CEO របស់ ធនាគារ ABA ជា​ជនបរទេស ប៉ុន្តែ​ចេះ​ដេញចាប៉ី​ដង​វែង​ខ្មែរ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​កោតសរសើរ​ ។ លោក Askhat ដែល​ជា CEO របស់​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា ​៖ លោក​ស្រឡាញ់​សិល្បៈ​ខ្មែរ​គ្រប់ទម្រង់ ជា​ពិសេស ចាប៉ី​ដង​វែង លោក​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បា​សម្តែង​ចាប៉ី​ខ្មែរ ក្នុង​ឱកាសអបអរសាទរ​ខួប​ ៨​ ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​ ។

លោក​បានឱ្យ​ដឹង​ថា ខ្ញុំ​ចូល​ចិត្ត​ចាប៉ី​ខ្មែរ ពីព្រោះ​វា​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង តន្ត្រី និង​កាព្យនិទាន​ ។ លោក​បន្ត​ថា នៅ​ប្រទេស​ខ្ញុំ កា​ហ្សា​ក់​ស្ថាន ក៏​មានការ​សម្តែង​ស្រ​ដៀង​គ្នា​នេះដែរ​ គឺ​ឧបករណ៍ Dombra ហើយ​ក៏​មាន​ច្រៀង​ចម្រៀង​អម និង​ភ្លេង​ដែរ​ ។ លោក​បញ្ជាក់​ថា ខ្ញុំ​ពិតជាចូល​ចិត្ត​សំឡេង​ចាប៉ី​ណាស់ ព្រោះ​ចាប៉ី​មាន​សំឡេង​ប្លែក​ពិសេស ស្តាប់​ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ ។

ជាមួយ​គ្នា​នេះ លោក Askhat បាន​បញ្ជាក់​ផង​ដែរ​ថា ​៖ ឥឡូវនេះនៅ​លើ ABA Mobile App ក៏មាន​រូប​ចាប៉ី​ដង​វែង ​នៅ​លើ​ផ្ទាំង​អេ​ក្រង់​ផង​ដែរ «​បេតិកភណ្ឌ​ខ្មែរ​» ដែល​រូប​ចាប៉ី​តំណាង​ឱ្យ​មុខងារ «​សេវាកម្ម​»​ ។ លោក​ថា វា​ជា​រឿង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​តាម​រយៈ​ផលិតផល​របស់​យើង ។ ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ លោក Askhat ថែម​ទាំង​បាន​ដេញចាប៉ី​ដង​វែង​ជូន​ព្រះ​នាង ជេន​ណា ច្រៀង​ថែម​ទៀត​ផង ហើយ​លោក​ពិតជា​សប្បាយ​ចិត្តនឹង​ការ​សម្តែង​ចាប៉ី​នេះ​ខ្លាំង​ណាស់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឥឡូវនេះ ABA Mobile App ក៏​មាន​រូបភាព​អេ​ក្រង់​ថ្មី​ដែល​រំលេច​ទៅដោយ​អត្តសញ្ញាណ​ដែល​ជា​សម្បត្តិ​បេ​ក​ភណ្ឌ​ខ្មែរ​ជា​ច្រើន​នៅ​លើ ABA Mobile ។ លើស​ពី​តន្ត្រី ចាប៉ី ដង​វែង​រំលេច​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ថែរក្សា​បេតិកភណ្ឌ​ល្អ​ឯក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​រៀងរហូត​មក​ ។ កាន់តែ​ពិសេស លោក​អ្នក​អាច​បន្ថែម​បទ​ពិសោធ​សេវា​ធនាគារ ឱ្យ​កាន់តែ​មាន​ន័យ​ជាមួយ ម៉ូ​ដ​រចនា​ថ្មី បេតិកភណ្ឌ​ខ្មែររបស់ ABA Mobile ! សូម​បើក App, អូស​ចុះ​ក្រោម ចុច «​កែ​អេ​ក្រង់​ដើម​» ហើយ​ជ្រើសរើស​ម៉ូ​ដ​រចនា​បេតិកភណ្ឌ​ខ្មែរ ។

ម៉ូ​ដ​រចនា​នេះ ប្រែក្លាយ​រាល់​ប្រតិបត្តិការ​ជា​ការ​រួមចំណែក​ផ្សព្វផ្សាយ​មរតក​វប្បធម៌​ជាតិ​ដ៏​ផូរផង់ ។ ស្មារតី​ជាតិ​នៅ​ជាមួយ​លោក​អ្នក​គ្រប់ពេល ហើយ​ប្រើ​សេវា​ធនាគារ​ជាមួយ​មោទនភាព​ខ្មែរ​នៅ​គ្រប់ ទីកន្លែង មិន​ថា​លោក​អ្នក​ទៅ​ដល់​ទីណា​ !​ ៕ អត្ថបទសហការ

សូម​ទស្សនា​វី​ដេ​អូ​ដែល CEO របស់ ​ធនាគារ ABA ដេញ ចាប៉ី​ដង​វែង ​តាមរយៈ Link និងវីដេអូខាងក្រោម​នេះ ៖ https://www.facebook.com/ABA.Bank.Cambodia/videos/886662980327228